ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ តំណាង​អយ្យការ​សម្រេច​ហើយ រឿង​ថៃ ស្រី​នាង ថត​វី​ដេ​អូ​សិច​ស៊ី​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ លោក គុ​ជ គឹ​ម​ឡុ​ង…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញារ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កាន់​សំណុំរឿង​អ្នកស្រី វ៉ែន រចនា ហៅ ថៃ ស្រី​នាង បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​លើ ថៃ ស្រី​នាង ជា​ផ្លូវការ​ហើយ ។

លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រោយ​ពី​តំណាង​អយ្យកា​របើក​ការ​សាកសួរ អ្នកស្រី ថៃ ស្រី​នាង ត្រូវ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​តាម​មាត្រា​៣៨ និង​មាត្រា​៣៩ ច្បាប់​ស្តី​ពី​ការ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ និង​មាត្រា​២៤៩ នៃ​ក្រមព្រហ្មទណ្ឌ ច្បាប់​ស្តី​ពី​ការ​បង្ហាញ​កេរ្តិ៍​ភេទ​ដែល​នាំ​ឲ្យ​អ្នក​ដទៃ​មើលឃើញ​នៅ​ក្នុង​ទីកន្លែង​មួយ​ដែល​សាធារណជន​អាច​មើលឃើញ ដែល​បទល្មើស​នេះ​តម្រូវ​ឲ្យ​ផ្តន្ទា​ទោ​លើ​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​ចាប់ពី ១​ខែ ទៅ​១​ឆ្នាំ ។

បន្ទាប់​ពី​តំណាង​ង​អយ្យការ​ចោទ​បាន​ធ្វើ​ប្រកាន់​ជា​ផ្លូវការ​ហើយ​នោះ សំណុំរឿង​នេះ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​រួច ដើម្បី​សម្រេច​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន​ជា​ឆន្ទានុសិទ្ធិ​របស់​លោក​ចៅ​ក្រម​នោះ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា គិត​ត្រឹម​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែកុម្ភៈ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង បាន​បញ្ចប់​ការ​សាកសួរ​បឋម​នោះ ហើយ​តំណាង​អយ្យ​ក៏​បាន​ផ្ញើ ថៃ ស្រី​នាង ទៅ​សមត្ថកិច្ច​វិញ នឹង​តម្រូវ​ឲ្យ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កម្ភៈ យក​មក​សាកសួរ​ម្តងទៀត ។

នា​រសៀល​ថ្ងៃ​ទី​២០ ខែកុម្ភៈ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក បាន​បញ្ជូន​អ្នកស្រី វ៉ែន រចនា ហៅ ថៃ ស្រី​នាង អ្នកលក់​ផលិតផល​តាម​អន​ឡាញ​មិន​គិត​ពី​កេរ្តិ៍ខ្មាស់ ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស ផុស​រូបភាព និង សម្ភារៈ​អាសអាភាស ស្តី​ពី​ការ​បង្ហាញ​កេ​រ្ត៍​ភេទ ដែល​នាំ​ឲ្យ​អ្នក​ដទៃ និង​សាធារណជន​មើលឃើញ ដែល​សំណុំរឿង​នេះ​ក៏​បាន​ស្ថិត​នៅ​ដៃ​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង ។

គួ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ អ្នកស្រី ថៃ ស្រី​នាង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក នាំ​ខ្លួន​ទៅ​ធ្វើការ​អប់រំ ណែនាំ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​ចំពោះ​មុខ ដើម្បី​ទទួលកំហុស​ឆ្គង ដែល​គេ​បាន​ផុស​រូបភាព និង​វី​ដេ​អូ​ឃ្លី​ប តាម​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនៀម​ទម្លាប់​​ប្រពៃណី​ខ្មែរ ជា​ពិសេស​ធ្វើ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​ស្ត្រី​ទៀត​ផង ។ ហើយ ថៃ ស្រី​នាង ក៏​បាន​យល់ព្រម​ថត​ជា​វី​ដេ​អូ​ឡាយ ដើម្បី​សុំ​ទោស​សាធារណជន នូវ​កំហុស​ខុសឆ្គង​ទាំងឡាយ​នោះ ។

បន្ទាប់​ពី​ធ្វើ​កិច្ចសន្យា និង​សារភាព​កំហុស​រួច​ហើយ នៅ​ម៉ោង​១១​និង​៣០​នាទី​ព្រឹក សមត្ថកិច្ច​បាន​អនុញ្ញាត​អ្នកស្រី​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ លុះ​ស្រាប់តែ​ម៉ោង​២​និង​៣៥​នាទី​រសៀល​ថ្ងៃ​ដដែល​នោះ ថៃ ស្រី​នាង នៅ​តែ​មិន​រាងចាល ថែម​ទាំង​ផុស​រូប​អាក្រាត​កាយ ស្លៀកពាក់​សល់​តែ​អាវ​ទ្រនាប់ និង​ខោ​លី​អូ បង្ហោះ​ឌឺដង​ថែម​ទៀត ។

ដោយ​យល់​ឃើញ ថៃ ស្រី​នាង នៅ​តែ​ប្រព្រឹត្ត​បទល្មើស​ម្តង​ហើយ​ម្តងទៀត មិន​គោរព​កិច្ចសន្យា លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​កម្លាំង​មាន​សមត្ថ​កិច្ច​ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្តង​ទៅ ។ ហើយ​បើ​តាម​អ្នកសង្កេតការ​បាន​ពិនិត្យ​មើល​ទំហំ​បទល្មើស​ដែល​តំណាង​អយ្យការ បាន​ធ្វើការ​ចោទប្រកាន់​នោះ ថៃ ស្រី​នាង ទំនង​មិន​អាច​គេច​ផុត​ពី​ការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នោះ​ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ