សុវណ្ណកុមារ ជួបស្ត្រីសាងសង់កម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ ស្ថាបត្យករដ៏ល្បីល្បាញរបស់កម្ពុជាគឺអ្នកនាង ហ៊ុន សុកញ្ញា វាគ្មិនក្នុងពិធីសម្ពោធជាផ្លូវការនៅក្នុងព្រឹត្តិការណ៍…
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ ស្ថាបត្យករដ៏ល្បីល្បាញរបស់កម្ពុជាគឺអ្នកនាង ហ៊ុន សុកញ្ញា វាគ្មិនក្នុងពិធីសម្ពោធជាផ្លូវការនៅក្នុងព្រឹត្តិការណ៍…
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ ស្ថាបត្យករដ៏ល្បីល្បាញរបស់កម្ពុជាគឺអ្នកនាង ហ៊ុន សុកញ្ញា វាគ្មិនក្នុងពិធីសម្ពោធជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ «កិច្ចពិភាក្សាអាជីពនៅថ្ងៃអង្គារ៍» ក្នុងអង្គការ សុវណ្ណកុមារ ។ ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃកម្មវិធីថ្មីនៃសកម្មភាពលើកកម្ពស់ការផ្តោតលើយុវជន ដែលមានគោលបំណងបណ្តុះបណ្តាលជំនាញទន់ទាំងឡាយ រួមទាំងការងារជាក្រុម និងការដោះស្រាយបញ្ហាដែលមានលក្ខណៈច្នៃប្រឌិត ដើម្បីជួយយុវជនពេញមួយជីវិតរបស់ពួកគេ ។
យុវជនប្រមាណជាង ៣០នាក់បានចូលរួមក្នុងព្រឹត្តិការណ៍ «កិច្ចពិភាក្សាអាជីពនៅថ្ងៃអង្គារ៍» ដំបូងនេះ ។ គោលបំណងនៃព្រឹត្តិការណ៍នេះ គឺសម្រាប់ការសួរនាំអ្នកជំនាញមកពីវិស័យផ្សេងៗគ្នាដើម្បីណែនាំយុវជនអាយុពី១៤ ទៅ១៨ឆ្នាំទៅរកឱកាសការងារនាពេលអនាគត ។
អ្នកនាង ហ៊ុន សុកញ្ញា បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងធ្លាប់បានបម្រើការងារនៅសាកលវិទ្យាល័យលីមកុកឃីងនៃបច្ចេកវិទ្យាច្នៃប្រឌិត និងជាសហការីស្រាវជ្រាវជាន់ខ្ពស់នៅ Khmer Architecture Tours និង Space for Architecture Cambodia ។ បច្ចុប្បន្នអ្នកនាងកំពុងធ្វើការនៅសាលារាជធានីភ្នំពេញ និងគម្រោងភាពជាដៃគូរបស់សមាគមអន្តរជាតិ Association Internationale des Maires Francophones (AIMF) ។
លោកស្រី ហ៊ុន សុកញ្ញា បានណែនាំយុវជន សុវណ្ណកុមារ ពីការសាងសង់តាមបែបខ្មែរ និងលោកខាងលិច ។ លោកស្រីក៏បានបង្ហាញពីរបៀបដែលអគារត្រូវបានបំផុសគំនិតឡើង និងទាក់ទងនឹងធម្មជាតិ ដោយលើកឧទាហរណ៍ពីបណ្ណាល័យសាកលវិទ្យាល័យទំនើបមួយនៅរដ្ឋកាលីហ្វ័រញ៉ា ដែលត្រូវបានសាងសង់ឡើងស្រដៀងនឹងដើមឈើ និងរបៀបដែលអគារនៅកោះបាលីត្រូវបានសាងសង់ចេញពីវត្ថុធាតុដើមធម្មជាតិ ដូចជាឫស្សី ។
ព្រឹត្តិការណ៍បានបញ្ចប់ដោយវគ្គសំណួរ និងចម្លើយ ដោយមានអ្នកចូលរួមជាង៣០នាក់បានសួរសំណួរទាក់ទងនឹងបញ្ហាដែលស្ថាបត្យករជួបប្រទះ តើត្រូវចំណាយពេលប៉ុន្មានដើម្បីហ្វឹកហាត់ ហើយក្នុងនោះ តើមានវិន័យអ្វីដែលស្ថាបត្យករចាំបាច់ត្រូវតែរឹងមាំ ។
ខណៈពេលដែលជំនាញវិជ្ជាជីវៈមានច្រើនសម្រាប់យុវជនកម្ពុជា តែវាមិនច្បាស់លាស់ជានិច្ចទេ ។
ទើបបានជា កិច្ចពិភាក្សាអាជីពនៅថ្ងៃអង្គារ នាពេលអនាគតនឹងមានសហគ្រិន បុគ្គលិកសុខាភិបាល មេធាវី សិល្បករ អ្នកការទូត អ្នកជំនាញព័ត៌មានវិទ្យា អ្នកកែសម្ផស្ស អ្នកសិប្បករ និងអ្នកជំនាញដទៃទៀតជាច្រើនដែលអាចជួយធ្វើឱ្យអនាគតកាន់តែមានជោគជ័យ ។
កិច្ចពិភាក្សាអាជីពនៅថ្ងៃអង្គារមិនគ្រាន់តែជាគំនិតផ្តួចផ្តើមមួយនៃគំនិតផ្តួចផ្តើមជាច្រើនដែលផ្តល់លើសេចក្តីថ្លែងការណ៍បេសកកម្មរបស់អង្គការអន្តរជាតិ Sovann Komar LLC ដែលដំណើរការនៅភូមិកុមារ ៖ «ដើម្បីបង្កើតបរិយាកាសមួយដែលផ្តល់នូវផ្ទះដែលមានសុវត្ថិភាព និងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា និងកុមារដែលត្រូវបានបោះបង់ចោល កុមារអាចអភិវឌ្ឍន៍បានទាំងរាងកាយ បញ្ញា អារម្មណ៍ និងខាងវិញ្ញាណ ដល់ពេញនូវសក្តានុពលរបស់ពួកគេ» ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង Sovannkomarmedia@gmail.com ៕ (អត្ថបទ សហការ)
ចែករំលែកព័តមាននេះ