ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មាន​មែន​ក៏​មាន​ទៅ ធ្វើ​យ៉ាងណា​ឱ្យ​តែ​រកបាន​! (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មានការ​បែកធ្លាយ​ឃ្លី​ប​វី​ដេ​អូ ចេញ​ពី​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​យ៉ាង​រសើប ដោយ​និយាយ​ពី​អ្នក​ជាប់​ឃុំ​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​យ៉ាង​រលូន ដោយ​គ្មាន​ការ​ហាមឃាត់​នោះ​ទេ និង​ត្រូវ​បង់ប្រាក់​ប្រចាំខែ ឲ្យ​ទៅ​ខាង​ពន្ធនា​គារ រាប់រយ​ដុល្លារ​ថែម​ទៀត…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មានការ​បែកធ្លាយ​ឃ្លី​ប​វី​ដេ​អូ ចេញ​ពី​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​យ៉ាង​រសើប ដោយ​និយាយ​ពី​អ្នក​ជាប់​ឃុំ​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​យ៉ាង​រលូន ដោយ​គ្មាន​ការ​ហាមឃាត់​នោះ​ទេ និង​ត្រូវ​បង់ប្រាក់​ប្រចាំខែ ឲ្យ​ទៅ​ខាង​ពន្ធនា​គារ រាប់រយ​ដុល្លារ​ថែម​ទៀត នេះ​បើ​តាម​សំដី​ដែល​ចេញពី​ឃ្លី​ប​វី​ដេ​អូ​នោះ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ឃ្លី​ប​វី​ដេ​អូ​ទាំងនេះ ត្រូវ​បាន​គេ​លួច​ថត​ចេញពី​ក្នុង​បន្ទប់​ពន្ធនាគារ កាលពី​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២០ ក្រោយមក​ក៏​បែកធ្លាយ​ដល់​អ្នក​សារព័ត៌មាន យក​ទៅ​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ កន្លង​ទៅ​នេះ ។

ប្រភព​បន្ត​ទៀត​ថា ក្នុង​ឃ្លី​ប​វី​ដេ​អូ​នេះ​និយាយ​យ៉ាង​ច្បាស់​ពី​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​ជា​ច្រើន​នាក់ កំពុង​កាន់ និង​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ជា​ច្រើន​គ្រឿង ក៏​មាន​និយាយ​សម្តី​ចេញ​មក​ថា អ្នកខ្លះ​ត្រូវ​ទិញ​ទូរស័ព្ទ​ដៃ​ក្នុង​ពន្ធនាគារ​១​គ្រឿង រហូត​ដល់​៥០០​ដុល្លារ ហើយ​ត្រូវ​បង់​សេវា​ឱ្យទៅ​ខាង​ពន្ធនាគារ ក្នុង​ខែ រហូត​ដល់​៥០០​ដុល្លារ​ផង​ដែរ ។ បើ​មិន​បង់ប្រាក់​ប្រចាំខែ​ទេ អ្នក​ជាប់​ឃុំ​ទាំងនោះ នឹង​ត្រូវ​គេ​ដកហូត​យក​ទៅ​វិញ​ទាំងអស់ ។

ចំណែក​អ្នក​ជាប់​ឃុំ​ខ្លះ​ទៀត ទោះបី​មាន​ប្រាក់​សម្រាប់​បង់​សេវា និង​ទិញ​ទូរស័ព្ទ​ក៏​ដោយ ក៏​មិន​អាច​ប្រើប្រាស់​ទូរស័ព្ទ​ដែរ បើ​មិន​ស្តាប់​តាម​គោលការណ៍ ។ បន្ទាប់​ពី​ឃើញ​សារព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​មតិ​មហាជន បាន​លើក​ឡើង​ថា បើ​នៅ​ក្នុង​ពន្ធនាគារ​ប្រើប្រាស់​ទូរស័ព្ទ​បែប​នេះ អាច​នឹង​មាន​គ្រោះថ្នាក់​កើតឡើង ដោយ​ជន​ជាប់​ឃុំ​អាច​នឹង​ទាក់ទង​មិត្តភក្តិ​ខាងក្រៅ​ឱ្យ​ប្រព្រឹត្ត​បទល្មើស​កាន់តែ​ច្រើន​ថែម​ទៀត ។

ម្យ៉ាងវិញទៀត ការ​ប្រើ​ទូរស័ព្ទ​ដោយ​សេរី​ក្នុង​ពន្ធនាគារ​បែប​នេះ ពិតជា​មិនល្អ​នោះ​ឡើយ ព្រោះ​នៅ​ក្នុង​ទូរស័ព្ទ​រឿង​ល្អ​ក៏​មាន រឿង​អាក្រក់​ក៏​មាន ដូច្នេះ​បើ​មាន​ដូច​ក្នុង​ឃ្លី​ប​វី​ដេ​អូ​មែន គួរតែ​បញ្ឈប់​សកម្មភាព​បែប​នេះ​ទៅ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ ភ្នាក់ងារ​ព័ត៌មាន​យើង បាន​ទាក់ទង​ទៅ​លោក លី​ម វាសនា ប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន កាលពី​ម៉ោង​១១​និង​២០​នាទី ថ្ងៃ​ទី​២១ ខែកុម្ភ​: ឆ្នាំ​២០២០​នេះ​ថា ខាង​លោក​ទទួលស្គាល់​ថា មាន​សម្លេង​និយាយ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ក្នុង​ពន្ធនាគារ​ប្រាកដ​មែន ។ តែ​មិនមែន​ជា​អ្នក​អនុញ្ញាតិ​ពី​ខាង​លោក ឬ​ខាង​មន្ត្រី​ថ្នាក់​ណា​នោះ​ទេ ។

ម្យ៉ាងវិញទៀត ដោយសារ​តែ​ការ​គ្រប់គ្រង​របស់​លោក​មានការ​ឆក​ល្វែង ទើប​គេ​មាន​ចេតនា​រៀបចំ​គម្រោង ដើម្បី​រករឿង​មួលបង្កាច់​អង្គភាព​របស់​លោក ។ ចំពោះ​ការ​ប្រើប្រាស់​ក្នុង​បន្ទប់​ខ្លះ​៥​គ្រឿង បន្ទប់​ខ្លះ​ទៀត​ច្រើន​គ្រឿង គឺជា​ការ​មិន​ពិត ជា​ការ​ចោទប្រកាន់ ដើម្បី​ធ្វើបាប​លោក​ប៉ុណ្ណោះ ។

លោក​បន្ត​ទៀត​ថា ក្រោយមក​ខាង​រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ទៅ​លើ​បញ្ហា​នេះ​ហើយ តែ​អត់​ឃើញ​មាន​អ្វី​កើតឡើង​នោះ​ទេ ៕ (​កែសម្រួល​ដោរ​យ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ