ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន​មួយ​អស់​ជាង​២០​ហិ​កតា

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ មាន​ករណី​ភ្លើង​ឆេះ​ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន​សុ​ផាត​សំណាង​អស់​ចំនួន​២៥​ហិ​កតា​ដែល​ស្ថិត​នៅ​ក្នុងភូមិ​បាត់ ថង់​ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។ បើ​តាម​មន្ត្រី​នគ​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​គគីរ​សោម​បាន​ឲ្យ​ដឹង​ថា…

ខេត្តស្វាយរៀង ៖ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ មាន​ករណី​ភ្លើង​ឆេះ​ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន​សុ​ផាត​សំណាង​អស់​ចំនួន​២៥​ហិ​កតា​ដែល​ស្ថិត​នៅ​ក្នុងភូមិ​បាត់ ថង់​ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។

បើ​តាម​មន្ត្រី​នគ​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​គគីរ​សោម​បាន​ឲ្យ​ដឹង​ថា ចំការ​អំពៅស្ករ​ក្រុមហ៊ុន​សុ​ផាត​សំណាង​នេះ​ត្រូវ​ភ្លើង​ឆេះ​អស់​ចំនួន​២៥​ហិ​កតា ហើយ​ត្រូវ​បាន​ក្រុមហ៊ុន​ពន្លត់ភ្លើង​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​១០​និង​៤៣​នាទី​ព្រឹក ។

នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​២០២០​កន្លង​ទៅ​គឺ​ភ្លើង​ឆេះ​អស់​៨៣​ហិ​កតា ហើយ​ក្រុមហ៊ុន​ដាក់​ការ​សង្ស័យ​និង​ចោទ​ថា មូលហេតុ​មក​ពី​ជន​មិន​ស្គាល់​មុខ​លួច​ដុត​។ នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ​នេះ​ភ្លើង​ឆេះ​អស់​២៥​ហិ​កតា​ទៀត និង​ប្តឹង​សមត្ថកិច្ច​ថា មូលហេតុ​ជន​មិន​ស្គាល់​មុខ​លួច​ដុត ហើយ​បាន​សុំ​ឲ្យ​អាជ្ញាធរ​ផ្តល់​ច្បាប់​អនុញ្ញាត​កាប់​ប្រមូល​ផល​ដើម្បី​កុំ​ឲ្យ​ខូចគុណភាព​ស្ករ​។

ទាក់ទិន​នឹង​ករណី​ភ្លើង​ឆេះ​ចំការ​អំពៅ​ខាងលើ​នេះ​ដែរ មាន​មន្ត្រី​អាជ្ញាធរ​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​ពិត​ចំការ​អំពៅស្ករ​នៃ​ក្រុមហ៊ុន​សុ​ផាត​សំណាង​នេះ​គឺ​គ្រាន់តែ​មានច្បាប់​អនុញ្ញាត ចំពោះ​ការ​ដាំ​ដុះ​គឺជា​ក្រុមហ៊ុន​វៀតណាម​ជា​អ្នក​ដាំ​ថែទាំ និង​ប្រមូល​ផល​នាំ​ទៅ​ប្រទេស​វៀតណាម​ដោយ​ខ្លួនឯង ។ ក្រុមហ៊ុន​ខ្មែរ​សុ​ផាត​សំណាង​គ្រាន់តែ​ជា​អ្នក​ជួល​ដី​ពី​ប្រជាពលរដ្ឋ រួច​ក្រុមហ៊ុន​វៀតណាម​ជា​អ្នក​ជួល​ដី​បន្ត​ពី​ក្រុមហ៊ុន​សុ​ផាត​សំណាង​ដើម្បី​ដាំ​អំពៅស្ករ លុះ​ពេល​ប្រមូល​ផល​គឺ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​សុ​ផាត​សំណាង​ជា​អ្នក​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ខេត្ត ដើម្បី​ប្រមូល​ផល​អំពៅ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​។

រាល់ពេល​ដែល​អំពៅ​ត្រូវ​ប្រមូល​ផល​តែងតែមាន​ករណី​មនុស្ស​លួច​ដុត​ចំការ​អំពៅ ហើយ​វៀតណាម​តែងតែ​ឲ្យ​ក្រុមហ៊ុន​ខ្មែរ​សុំ​ច្បាប់​ប្រមូល​ផល និង​នាំ​ចេញ​ទៅ​វៀតណាម បើ​យឺតយ៉ាវ​អំពៅ​ត្រូវ​ខូច និង​ថយគុណភាព​ស្ករ​រោងចក្រ​មិន​ទទួល​ទិញ​ឬ​ឲ្យ​តម្លៃ​ថោក​។

ចំណែក​អ្នក​លួច​ដុត ត្រូវ​បាន​សមត្ថ​កិ​ច​មិន​ដែល​រកមុខ​សញ្ញា​យក​មក​ផ្តន្ទាទោស​បាន​ទេ រីឯ​អំពៅ​គឺ​អាជ្ញាធរ​តែងតែ​អនុញ្ញាត​ច្បាប់​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​បាន​ទាន់​ពេល​រាល់​លើក​ដែរ ទើប​មហាជន​មួយ​ចំនួន​ដាក់​ច​ម្ង​ល់​ចង់​ដឹង​ការ​ពិត តើ​មានរឿង​អ្វី​ពិតប្រាកដ ក៏​ប៉ុន្តែ​ចំការ​អំពៅ​គឺ​ត្រូវ​ភ្លើង​ឆេះ​ខូច​ចោល​តែ​ម្តង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ