ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសកម្មភាពដែលបុរសម្នាក់នឹងមានពេលដែលគេកុហកអ្នក។ តើមានអ្វីខ្លះទៅ?
១-នៅពេលដែលបុរសម្នាក់កំពុងតែកុហកអ្នក គេនឹងមិនហ៊ាននិយាយជាមួយអ្នកដោយសម្លឹងមើលភ្នែកអ្នកផ្ទាល់ឡើយ ដោយភ្នែករបស់គេនឹងអាចបែរទៅទិសផ្សេង។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ដោយមិនគួរចាញ់បោកគេដោយងាយនោះទេ។
២-នៅពេលដែលអ្នកសួរគេតែប៉ុន្មានសំណួរ គេបែរជាប្រែជាគ្មានចិត្តអំណត់ ហលយចាប់ផ្តើមនិយាយខ្លាំងៗដាក់អ្នក ដោយពីមុនទោះសួរច្រើនយ៉ាងណាក៏គេមានចិត្តអំណត់ឆ្លើយដែរ។ ប្រសិនជាគេប្រែជាមនុស្សបែបនេះ មានន័យថា គេកំពុងតែមានរឿងលាក់នឹងអ្នក ហើយចិត្តរបស់គេក៏មិននៅលើអ្នកផងដែរ។
៣-នៅពេលដែលអ្នកសួរគេ ហើយគេបែរជាធ្វើល្ងង់ ធ្វើថ្លង់ ធ្វើជាមិនដឹង នោះបញ្ជាក់ថា គេមានរឿងអ្វីមិនឲ្យអ្នកដឹងហើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីទង្វើទាំងនេះរបស់គេ ហើយត្រៀមលក្ខណៈដើម្បីទប់ទល់ ទើបអ្នកមិនចាញ់បោកគេយ៉ាងងាយ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ