្រធានាធិបតីត្រាំបានសម្រេចចិត្តថា ផ្អាកការប្រជុំកំពូលពិសេសជាមួយមេដឹកនាំអាស៊ាន ខណៈដែលពិភពលោកទាំងមូល មានការភ័យខ្លាចចំពោះការរាលដាលនៃមេរោគCOVID-19 ។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រអង់គ្លេស ដែលផ្សាយចេញពីទីក្រុងវ៉ាស៊ីនតោនឌីស៊ីនៅថ្ងៃទី២៩ កុម្ភៈ ។
សេចក្តីសម្រេចចិត្តនេះ បានធ្វើឡើងដោយមានការពិភាក្សាជាមួយនឹងប្រទេសអាស៊ានផងដែរ ។ ដំបូងឡើយ អាមេរិកគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលពិេសសនេះ នៅទីក្រុងឡាវីហ្គាសនៅថ្ងៃទី១៤ មីនា បន្ទាប់ពីលោក មិនបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងអាមេរិកនៅទីក្រុងបាងកក ប្រទេសថៃ កាលពីខែវិច្ឆិកាឆ្នាំ២០១៩ ។
ចែករំលែកព័តមាននេះ