អាច​មក​ពី​កត្តា​ទាំងនេះ​ហើយ​ ដែល​ធ្វើ​អារម្មណ៍​ឆាប់​ប្រែប្រួលយ៉ាង​នេះ


ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​មូលហេតុ​អ្វីខ្លះ​អាច​បណ្ដាល​អោយ​អារម្មណ៍​ប្រែប្រួល​ឆាប់រហ័ស?

១. កង្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ ៖ នោះ​ក៏​ព្រោះតែ​កង្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​កាត់​បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​ខួរក្បាល ហើយ​បង្ក​ផល​ប៉ះពាល់​ដល​ផ្នែក​មួយ​ចំនួន​នៃ​ខួរក្បាល​ដែល​ទទួល​ខុសត្រូវ​លើ​ការ​គ្រប់គ្រង​អារម្មណ៍​។

២. គេង​មិន​គ្រប់ ៖ ខួរក្បាល​និង​រាង​កាយ​ទាំងមូល​ត្រូវការ​ដំណេក​ដើម្បី​ស្ដារ​ថាមពល​ឡើង​វិញ​។ ប្រសិនបើ​អ្នក​សម្រាក ឬ​គេង​មិន​បាន​គ្រប់គ្រាន់​នោះ​អ្នក​ក៏​មិន​អាច​នឹង​មាន​អារម្មណ៍​ស្រស់​ស្រាយ​​ប្រសើរ​បាន​ដែរ​។ ដឹង​ទេ​ថា​ការ​គេង​មិន​គ្រប់​ជា​ប្រចាំ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ធ្លាក់ទឹក​ច​ត្តិ ( depression ) គួរ​ឱ្យ​ព្រួយបារម្ភ?

៣. កាហ្វេ ៖ នោះ​ក៏​ព្រោះតែ​ជាតិ​កាហ្វេ​អ៊ី​ន​នៅ​ក្នុង​កាហ្វេ​អាច​រំញោច​ប្រព័ន្ធ​ប្រសាទ​និង​បង្ខំ​ការ​ផលិត​សារធាតុ​គីមី​មួយ​ចំនួន​ក្នុង​ខួរក្បាល​ដែល​ជះ​ឥទ្ធិពល​លើ​អារម្មណ៍​។ ម្យ៉ាងវិញទៀត​កាហ្វេ​មាន​លក្ខណៈសម្បត្តិ​បញ្ចុះ​ជាតិ​ទឹក​ដែល​នឹង​ធ្វើ​អោយ​បញ្ហា​ខ្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​កើត​មាន​ឡើង​។ ហើយ​ដូច​បាន​រៀបរាប់​ខាង លើ​កង្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​ជា​កត្តា​ចម្បង​មួយ​នៃ​បញ្ហា​អារម្មណ៍​ប្រែប្រួល​ឆាប់រហ័ស​។

៤. ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប ៖ ប្រសិនបើ​អ្នក​ឧស្សាហ៍​ជួប​ប្រទះ​អារម្មណ៍​ឃ្លាន​និង​ខឹង​ក្នុង​ពេល​តែ​មួយ​នោះ​វា​អាច​បណ្ដាល​មក​ពី​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ហើយ​។ មនុស្ស​មួយ​ចំនួន​ជួប​ប្រទះ​បញ្ហា​នេះ​នៅ​ពេល​ពួក​គេ​រំលង​ម៉ោង​អាហារ​ចន្លោះ​គ្នា​យូរ​ពេក​។ អ្នក​អាច​នឹង​មាន​អារម្មណ៍​ខឹង អន់ចិត្ត ឯការ ឬ​ភ័ន្ត​ភាំង និង​សូ​ម្បី​តែ​ចង់​យំ ឬ​ស្រែក​។

ដូច្នេះ​កុំ​រំលង​ម៉ោង​អាហារ​យូរ​ពេក ឬ​មិន​ទទួលទាន​អ្វី​សោះ​។ ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោម​ផ្អែម​នោះ​វា​រឹតតែ​សំខាន់​ណាស់​ក្នុង​ការ​សម្គាល់​មើល​ភាព​ខុស​ប្លែក​នៃ​អារម្មណ៍​ដែល​ប្រែប្រួល​ភ្លាម​ៗ ក៏​ព្រោះ​អ្នក​អាច​នឹង​សន្លប់​ប្រសិនបើ​ជាង​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ពេក​។

៥. អាហារ​ផ្អែម​ៗ ៖ ការ​ឡើង​ចុះ​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ក៏​ជា​មូលហេតុ​នៃ​បញ្ហា​អារម្មណ៍​ប្រែប្រួល​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត​របប​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​អាច​បង្ក​ការ​រលាក​ក្នុង​រាង​កាយ​ហើយ​នេះ​ជា​អ្វីមួយ​ដែល​នាំ​អោយ​កើត​មាន​បញ្ហា​អ​តុល្យភាព​នៃ​អ័រម៉ូន​។ ហើយ​អារម្មណ៍​អាច​ត្រូវ​ទទួល​រង​ឥទ្ធិពល​ប្រសិនបើ​កម្រិត​នៃ​អ័រម៉ូន​ក្នុង​រាង​កាយ​គ្មាន​តុល្យភាព​។

៦. អ​តុល្យភាព​នៃ​អ័រម៉ូន ៖ បញ្ហា​នោះ​គឺ​អ័រម៉ូន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍​។ ដូច្នេះ​ប្រសិនបើ​អ័រម៉ូន​គ្មាន​តុល្យភាព​ទេ​នោះ​អារម្មណ៍​ក៏​ត្រូវ​ទទួល​រង​ផល​ប៉ះពាល់​ដែរ​។

៧. ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ៖ ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​ជាប់​ជា​ប្រចាំ​ជះ​ឥទ្ធិពល​គួរ​ឱ្យ​កត់សម្គាល់​លើ​អារម្មណ៍​ដោយ​អាច​ប្រែប្រួល​ឆាប់រហ័ស​។

៨. ឥទ្ធិពល​នៃ​ថ្នាំ​មួយ​ចំនួន ៖ ភាព​ប្រែប្រួល​នៃ​អារម្មណ៍​ក៏​អាច​បណ្ដាល​មក​ពី​ឥទ្ធិពល​នៃ​ថ្នាំ​មួយ​ចំនួន​ផង​ដែរ​។ ពិសេស​ថ្នាំ steroids ! (​ប្រភព​ពី​៖ Health.com.kh) ។​(​កែសម្រួល​ដោយ ៖ បុប្ផា​)

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ