តួនាទី​របស់​គ្រូ​និង​សិស្ស


ការ​ចេះ​ចាំ និង​គោរព​នូវ​តួនាទី​របស់​ខ្លួន​ជា​រឿង​សំខាន់​ណាស់ ប្រសិនបើ​យើង​បាន​អាន​ចេះ​ចាំ​រាល់ថ្ងៃ នោះ​រមែង​រីក​ចម្រើន​ដោយ​បញ្ញា និង​បាន​ចេះ​អធ្យាស្រ័យ​ដល់​គ្នា​និង​គ្នា​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ ។

តួនាទី​របស់​គ្រូអាចារ្យ​៥​យ៉ាង ១- ណែនាំ​សិស្សានុសិស្ស​ឲ្យ​បាន​ល្អ ២- ឲ្យ​សិស្ស​រៀន​ដោយ​ល្អ ៣- ប្រាប់​សិល្ប៍វិជ្ជា​ឲ្យ​អស់​ដោយ​មិន​មានការ​លាក់លៀម​បិទ​បាំង​ទុក ៤- លើកតម្កើង​ឲ្យ​ប្រាកដ​ក្នុង​ពួក​មិត្ត ៥- ការពារ​សិស្ស​គ្រប់​ទិស​ទាំងឡាយ ។

តួនាទី​របស់​សិស្ស​៥​យ៉ាង ១- លោក​អញ្ជើញ​មក​ត្រូវ​ក្រោកឈរ​ទទួល ២- ចូល​ទៅ​ឈរ​ចាំ​ទទួល​បម្រើ​លោក ៣- ស្ដាប់​ពាក្យ​ទូន្មាន​ប្រៀប​ប្រដៅ​របស់​លោក ៤- បម្រើ​លោក ៥- រៀន​សិល្ប៍វិជ្ជា​ដោយ​គោរព ។

យើង​បាន​កើតមក​ជា​មនុស្ស​នេះ​ជា​ការ​ក្រ​ណាស់ ដូច្នេះ​យើង​ត្រូវ​ស្គាល់ ហើយ​ធ្វើ​តាម​តួនាទី​របស់​ខ្លួន​ជា​និច្ច​នឹង​បាន​សុខ​ចម្រើន​ហើយ ។ សាន សារិន

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ