Roger Federer បានបញ្ជាក់ថា ខ្លួននឹងខកខានការប្រកួតជាច្រើនក្នុងនោះរួមទាំង French Open នៅខែឧសភាផងដែរ បន្ទាប់ពីទទួលការវះកាត់ជង្គង់នៅប្រទេសស្វីសកាលពីថ្ងៃពុធ។
ម្ចាស់ជើងឯក Grand Slam ២០ដងរូបនេះ បានរងរបួសនៅក្នុងព្រឹត្តិការណ៍ Australian Open ជាកន្លែងដែលរូបគេបានបញ្ចប់ទៅត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយចាញ់ម្ចាស់ជើងឯក Novak Djokovic។

Federer បានបញ្ជាក់ក្នុងបណ្តាយ Twitter របស់ខ្លួនថា «ជង្គង់ខាងស្តាំរបស់ខ្ញុំបានធ្វើទុក្ខខ្ញុំមួយរយៈ។ ខ្ញុំសង្ឃឹមថាវានឹងបាត់ទៅវិញ ប៉ុន្តែបន្ទាប់ពីការពិនិត្យ និងពិភាក្សាជាមួយក្រុមរបស់ខ្ញុំ ខ្ញុំបានសំរេចចិត្តទទួលការវះកាត់នៅប្រទេសស្វីសកាលពីម្សិលមិញ»។
ចែករំលែកព័តមាននេះ