ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងប់ស្ងាត់​ពី​សិល្បៈ ពេល​នេះ ពៅ សុជា​​តា បែកបាក់​ស្វាមី​ប៉េ​អឹ​ម​បាត់​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដំណឹង​បែកបាក់​ស្វាមី​ប៉េ​អឹ​ម ឈ្មោះ ជា បុណ្យ​វឌ្ឍន៍ ហាក់​គ្មាន​រង្គើ​ក្នុង​សិល្បៈ​ប៉ុន្មាន​នោះ​ទេ​។ នេះ​ដោយសារ​តែ ពៅ សុជាតា​គាត់…

រាជធានី​ភ្នំពេញ ៖ ដំណឹង​បែកបាក់​ស្វាមី​ប៉េ​អឹ​ម ឈ្មោះ ជា បុណ្យ​វឌ្ឍន៍ ហាក់​គ្មាន​រង្គើ​ក្នុង​សិល្បៈ​ប៉ុន្មាន​នោះ​ទេ​។ នេះ​ដោយសារ​តែ ពៅ សុជាតា​គាត់ មិនសូវ​ចេញ​មុខ​ច្រើន ក្នុង​សិល្បៈ​ដូច​ពី​មុន​។ គ្រប់​គ្នា​ស្រឡាំងកាំង​នៅ​ពេល​ដឹង​ថា តារាចម្រៀង​បែប​មនោសញ្ចេតនា​មួយ​នេះ​បញ្ចប់ជីវិត​ជា​ប្តី​ប្រពន្ធ​ស្របច្បាប់ បន្សល់​ទុក​កូនស្រី​២​មើលថែ​។

ពៅ សុជាតា បាន​រៀប​មង្គលការ​កាលពី​ច្រើន​ឆ្នាំ​មុន ដោយ​មាន​អ្នកសិល្បៈ​ជា​ច្រើន​ចូលរួម​រំលេច​ការ​ជូនពរ​។ ក្រោយ​ពេល​មានគ្រួសារ សុជាតា ហាក់​កាត់​បន្ថយ​ការងារ​សិល្បៈ មិន​វាយលុក​ខ្លាំង​ដូច​ពី​មុន​ពេល​នៅ​លីវ​ឡើយ​។

ពៅ សុជាតា ក៏​ជា​អតីត​ពិធី​ការិនី កម្មវិធី​លក់​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​មួយ ដៃគូ​ជាមួយ​អ៊ុ​ក ណា​រី​ម ច្រៀង​ខារ៉ាអូខេ​តាម​សំណូមពរ​លើ​កញ្ចក់​ទូរទស្សន៍​។ ការ​ធ្លាយ​រឿង​សេ្ន​ហា​បាក់បែក​នេះ គ្មាន​អ្វី​ក្រៅពី​ពាក្យ​សោកស្តាយ ហើយ​មិនដឹង​ថា បណ្តាល​មក​ពី​កត្តា​អ្វី​ច្បាស់លាស់​បានជា​ប្រែប្រួល​ពី​ស្នាមញញឹម​ឆ្លង​ដល់​ដំណើរ​ផ្លូវបំបែក​ដូចនេះ​។

តារាចម្រៀង​តូច​ច្រឡឹង​សាច់​ស ពៅ សុជាតា បាន​ឲ្យ​ដឹង​ថា ពេល​នេះ នាង​ក្លាយទៅជា​ស្រី្ដ​មេម៉ាយ​កូន​២ ដែល​ត្រូវ​រ៉ាប់រង​ចិញ្ចឹម​កូន​តែ​ម្នាក់ឯង ហើយ​អាជីព​សិល្បៈ​ត្រូវ​បាន​កាត់​បន្ថយ ព្រោះ​នាង​ផ្ដោត​ទៅ​លើ​ហាង​សាឡ​ន​ច្រើន​ជាង​។ នាង​សុំ​មិន​បើក​កកាយ អ្វី​ឱ្យ​លើស​ពី​នេះ ធម្មតា​ពាក្យ​បែក​គ្រួសារ យក​មក​ទម្លាយ​សាធារណៈ មិន​ត្រូវ​ឱ្យ​លើស​ច្រើន​នោះ​ទេ នាំ​ឱ្ បង្អាប់​ម្ខាង​ៗ​។ ម្ល៉ោះហើយ​នាង​សុំ​មិន​បកស្រាយ​ក្រៅពី​យក​អារ​ម្ម​ណ៏​ផ្តោត​លើ​មើល​កូន​២​នាក់ និង​ចម្រៀង​ខ្លះ ហើយ​មួយ​ផ្នែក​លើ​ហាង​សាឡ​ន​ដែល​បើក​ដំណើរការ​។

ពៅ សុជាតា វាចា​ថា «​ខ្ញុំ និង​ប្ដី​បាន​បែក​គ្នា​ហើយ អីចឹង​ខ្ញុំ​មិន​ចង់​និយាយ​ពាក់ព័ន្ធ​គាត់​ទេ​។​ខ្ញុំ​សល់​​កូនស្រី​២​នាក​អាយុ​៦​ឆ្នាំ និង​ជិត​៥​ឆ្នាំ​ម្នាក់​ទៀត នៅ​ជាមួយ​ខ្ញុំ​រាល់ថ្ងៃ​ហ្នឹង​។ ឥឡូវ​ខ្ញុំ​មិនសូវ​ផ្ដោត​លើ​អាជីព​សិល្បៈ​ទៀត​ទេ ព្រោះ​អី​ខ្ញុំ​មាន​ហាង​សាឡ​ន​នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ដែល​ខ្ញុំ​បើក​ដំណើរការ​ជាង​កន្លះ​ឆ្នាំ​មក​ហើយ​»​។

បើ​ទោះជា ពៅ សុជាតា មានរឿង​ក្នុង​ចិត្ត មិន​សប្បាយចិត្ត នាង​នៅ​តែ​រក្សា​បាន​នូវ​សម្រស់​ស្រស់​សោភា ដែល​អាច​និយាយ​ថា នាង​ពូកែ​បែងចែក​។ សុជាតា នៅ​តែ​មាន​បងប្អូន​ក្រៅប្រទេស​ចង់​ឃើញ​ការ​សម្តែង​ជា​ថ្មី​ទៀត ព្រោះ​ទឹកដម​សំឡេង​នាង​ពីរោះ ដោយសារ​នាង​មាន​ប្រវត្តិ​ប្រឡង​ចម្រៀង​ជាប់​លេខ​១ ប្រចាំ​ខេត្តព្រៃវែង​។

យ៉ាងណា​នាង​មិន​ទាន់​ទទួលយក ការងារ​សិល្បៈ​ឱ្យ​ណែន​ដៃ​ដូច​ពី​មុន​ពេក​នោះ​ទេ ទុក​ពេល​មើល​ហាង​ផាត់មុខ​ធ្វើ​សក់​នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី និង​មើល​កូនស្រី​២​នាក់ ម្នាក់​អាយុ​៦​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​៥​ឆ្នាំ​។ នាង​គ្រោង​ចេញ​មុខ​សិល្បៈ​ខ្លាំង​វិញ​នៅ​ចុងឆ្នាំ ហើយ​អាច​នឹង​ទទួល​ការងារ​សម្តែង​នៅ​តាម​ប្រទេស​នីមួយ​ៗ​ទៀត​ផង​។

គេ​នៅ​មិន​ទាន់​ដឹង​ថា ពៅ សុជាតា ដែល​ពេល​នេះ​ជានា​រី​មេម៉ាយ​ខ្លួន​មួយ បើក​បេះដូង​ទទួលយក​ស្នេហា​ថ្មី​បន្ត​ទៀត​ឬ​យ៉ាងណា​ឡើយ? មិនដឹង​ថា នាង​អាច​នឹង​មិន​យក​ស្នេហា​ទៀត ព្រោះ​ជីវិត​គូ​ធ្លាប់​មាន​ស្នាម​អាច​ធ្វើ​ឱ្យ​រៀង ទើប​មិន​ចង់​រំខាន​ចិត្ត​ក្រៅពី​មានកូន​២​ជា​កែវភ្នែក​បន្លំ​ទុក្ខ​បាន​។ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ