ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មពៀរពិត​ជា​មាន​មែន​​ ! ជន​ដៃ​ដល់​ធ្វើ​ទារុណ​កម្ម​ឃោរឃៅ​​លើ​ក្មេង​ប្រុស​​ម្នាក់​ ដោយគ្រាន់​តែ​​​លួច​បេះផ្លែដូង​ ​ត្រូវ​សមត្ថកិច្ច​​ចាប់​ខ្លួន

9 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ​ទីបំផុត​ទៅជន​ដៃដល់​ពីរនាក់​ ​ដែល​ធ្វើទារុណ​កម្ម ​ដ៏ឃោរឃៅចាប់ចង​ដៃ និងចាប់​ក្បាល​ជ្រមុជ​ទឹកពាង​ទៅលើ​​ក្មេងប្រុសម្នាក់​​ដោយ​គ្រាន់តែ​ក្មេង​នោះ​លួច​បេះដូង​​ បាន​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​​បានហើយ​​នៅ​យប់ ថ្ងៃទី២៨ សីហា​ ២០១៤​ ​នៅក្នុង​ភូមិ-ឃុំ​កំពង់ពពិល​ ​ស្រុក​ពារំាង ។

ខេត្តព្រៃវែង ៖ ​ទីបំផុត​ទៅជន​ដៃដល់​ពីរនាក់​ ​ដែល​ធ្វើទារុណ​កម្ម ​ដ៏ឃោរឃៅចាប់ចង​ដៃ និងចាប់​ក្បាល​ជ្រមុជ​ទឹកពាង ​ទៅលើ​​ក្មេងប្រុសម្នាក់​​ដោយ​គ្រាន់តែ​ក្មេង​នោះ​លួច​បេះដូង​​ បាន​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​​បានហើយ​​នៅ​យប់ ថ្ងៃទី២៨ សីហា​ ២០១៤​ ​នៅក្នុង​ភូមិ-ឃុំ​កំពង់ពពិល​ ​ស្រុក​ពារំាង ។

បើតាម​អ្នកឆ្លើយ​ឆ្លង​ព័ត៌មាន​កោះសន្តិភាព​​បានបញ្ជាក់​ឲ្យដឹងថា​ ​ជនដៃដល់​ទំាងពីរ​នាក់នោះ​​ ម្នាក់ឈ្មោះ ​​ហេង ដាណា ​អាយុ៣៥ឆ្នាំ ​និង​ ម្នាក់ទៀតឈ្មោះ ​ហេង វណ្ណី អាយុ ​២៨ឆ្នាំ ទំាងពីរនាក់រស់​ នៅក្នុងភូមិ​-​ឃុំ​កើតហេតុ​​ខាងលើ ។​ ចំណែកក្មេងប្រុស​រងគ្រោះឈ្មោះ​ ម៉ុន វាសនា​ ហៅទិត្យ អាយុ១៤ឆ្នាំ ។

គួរបញ្ជាក់ថា ​ការចាប់ខ្លួន​ជនដៃដល់ទំាងពីរនាក់នេះ ​បានធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ​ បន្ទាប់ពីជនសង្ស័យ​បានធ្វើសកម្មភាពចាប់ធ្វើ​ទារុណកម្មក្មេងប្រុសរងគ្រោះ​នៅម៉ោង៣រសៀលថ្ងៃទី២៨ សីហាម្សិលមិញ ​និង ​​បានបង្ហោះ​ក្នុង​បណ្តាញ​ទំនាក់ទំនងសង្គម( Facebook ) និង​ត្រូវបានគេផ្សព្វផ្សាយបន្តគ្នា​ និងស្នើឲ្យសមត្ថកិច្ច​តាមចាប់ជនដៃដល់ដែលបានប្រើ​អំពើឃោរឃៅ​ដូចក្នុងរបបខ្មែរក្រហម ។

ព័ត៌មានលម្អិត​នឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព.