រឿងចាញ់ឬឈ្នះក្នុងកិច្ចការទាំងពួងរមែងកើតមានគ្រប់មនុស្សទាំងអស់ក្នុងលោកជាធម្មតាទៅហើយ ។ អ្នកឈ្នះមិនត្រូវជិះសេះលែងដៃ កុំប្រមាទ គួរបង្កើនការប្រុងប្រយ័ត្នបន្ថែមដើម្បីរក្សាជម្នះនេះបានគង់វង្សយូរអង្វែង ចំណែកអ្នកចាញ់ក៏កុំអាលតូចចិត្ត ត្រូវបង្កើនការព្យាយាមឡើង ហើយគួរបើកចិត្តឱ្យធំទូលាយអបអរសាទរដល់អ្នកឈ្នះនោះ និងយកគេជាគំរូទៅ ។
ដូចដែលមាតាបិតាខ្លះបានផ្តាំកូនថា ចូរកូនសម្តែងនូវការរីករាយដល់អ្នកដែលឈ្នះកូនគ្រប់ករណី ដើម្បីដល់ថ្ងៃក្រោយតទៅ នៅពេលដែលកូនឈ្នះគេវិញ គេនឹងសម្តែងការរីករាយមករកកូនដូចគ្នាដែរ ។
ប៉ុន្តែបើគេមិនបានសម្តែងការរីករាយមករកកូនទេនោះ កូនក៏គួរសម្តែងនូវការយល់ដល់ចិត្តរបស់គេ និងអាណិតគេផង ព្រោះគេបានចាញ់តាំងតែពីគ្រាដំបូងដែលគេបានឈ្នះកូនម្ល៉េះ គឺចាញ់ចិត្តរបស់ខ្លួនគេហ្នឹងឯង។
ចំណែកកូនវិញ គឺឈ្នះចិត្តរបស់កូន ដែលជាការឈ្នះដ៏ប្រសើរ ព្រោះមិនមានការតស៊ូណា ឱ្យក្រៃលែងជាងការតស៊ូយកឈ្នះចិត្តអាក្រក់របស់ខ្លួនឡើយ ។ សាន សារិន
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ