ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស ​COVID-19 ​វាយលុក​ស្ទើរ​​គ្រប់​ខេត្ត​ក្នុង​ប្រទេស​អី​ុ​រ៉​ង់​ទាំងមូល

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 ប៉ះពាល់​ដល់​ស្ទើរ​គ្រប់​ខេត្ត​ទាំងអស់​របស់​អ៊ី​រ៉​ង់ ដែល​នៅ​ប្រទេស​នេះ​អាជ្ញាធរ​ប្រកាស​នា​ថ្ងៃ​ទី​៤​មីនា​ពី​មនុស្ស​បាត់​បង់​ជីវិត ​សរុប​៩២​នាក់​ទាក់ទិន​នឹង​វីរុស​នេះ ដែល​នោះ​ជា​តុល្យការ​ធ្ងន់ធ្ងរ​បំផុត​មួយ​នៅ​ក្រៅប្រទេស​ចិន​។ អង្គការ​សុខភាព​ពិភពលោក​WHO​យល់​ថា វីរុស​ពិតជា​ឆ្លង​រាលដាល​ខ្លាំង​នៅ​អ៊ី​រ៉​ង់…

ប្រទេស​អ៊ី​រ៉​ង់ ៖ ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 ប៉ះពាល់​ដល់​ស្ទើរ​គ្រប់​ខេត្ត​ទាំងអស់​របស់​អ៊ី​រ៉​ង់ ដែល​នៅ​ប្រទេស​នេះ​អាជ្ញាធរ​ប្រកាស​នា​ថ្ងៃ​ទី​៤​មីនា​ពី​មនុស្ស​បាត់​បង់​ជីវិត ​សរុប​៩២​នាក់​ទាក់ទិន​នឹង​វីរុស​នេះ ដែល​នោះ​ជា​តុល្យការ​ធ្ងន់ធ្ងរ​បំផុត​មួយ​នៅ​ក្រៅប្រទេស​ចិន​។

អង្គការ​សុខភាព​ពិភពលោក​WHO​យល់​ថា វីរុស​ពិតជា​ឆ្លង​រាលដាល​ខ្លាំង​នៅ​អ៊ី​រ៉​ង់ ហើយ​បាន​ព្រមាន​ប្រឆាំង​ការ​ខ្វះ​បណ្ដា​ឧបករណ៍​ការពារ​សម្រាប់​បណ្ដា​បុគ្គលិក​សុខាភិបាល​។ សម្រាប់​ពេល​នេះ​ប្រធានាធិបតី​អ៊ី​រ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី បាន​បដិសេធ​សំណើ​ដែល​មាន​លក្ខខណ្ឌ នៃ​ការ​ផ្ដល់​ជំនួយ​របស់​អា​មេ​រិ​ក​ដើម្បី​ជួយ​ប្រទេស​លោក ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​នេះ ដោយ​បរិហារ​បណ្ដា​ទណ្ឌកម្ម​អា​មេ​រិ​កថា ពិសពុល​ដែល​នាំ​ឲ្ប​ប៉ះពាល់ ដល់​ការ​ហូរ​ចូល​នៃ​ថ្នាំពេទ្យ​មក​កាន់​អ៊ី​រ៉​ង់​។

យោង​តាម​តុល្យការ​ចុង​ក្រោយ​របស់​ក្រសួងសុខាភិបាល​អ៊ី​រ៉​ង់​ថា មនុស្ស​២.៩២២​នាក់​បាន​ឆ្លង​វីរុស​COVID-19​នៅ​អ៊ី​រ៉​ង់ ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​ជា​ជាង​៨០​លាន​នាក់​។​ក្នុង​សន្និសីទ​សារ​ព័រ​ត៌​មាន​ប្រចាំ​ថ្ងៃមួយ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អ៊ី​រ៉​ង់ លោក​គី​អា​នូ​សហ្សា​ហាន​ពួរ​ថ្លែង​ថា ចំនួន​អ្នក​ឆ្លង​វីរុស​សរុប​ដែល​អះអាង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​មាន​៥៨៦​នាក់ ក្នុង​នោះ​១៥​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត​។

តុល្យការ​សរុប​នៃ​អ្នក​​បាត់​បង់​ជីវិត​​ដោយសារ​វីរុស​នោះ​នៅ​អ៊ី​រ៉​ង់​បាន​ឡើង​ដល់​៩២​នាក់​។ តាម​អ្នកនាំពាក្យ​រូប​នោះ​ថា តំបន់​ដែល​ប៉ះពាល់​ខ្លាំង​ជាងគេ​គឹ​ខេត្ត​តេ​ហេ​រ៉​ង់​និង​ទីក្រុង​កូ​ម ចម្ងាយ​១៥០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​តេ​ហេ​រ៉​ង់​។

នៅ​ខេត្ត​តេ​ហេ​រ៉​ង់​មាន​អ្នក​ឆ្លង​២៥៣​នាក់ និង​នៅ​ក្រុង​កូ​ម​មាន​អ្នក​ឆ្លង​១០១​នាក់​។ ជំងឺ​COVID-19​ ពេល​នេះ​ប៉ះពាល់​ដល់​ខេត្ត​ទាំង​៣១​របស់​អ៊ី​រ៉​ង់ លើកលែងតែ​ខេត្ត​មួយ​គឹ​ខេត្ត​BOUCHEHR ក៏​ទោះបីជា​អាជ្ញាធរ​បាន​ចាត់​បណ្ដា​វិធានការ ប៉ុនប៉ង​ទប់ស្កាត់​ដូច​ជា​បិទ​សាលា​រៀន​និង​សាកលវិទ្យាល័យ ផ្អាក​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​និង​កីឡា​រហូត​ដល់​ការ​ជួបជុំ​គ្នា​សូត្រធម៌​រាល់ថ្ងៃ​សុក្រ​ទៀត​ផង​។ ម៉ោង​ធ្វើការ​រដ្ឋបាល​ក៏​កាត់​បន្ថយ​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ