ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ជា​ហេតុផល​ដែល​លាងដៃ​នឹង​សាប៊ូ គឺជា​ជម្រើស​ល្អ​ជាង​លាងដៃ​នឹង​ជែ​ល

4 ឆ្នាំ មុន

កាលពី​ស​ប្តា​ហ៍​មុន Business Insider បាន​ធ្វើការ​ពិសោធន៍​ទៅ​លើ​ការ​លាងដៃ​នឹង​ជែ​ល និង ការ​លាងដៃ​ដោយ​ប្រើ​ទឹកសាប៊ូ ហើយ​ប្រើប្រាស់​ភ្លើងពណ៌​ស្វាយ​សម្រាប់​ពិនិត្យ​មើល​ភាព​ស្អាត​របស់​វា​។ ខាង​ក្រុមការងារ​បាន​ធ្វើការ​បញ្ចាំង​ភ្លើងពណ៌​ស្វាយ ទៅ​លើ​បាតដៃ ដែល​មិន​ទាន់​បាន​លាង​សម្អាត…

កាលពី​ស​ប្តា​ហ៍​មុន Business Insider បាន​ធ្វើការ​ពិសោធន៍​ទៅ​លើ​ការ​លាងដៃ​នឹង​ជែ​ល និង ការ​លាងដៃ​ដោយ​ប្រើ​ទឹកសាប៊ូ ហើយ​ប្រើប្រាស់​ភ្លើងពណ៌​ស្វាយ​សម្រាប់​ពិនិត្យ​មើល​ភាព​ស្អាត​របស់​វា​។

ខាង​ក្រុមការងារ​បាន​ធ្វើការ​បញ្ចាំង​ភ្លើងពណ៌​ស្វាយ ទៅ​លើ​បាតដៃ ដែល​មិន​ទាន់​បាន​លាង​សម្អាត ហើយ​ធ្វើការ​ថត​ទុក​ប្រៀបធៀប​។ ដៃ​ដែល​មិន​ទាន់​បាន​លាង​នោះ គឺជា​ដៃ​ដែល​បាន​ទៅ​ប្រើប្រាស់ និង​ប៉ះពាល់​របស់​ផ្សេង​ៗ​នៅ​ទី​សាធារណៈ ក៏​ដូច​ជា​របស់របរ​នៅ​ក្នុងផ្ទះ​។ ពេល​បញ្ចាំង​មើលទៅ គឺ​ឃើញ​ថា មាន​ភាព​កខ្វក់​យ៉ាង​ខ្លាំង​។

បន្ទាប់​មក​គេ​ក៏​បាន​សម្អាត​ដោយ​ប្រើប្រាស់​ជែ​ល​លាងដៃ ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​។ ក្រោយ​ពី​បាន​សម្អាត​រួច យើង​ឃើញ​ថា វា​មិន​បាន​យក​បាក់តេរី​ចេញពី​ដៃ​របស់​យើង ដូច​ការ​លាងដៃ​នឹង​សាប៊ូ​នោះ​ទេ​។ វា​គ្រាន់តែ​បន្សាប​បាក់តេរី​នៅ​លើ​ដៃ​ប៉ុណ្ណោះ​។ នេះ​គឺ​អាច​ធ្វើ​ឱ្យ​បាក់តេរី​ដែល​នៅ​សល់​នោះ​អាច​រស់​ឡើង​វិញ​នៅ​ពេល​ក្រោយ​។

ដូចដែល​ក្រុមការងារ​បាន​រក​ឃើញ​ជាមួយនឹង​ការ​ពិសោធន៍​ផ្ទាល់ខ្លួន ជែ​ល​លាងដៃ គឺ​មាន​ប្រសិទ្ធភាព​អាច​បន្សាប​បាក់តេរី​បាន តែ​មិន​អាច​មាន​ប្រសិទ្ធ​ភាពល្អ​ដូច​ការ​លាងដៃ​នឹង​សាប៊ូ​នោះ​ទេ​។

មន្ត្រី​សុខាភិបាល​យល់​ស្រប​ថា វា​ជា​គំនិតល្អ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ប្រើប្រាស់ ជែ​ល​លាងដៃ​ពេល​​ដែល​គ្មាន​ទឹក​ប្រើប្រាស់​សម្រាប់​លាងដៃ ប៉ុន្តែ​បើ​មានទឹក​លាងដៃ និង​សាប៊ូ​ប្រើ សូម​ប្រើ​ប្រាស់​​ការ​លាងដៃ​នឹង​សាប៊ូ​ជា​ការ​ប្រសើរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ businessinsider (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

មិនទាន់​លាង​ដៃ
លាង​ដៃ​នឹង​ទឹក​សាប៊ូ
លាង​ដៃ​នឹង​ជែល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ