ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះបង្ក្រាបអាជីវកម្ម​បូមខ្សាច់​​របស់ជនជាតិវៀតណាម​​ក្នុងស្រុកកូនមុំ​

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ អាជីវកម្ម​បូម​ខ្សាច់​ខុសច្បាប់​របស់​ជនជាតិ​វៀតណាម​មួយ​កន្លែង​ត្រូវ​បាន​កម្លាំង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ​ចុះ​បង្ក្រាប​និង​បាន​រឹបអូស​យក​សម្ភារ​:​គ្រឿ​ចក្រ​មួយ​ចំនួន​យក​មក​រក្សា​​ទុក​។ ការ​ចុះ​បង្ក្រាប​អាជីវកម្ម​បូម​ខ្សាច់​ខាងលើ​នេះ កម្លាំង​សហការ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ទន្លេស្រែពក ស្ថិត​​ក្នុងភូមិ​៣ ឃុំ​ស្រែ​អង្គ្រង…

ខេត្តរតនគិរី ៖ អាជីវកម្ម​បូម​ខ្សាច់​ខុសច្បាប់​របស់​ជនជាតិ​វៀតណាម​មួយ​កន្លែង​ត្រូវ​បាន​កម្លាំង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ​ចុះ​បង្ក្រាប​និង​បាន​រឹបអូស​យក​សម្ភារ​:​គ្រឿ​ចក្រ​មួយ​ចំនួន​យក​មក​រក្សា​​ទុក​។

ការ​ចុះ​បង្ក្រាប​អាជីវកម្ម​បូម​ខ្សាច់​ខាងលើ​នេះ កម្លាំង​សហការ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ទន្លេស្រែពក ស្ថិត​​ក្នុងភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្តរតនគិរី​។

លោក​វរសេនីយ៍ត្រី រស់ វ​ណ្ណា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ​បានឱ្យ​ដឹង​ថា​ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​អាជីវកម្ម​បូម​ខ្សាច់​ខុសច្បាប់​ខាងលើ​នេះ ត្រូវ​បាន​ម្ចាស់​ដឹងខ្លួន​មុន​ហើយ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​ ​ដោយ​បន្សល់​ទុក​តែ​វត្ថុ​តាង​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។

លោក​បាន​បន្ត​ថា អាជីវកម្ម​បូម​ខ្សាច់​ខាងលើ​នោះ​ផុត​កុងត្រា​ធ្វើ​អា​ជី​កម្ម​ហើយ នៅ​តែ​បន្តសកម្មភាព​ទៀត ទើប​កម្លាំង​សហការ​ចុះ​មក​បង្ក្រាប​តែ​ម្តង រីឯ​សម្ភារៈ​ដែល​សមត្ថកិច្ច​បាន​ធ្វើការ​រឹបអូស​នោះ​រួម​មាន អេ​ស្កា​វា​ទ័​រ​មួយ​គ្រឿង​, ម៉ាស៊ីន​បូម​ខ្សាច់​ធុន​២៨​សេស​ចំនួន​៣ គ្រឿង រួម​ទាំង​ទុយោ​ជ័រ​មួយ​ចំនួន​ធំ​ទៀត​ផង​ដែរ​។

បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ចុះ​បង្ក្រាប​ក៏​បាន​រឹបអូស​យក​វត្ថុ​តាង​ទាំងនោះ​យក​មក​រក្សា​ទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ