ព្រឹត្តិការណ៍ Tiger Street Football ឆ្នាំ២០២០ មានការគាំទ្រពីវីរៈបុរសបាល់ទាត់របស់ប្រទេសអង់គ្លេស គឺលោក Rio Ferdinand ដែលបំពេញតួនាទីជាអ្នកតំណាងផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ហើយលោកត្រូវបានចាត់ទុកជាកីឡាករបាល់ទាត់ ដែលបានឈ្នះពានរង្វាន់ជាច្រើន និងជាខ្សែការពារដ៏ឆ្នើមផងដែរ។
លោក Rio Ferdinand នឹងចូលទស្សនាវគ្គផ្តាច់ព្រ័ត្រនេះតាមអនឡាញ លោកមានប្រសាសន៍ថា «ខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលខ្ញុំមិនអាចចូលរួមផ្ទាល់ជាមួយអ្នកទាំងអស់គ្នានាចុងសប្តាហ៍នេះ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Tiger Street Football។ ដោយសារមានការរីករាលដាលនូវមេរោគកូរ៉ូណាថ្មីទូទាំងពិភពលោក ខ្ញុំបានសម្រេចចិត្តជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសក្រៅ។
លោក Rio Ferdinand នឹងមានវត្តមានគាំទ្រការប្រកួតនេះពីចម្ងាយតាមអនឡាញ ដើម្បីបង្ហាញសេចក្តីសាទរគាំទ្រកីឡាករបាល់ទាត់ និងបង្ហាញពីការប្តេជ្ញាចិត្តមោះមុតរបស់ខ្លួនចំពោះព្រឹត្តិការណ៍ Tiger Street Football ជាទីលានមួយសម្រាប់ពួកគេបញ្ចេញសមត្ថភាព និងការតាំងចិត្តដ៏មោះមុតក្នុងការសម្រេចនូវមហិច្ឆិតា និងក្តីស្រមៃរបស់ខ្លួន។
ចែករំលែកព័តមាននេះ