មនុស្សមានជីវិតរស់នៅលើផែនដីតែគ្មានគោលដៅច្បាស់លាស់ វាប្រៀបដូចជាអ្នកដើរផ្លូវឆ្ងាយដែលមិនស្គាល់ផ្លូវមិនស្គាល់ទិសតំបន់ដូច្នោះដែរ ។
អ្នកដែលគ្មានគោលដៅនៃជីវិតច្បាស់លាស់ អ្នកនោះច្រើនតែបរាជ័យនៅលើផ្លូវជីវិត ព្រោះតែមិនដឹងថា ជីវិតខ្លួនឯងរស់នៅដើម្បីអ្វី ហើយមិនដឹងថា តម្លៃ និងខ្លឹមសារជីវិតនេះវាស្ថិតនៅត្រង់ណា ។ ដូច្នេះហើយ មនុស្សយើងម្នាក់ៗត្រូវចេះរៀនកំណត់គោលដៅសម្រាប់ជីវិតទុកឲ្យហើយ ដើម្បីធ្វើឲ្យដំណើរជីវិតរបស់យើងមានលំនឹងពិតប្រាកដ ហើយដើម្បីធ្វើឲ្យដំណើរជីវិតប្រព្រឹត្តទៅយ៉ាងរលូន និងល្អប្រសើរ ។
គោលដៅជីវិតដែលប្រព្រឹត្តទៅបានល្អប្រសើរ លុះត្រាតែអ្នកនោះ គឺជាអ្នកមាននូវសតិ សម្បជញ្ញៈ ភ្ញាក់រលឹករឿយ ៗ ដើម្បីទប់ស្កាត់ចំពោះអារម្មរណ៍មិនល្អទាំងឡាយ ដែលចូលមកបៀតបៀននៅក្នុងខួរក្បាលរបស់យើង ដោយសេចក្តីអំណត់អត់ធ្មត់យ៉ាងក្រៃលែង មិនត្រូវមួម៉ៅ ក្តៅក្រហាយ ទៅតាមអារម្មណ៍នោះ ៗ ឡើយ ត្រូវចេះរៀបចំអារម្មណ៍របស់ខ្លួនឯងឲ្យបានស្ងប់ ព្រោះថា កាលបើអារម្មណ៍ល្អហើយ ការកំណត់គោលដៅ និងការអនុវត្តគោលដៅរមែងមានប្រសិទ្ធភាព ។ សាន សារិន
ចែករំលែកព័តមាននេះ