ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ម្នាក់​​ជួបគ្រោះថ្នាក់ ដោយ​ដើរ​ជាន់​​​មីន​លាន់កក្រើកដី

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ​ ៖ មន្ត្រី​យោធា​ម្នាក់ឈ្មោះជិត ហាត់ ឋានន្តរស័ក្ដិ​ព្រិ​ន្ទ​បាល​ឯក ជា​មេក្រុម​កងអនុសេនាធំ​ទី​៣ ក្នុង​អង្គភាព​វរ​សេនា​តូច​៣៨៥ ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៨បាន​បាត់បង់​ជីវិត​ភ្លាម​ៗ ដោយ​សារ​ជាន់​គ្រាប់​មីនសល់​ពី​សម័យ​សង្គ្រាម ខណៈ​ពេល​កំពុង​បំពេញការងារចុះ​ល្បាត​តាម​ភូមិសាស្ត្រ​ខ្សែ​ត្រៀមជួរ​មុខ…

ខេត្តព្រះវិហារ​ ៖ មន្ត្រី​យោធា​ម្នាក់ឈ្មោះជិត ហាត់ ឋានន្តរស័ក្ដិ​ព្រិ​ន្ទ​បាល​ឯក ជា​មេក្រុម​កងអនុសេនាធំ​
ទី​៣ ក្នុង​អង្គភាព​វរ​សេនា​តូច​៣៨៥ ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៨បាន​បាត់បង់​ជីវិត​ភ្លាម​ៗ ដោយ​សារ​ជាន់​គ្រាប់​មីនសល់​ពី​សម័យ​សង្គ្រាម ខណៈ​ពេល​កំពុង​បំពេញការងារចុះ​ល្បាត​តាម​ភូមិសាស្ត្រ​ខ្សែ​ត្រៀមជួរ​មុខ ​បណ្តោយ​ព្រំដែន​កម្ពុជា​-ថៃ ក្នុង​ទិស​ទី​១​ប្រាសាទព្រះវិហារ ​កើតឡើង​កាលពី​វេលា​ម៉ោង​
១២ និង​១០​នាទីថ្ងៃ​ទី​១៤ កុម្ភៈ ក្នុងភូមិ​សាស្ត្រ​ភ្នំ​៣៩៨ ខាងត្បូង​អន្លង់​រាំង​ជើងភ្នំ​៥០០ ស្ថិត​ក្នុងភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

​លោក​អនុសេនីយ៍ទោ សុ​ឹ​ម ស៊ុន មេបញ្ជាការ​កងអនុសេនាតូច​២ កងអនុសេនាធំបាន​​ឱ្យ​ដឹង​ថា​ ​នៅ​មុន​ពេល​កើតហេតុ លោក​បាន​ដឹកនាំ​កម្លាំង​​៤​នាក់ ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល​អង្គភាព​វរ​សេនា​តូច​លេខ​១០៥ ចេញ​ល្បាត​តាម​ចំណុច​ខ្សែត្រៀម​ជួរ​មុខ​កម្ពុជា-​ថៃ ក្នុងភូមិ​សាស្ត្រ ភ្នំ​៣៩៨ ។

លុះ​ត្រឡប់​មក​វិញ​ ជិត​ដល់ទី​តាំងជន​រង​គ្រោះ​សុំ​ដើរ​កាត់​មក​កាន់​កន្លែង​មុន ក្រោយ​ពី​ធ្វើ​ដំណើរ​ចេញពី​ផ្លូវ​ល្បាត​បាន​ប្រវែង​៥០​ម៉ែត្រ ជន​រង​គ្រោះ​ក៏​បាន​ជាន់​លើ​គ្រាប់​មីន​ចាស់ ដែល​​​សេសសល់​ពី​សម័យ​សង្គ្រាម​ បណ្តាលឱ្យផ្ទុះបាត់បង់​ជីវិត​​នៅ​និង​កន្លែង​​​តែ​ម្តង ។

​បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​អង្គភាព​ដឹកនាំ​យក​មក​រៀបចំ​ធ្វើបុណ្យ ឧទ្ទិស​កុសល​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​សព ទៅ​តាម​ប្រពៃណី នៅ​ភូមិ​ចំបក់​សែន​ជ័យ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ៕

អត្ថបទសរសេរ ដោយ