ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិត​ចិន​​ថា៖ អ្នកជំងឺ​ដែល​ជា​សះ​ស្បើយ អាច​​បន្តចម្លង​កូ​​រ៉ូ​ណា​អ្នកផ្សេង

4 ឆ្នាំ មុន

ចិន ​៖ តាម​ប្រភព​ព័ត៌មាន News Week បានឱ្យ​ដឹង​ថា ក្រោយ​ពី​រក​ឃើញ​វីរុស​កូ​រ៉ូ​ណា​ថ្មី Covid-19 បន្ត​រស់​ក្នុង​សារពាង្គកាយ​របស់​អ្នកជំងឺ​ ដែល​ទើបនឹង​ជា​សះស្បើយ…

ចិន ​៖ តាម​ប្រភព​ព័ត៌មាន News Week បានឱ្យ​ដឹង​ថា ក្រោយ​ពី​រក​ឃើញ​វីរុស​កូ​រ៉ូ​ណា​ថ្មី Covid-19 បន្ត​រស់​ក្នុង​សារពាង្គកាយ​របស់​អ្នកជំងឺ​ ដែល​ទើបនឹង​ជា​សះស្បើយ វេជ្ជបណ្ឌិត​ចិន​មានការ​ព្រួយបារម្ភ​ថា​«ពួក​គេ​អាច​ចម្លង​ទៅ​ឱ្យ​អ្នក​ផ្សេង​ទៀត​បាន បើ​ទោះបីជា​បាត់​រោគ​សញ្ញា​អស់ហើយ​ក៏​ដោយ» ​។

លោក​វេជ្ជបណ្ឌិត Zhao Jianping ប្រធាន​ក្រុម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​រ៉ូ​ណា​ថ្មី COVID-19 នៅ​ក្នុង​ខេត្ត​ហ៊ូ​ប៉ី ដែល​ជា​ចំណុចកណ្តាល​នៃ​ការ​ផ្ទុះ​ឡើង បាន​និយាយ​ថា អ្នកជំងឺ​មួយ​ចំនួន​ដែល​បានជា​សះស្បើយ​ពី​ការ​ឆ្លង​នេះ ត្រូវ​បាន​គេ​ឱ្យធ្វើ​តេស្ត​រក​មើល​វីរុស​ ។

លោក​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទស្សនាវដ្តី Southern People Weekly ដែល​ត្រូវ​បាន​​ចុះ​ផ្សាយ​ដោយ​កាសែត South China Morning Post ថា ការ​ធ្វើតេស្ត​អាស៊ី​ដ​នុយក្លេអ៊ែរ​បាន​បង្ហាញ​ថា វីរុស​កូ​រ៉ូ​ណា​ថ្មី​បន្ត​រស់នៅ​ក្នុង​រាង​កាយ​របស់​ពួក​គេ បើ​ទោះបីជា​បានជា​សះស្បើយ​ហើយ​ក៏​
ដោយ​។

លោក Zhao ដែល​ជា​វេជ្ជបណ្ឌិត​ឯកទេស​ ខាង​ការ​ដកដង្ហើម​និង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ Tongji ក្នុង​ទីក្រុង Wuhan ខេត្ត Hubei មិន​បាន​បង្ហាញ​ថា​ មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​លោក​អះអាង​ថា​ ទាក់​ទង​នឹង​រឿង​នេះ​ឡើយ​។ លោក Zhao បាន​និយាយ​ថា ការ​ធ្វើតេស្ត​តាម​រយៈ​សំបោរ​របស់​ប្តី​ប្រពន្ធ​នៅ​កា​ណា​ដា ដែល​ទើបតែ​ជា​ពីជំងឺ​កូ​រ៉ូ​ណា​ថ្មី បាន​រក​ឃើញ​វីរុស​នៅ​រស់​នៅឡើយ​។

សារព័ត៌មាន SCMP បាន​ដកស្រង់​សម្តី​គាត់​ថា​៖«នេះ​គឺ​ពិតជា​គ្រោះថ្នាក់​ណាស់​។ តើ​អ្នក​ដាក់​អ្នកជំងឺ​ប្រភេទ​នេះ​នៅ​ទីណា? អ្នក​មិន​អាច​បញ្ជូន​ពួក​គេ​ទៅ​ផ្ទះ​បាន​ទេ ព្រោះ​ពួក​គេ​អាច​ឆ្លង​អ្នក​ដទៃ ប៉ុន្តែ​អ្នក​ក៏​
មិន​អាច​ដាក់​ពួក​គេ​ទៅ​មន្ទីរពេទ្យ​បាន​ទេ ដោយសារ​តែ​មាន​អ្នកជំងឺ​ច្រើន​ផ្សេង​ទៀត​នៅ​ព្យាបាល​បន្ត​» ។ ប្រភព​៖​ News Week

អត្ថបទសរសេរ ដោយ