ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួនាទី​របស់​មិត្ត​ទាំង​ពីរ​ពួក

4 ឆ្នាំ មុន

យើង​បាន​កើតមក​ជា​មនុស្ស​នេះ​ជា​ការ​ក្រ​ណាស់ ដូច្នេះ​យើង​ត្រូវ​ស្គាល់​តម្លៃ​នៃ​តួនាទី ហើយ​ធ្វើ​តាម​តួនាទី​របស់​ខ្លួន​ជា​និច្ច នោះ​នឹង​បាន​សុខ​ចម្រើន​ហើយ ។ តួនាទី​របស់​មិត្ត​អ្នក​ធ្វើ​ឧបការៈ​មុន​៥​យ៉ាង​គឺ ១- ចាត់ចែង​របស់ទ្រព្យ ២- និយាយ​ដោយ​ពាក្យពីរោះ…

យើង​បាន​កើតមក​ជា​មនុស្ស​នេះ​ជា​ការ​ក្រ​ណាស់ ដូច្នេះ​យើង​ត្រូវ​ស្គាល់​តម្លៃ​នៃ​តួនាទី ហើយ​ធ្វើ​តាម​តួនាទី​របស់​ខ្លួន​ជា​និច្ច នោះ​នឹង​បាន​សុខ​ចម្រើន​ហើយ ។

តួនាទី​របស់​មិត្ត​អ្នក​ធ្វើ​ឧបការៈ​មុន​៥​យ៉ាង​គឺ ១- ចាត់ចែង​របស់ទ្រព្យ ២- និយាយ​ដោយ​ពាក្យពីរោះ ៣- ប្រព្រឹត្ត​ក្នុង​អំពើ​ដែល​ជា​ប្រយោជន៍ ៤- ដោយ​ភាព​ជា​អ្នកមាន​ខ្លួន​ស្មើ ៥- មិន​ពោល​ឲ្យ​ឃ្លាត​ពី​ការ​ពិត ។

តួនាទី​របស់​មិត្ត​អ្នក​ធ្វើ​តប​ជា​ខាងក្រោយ​៥​យ៉ាង ១- រក្សា​មិត្ត​អ្នក​ដែល​ធ្វេសប្រហែស​ហើយ ២- រក្សាទ្រព្យ​របស់​មិត្ត​ដែល​ធ្វេសប្រហែស ៣- កាល​មាន​ភ័យ​យក​ជាទី​ពឹង​ពំនាក់​បាន ៤- មិន​លះបង់​ចោល​មិត្ត​ក្នុង​ពេល​មាន​វិបត្តិ ៥- រាប់អាន​គ្នា​រហូត​ដល់​ត​វង្ស​ត្រកូល​របស់​មិត្ត ។

មិត្ត​ទាំង​ពីរ​ពួក​នេះ​នឹង​បាន​នាម​ថា​ជា​កតញ្ញូ​កតវេទី​មិត្ត ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ