ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​យ៉ាង​ច្រើន​ពី​ការ​ត្រាំ​ជើង​ជា​មួយ​ទឹកខ្មេះ​ផ្លែ​ប៉ោម

4 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​ដឹង​ត្រឹម​ថា ទឹកខ្មេះ​ផ្លែ​ប៉ោម គឺ​ប្រើប្រាស់​លើ​អាហារ​ដើម្បី​បន្ថែម​រសជាតិ ប៉ុន្តែ​ការ​ពិត​ទៅ​វា​មាន​អត្ថប្រយោជន៍​ច្រើន​ជាង​អ្វី​ដែល​អ្នក​ធ្លាប់​បាន​គិត​ទៅ​ទៀត​។​ធ្លាប់​ដឹង​ទេ​ថា​ការ​ត្រាំ​ជើង​ក្នុង​ទឹកខ្មេះ​ផ្លែ​ប៉ោម​អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​យ៉ាងណា​ខ្លះ0x017d7 កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ពី​ផល​ល្អ​ៗ​នៃ​ការ​ត្រាំ​ជើង​ក្នុង​ទឹកខ្មេះ​ផ្លែ​ប៉ោម ៖ ១….

ភាគច្រើន​នៃ​ពួក​យើង​ដឹង​ត្រឹម​ថា ទឹកខ្មេះ​ផ្លែ​ប៉ោម គឺ​ប្រើប្រាស់​លើ​អាហារ​ដើម្បី​បន្ថែម​រសជាតិ ប៉ុន្តែ​ការ​ពិត​ទៅ​វា​មាន​អត្ថប្រយោជន៍​ច្រើន​ជាង​អ្វី​ដែល​អ្នក​ធ្លាប់​បាន​គិត​ទៅ​ទៀត​។​ធ្លាប់​ដឹង​ទេ​ថា​ការ​ត្រាំ​ជើង​ក្នុង​ទឹកខ្មេះ​ផ្លែ​ប៉ោម​អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​យ៉ាងណា​ខ្លះ0x017d7 កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ពី​ផល​ល្អ​ៗ​នៃ​ការ​ត្រាំ​ជើង​ក្នុង​ទឹកខ្មេះ​ផ្លែ​ប៉ោម ៖

១. បំបាត់​ការ​ឈឺចាប់ ៖ ទឹកខ្មេះ​ផ្លែ​ប៉ោម​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​កាត់​បន្ថយ​ការ​ហើមជើង​និង​ឈឺចាប់​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ពែង​ក្នុង​ទឹក​ធម្មតា ២ ពែង​និង​អំបិល​ពី ២ ទៅ ៣ ស្លាបព្រា​កាហ្វេ​។ កូរ​ឱ្យ​សព្វ​មុន​នឹង​ត្រាំ​ជើង​សម្រាប់​រយៈពេល​ពី ២០ ទៅ ៣០ នាទី​ជា​ការ​ស្រេច​។

២. ព្យាបាល​រោគ​ផ្សិត​លើ​ក្រចកជើង ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​និង​អំបិល​ក្នុង​បរិមាណ ១ ពែង​ស្មើគ្នា​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ៦ ពែង​។ កូរ​ឱ្យ​សព្វ​មុន​នឹង​ត្រាំ​ជើង ឬ​ដៃ​ក្នុង​ទឹក​ល្បាយ​សម្រាប់​រយៈពេល ៣០ នាទី ២ ដង​ក្នុង​ថ្ងៃ​។

៣. កម្ចាត់​ក្លិន​មិនល្អ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ចំនួន ១ ពែង​កន្លះ ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ចំនួន ៨ ពែង​។ កូរ​អោយ​សព្វ សឹម​ត្រាំ​ជើង​ក្នុង​ទឹក​ល្បាយ​នេះ​សម្រាប់​រយៈពេល ១៥ នាទី អោយ​បាន ២ ដង​ក្នុង​មួយ​ថ្ងៃ​។ ហើយ​នៅ​មុន​ពេល​ស្ងួត​ទាំងស្រុង ចូរ​លាង​សម្អាត​ជើង​ជាមួយ​ទឹក​ត្រជាក់​ដើម្បី​កម្ចាត់​ក្លិន​ជូរ​នៃ​ទឹកខ្មេះ​។

៤. រក្សា​សំណើម​ស្បែក​ប្រអប់ជើង ៖ ប្រអប់ជើង​ស្ងួត​ងាយ​បណ្ដាល​ឱ្យ​មាន​បញ្ហា​ប្រេះ​និង​របក​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​ត្រាំ​ជើង​ក្នុង​ទឹកខ្មេះ​ផ្លែ​ប៉ោម​និង​ប្រើប្រាស់​ថ្ម​ខាត់​ដើម្បី​ខាត់​ស្បែក​ងាប់​ៗ​ចេញ​។ ការ​ធ្វើ​បែប​នេះ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ស្បែក​កាន់តែ​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ជម្រុញ​ចរន្តឈាម​ហូរ​ទៅ​ជើង​ផង​ដែរ​។

៥. កម្ចាត់​ស្បែក​ក្រិន​ៗ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ពែង​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ២ ពែង កូរ​ឱ្យ​សព្វ​មុន​នឹង​ត្រាំ​ជើង​ក្នុង​ទឹក​ល្បាយ​សម្រាប់​រយៈពេល​ពី ២០ ទៅ ៣០ នាទី​។ បន្ទាប់​មក​សឹម​ប្រើប្រាស់​ថ្ម​ខាត់ ខាត់​ត្រង់​កែងជើង​ថ្នម​ៗ​កម្ចាត់​ស្បែក​ក្រិន​ចេញ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ