រឿងដែលសំខាន់គ្មានអ្វីដែលប្រសើរជាងយើងខ្លួនឯងជាមនុស្សល្អប្រព្រឹត្តធម៌សប្រចាំចិត្តនោះទេ អំពើល្អហ្នឹងហើយជាបច្ច័យចងចិត្តមនុស្សផងទាំងពួងឱ្យមានសទ្ធាជ្រះថ្លានិងសេចក្តីសន្តោស ។
តាមទស្សនៈរបស់អ្នកប្រាជ្ញបានលើកឡើងថា បើយើងចង់ឲ្យអ្នកដទៃជ្រះថ្លា ធ្វើសេចក្ដីល្អដល់យើងនោះ គឺយើងត្រូវព្យាយាមធ្វើសេចក្ដីល្អឲ្យខ្លួនឯងជាមុនសិន អំពើជាកុសលហ្នឹងហើយដែលទាក់ចិត្តអ្នកដទៃឱ្យប្រព្រឹត្តល្អតាម ។
កុសលធម៌ដែលយើងបានសន្សំនេះហើយ ឈ្មោះថាយើងជួយខ្លួនយើងឱ្យរួចចាកគ្រឿងសៅហ្មងទាំងឡាយ ហើយសេចក្តីល្អនេះមានអានុភាពដល់ចិត្តជ្រាលជ្រៅណាស់ គឺធ្វើឲ្យចិត្តបានសុខស្ងប់ កាលបើចិត្តមានសេចក្តីស្ងប់ អ្វីៗក៏រៀបរយល្អ ។ សាន សារិន
ចែករំលែកព័តមាននេះ