Iker Casillas បានប្រកាសពីគោលបំណងរបស់ខ្លួន ក្នុងការឈរឈ្មោះជាប្រធានសហព័ន្ធបាល់ទាត់ប្រទេសអេស្ប៉ាញ (RFEF) ។ អ្នកចាំទីក្រុម FC Porto នៅមិនទាន់ចូលនិវត្តន៍ជាផ្លូវការនៅឡើយទេ ប៉ុន្តែរូបលោកបានជូនដំណឹងដល់ក្លិប អំពីការសម្រេចចិត្តរបស់ខ្លួន ហើយក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះក្លិបផងដែរ។
បុរសវ័យ៣៨ឆ្នាំរូបនេះ មិនបានបង្ហាញខ្លួនឱ្យ Porto ចាប់តាំងពីខែមេសា ឆ្នាំ ២០១៩ បន្ទាប់ពីមានជម្ងឺគាំងបេះដូងអំឡុងពេលហ្វឹកហាត់កាលពីខែឧសភា។ឥឡូវនេះអតីតអ្នកចាំអេស្ប៉ាញដែលឈ្នះពាន World Cup ក្នុងឆ្នាំ២០១០ បានកំណត់គោលដៅ ដើម្បីឈ្មោះជាប្រធាន RFEF ដែលបច្ចុប្បន្នលោក Luis Rubiales កំពុងកាន់កាប់ ស្របពេលដែលការបោះឆ្នោតជ្រើសរើសប្រធានថ្មី នឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះ ។

ក្នុងសេចក្តីប្រកាសរបស់ Casillas នៅលើបណ្តាញសង្គម Twitter បាននិយាយថា «បាទ, ខ្ញុំនឹងឈរឈ្មោះជាប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ នៅការបោះឆ្នោតខាងមុខ។យើងរួមគ្នា ដើម្បីឱ្យសហព័ន្ធរបស់យើងក្លាយជាកម្រិតបាល់ទាត់ល្អបំផុតនៅលើពិភពលោក» ៕
ប្រភព៖ BBC , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ