ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ Man City ត្រូវ UEFA ពិន័យ​ស្រាប់តែ Arsene Wenger បោះសម្តី​ដូច្នេះ

4 ឆ្នាំ មុន

អតីត​អ្នកចាត់ការ​ក្រុម​កាំភ្លើង​ធំ Arsenal លោក Arsene Wenger បាន​និយាយ​ក្នុង​កីឡា​អ្នក​ឈ្នះ​ពិត គឺជា​អ្នក​ដែល​គោរព​តាម​ច្បាប់ ការ​ថ្លែង​បែប​នេះ​បន្ទាប់​ពី​រឿងរ៉ាវ​របស់​ក្លិប Man City…

អតីត​អ្នកចាត់ការ​ក្រុម​កាំភ្លើង​ធំ Arsenal លោក Arsene Wenger បាន​និយាយ​ក្នុង​កីឡា​អ្នក​ឈ្នះ​ពិត គឺជា​អ្នក​ដែល​គោរព​តាម​ច្បាប់ ការ​ថ្លែង​បែប​នេះ​បន្ទាប់​ពី​រឿងរ៉ាវ​របស់​ក្លិប Man City បាន​ផ្ទុះ​ឡើង​ដោយ​ត្រូវ​បាន​ពិន័យ ២​រដូវ​កាល​រាល់​ការ​ប្រកួត​ទាំងអស់​របស់ UEFA ជុំវិញ​ការ​រំលោភ​លើ​ច្បាប់ Financial Fair Play ។

បុរស​ជនជាតិ​បារាំង​វ័យ​៧០​ឆ្នាំ បាន​រិះគន់​លើ​ក្លិប Man City អំពី​ការ​ចំណាយ​ខ្ពស់​របស់​ពួក​គេ​ដោយ​ខុស​នឹង​ច្បាប់ នៅ​ពេល​ដែល​រូប​លោក​នៅ​ជា​អ្នកចាត់ការ​ក្រុម Arsenal ដែល​គ្រានោះ Man City បាន​ចុះហត្ថលេខា​លើ​តារា​កំពូល​ៗ​របស់​លោក​ជា​ច្រើន​រួម​មាន Emmanuel Adebayor, Kolo Toure, Samir Nasri, Gael Clichy និង Bacary Sagna ។

ក្លិប​មេឃ​ខៀវ Man City ត្រូវ​បានដឹង​ថា ចាប់ផ្តើម​ចំណាយ​ប្រាក់​យ៉ាងច្រើន​សម្រាប់​ការ​ផ្ទេរ​កីឡាករ ចាប់តាំងពី​មហាសេដ្ឋី​អា​រ៉ាប់​លោក Sheikh Mansour ចូល​កាន់​តំណែង​ជា​ម្ចាស់​ក្លិប​ក្នុង​ឆ្នាំ​២០០៨ ។

លោក Arsene Wenger បាន​ថ្លែង​ក្នុង​កម្ម​វី​ធី​ប្រគល់​ពានរង្វាន់ Laureus World Sports Awards ថា «Man City បាន​ទិញ​កីឡាករ​របស់ខ្ញុំ​ទាំងអស់​!»​។

លោក​បាន​បន្ថែម​ទៀត​ថា​«​សម្រាប់​ខ្ញុំ កីឡា​គឺជា​ការ​ឈ្នះ​ដោយ​គោរព​ទៅ​តាម​ច្បាប់ ។ យើង​អបអរ​អ្នក​ល្អ​បំផុត​នៅ​គ្រប់​កីឡា​ទាំងអស់ ប៉ុន្តែ​ប្រសិនបើ​យើង​ដឹង​ថា​អ្នក​ឈ្នះ​គោរព​តាម​ច្បាប់​។ ប្រសិនបើ​គ្មាន​ការ​គោរព​ទេ វា​មិនមែន​ជា​កីឡា​ពិត​ទេ​»​។

ប្រភព​៖ dailymail , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ