ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគួច ចំរើន បើកកិច្ចប្រជុំលើសំណើ​ការ​​សុំកែលំអនិងពង្រីកឆ្នេរ​ខ្សាច់​កោះ​ពស់​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅ​សាល​ប្រជុំ​សាលាខេត្ត​ព្រះ​សីហ​នុ កាលពីព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ ​លោកគួ​ច ចំរើន អភិ​បាល​នៃ​គណ​:​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​លើ​សំណើសុំ​អនុញ្ញាត និង​ការ​គាំទ្រ​គោលការណ៍​ដល់​ការងារ​ជួសជុល…

ខេត្តព្រះសីហនុ ៖ នៅ​សាល​ប្រជុំ​សាលាខេត្ត​ព្រះ​សីហ​នុ កាលពីព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ ​លោកគួ​ច ចំរើន អភិ​បាល​នៃ​គណ​:​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​លើ​សំណើសុំ​អនុញ្ញាត និង​ការ​គាំទ្រ​គោលការណ៍​ដល់​ការងារ​ជួសជុល កែ​លំអ និង​ពង្រីក​ឆ្នេរ​ខ្សាច់​លំហែ​កាយ កោះពស់ ដោយ​មានការ​ចូលរួម​ពី​អស់លោក​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​សង្កាត់ ក្រុង និង​ការ​យា​ល័យ​ជំនាញ​ចំណុះ​សាលាខេត្ត​ព្រះ​សីហ​នុ​​​ផង​ដែរ ។

លោក Karkov Pavel ជាតំណាង​ក្រុមហ៊ុន​ចង់អភិវឌ្ឍ​ឆ្នេរបាន​ឲ្យ​ដឹង​ថា ​​គម្រោង​អភិវឌ្ឍន៍​កោះពស់​​លើ​ផ្ទៃដី​ដែល​មាន​ទំហំ១១៦​ហិ​កតា ។ ​​បន្ទាប់​ពី​ទទួល​បានការ​អនុញ្ញាត​អភិវឌ្ឍពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​សាងសង់​ស្ពាន​ឆ្លង​សមុទ្រ​ប្រវែង៩០០​ម៉ែត្រ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​លើ​កោះពស់ មាន​ដូច​ជា ផ្លូវ​បេតុង​បាន​៦០​ភាគរយ នៃ​ផ្លូវ​ប្រវែង​ជាង ៥​គីឡូម៉ែត្រ និង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ភូមិ​គ្រឹះ​៣៦​កន្លែង ក៏ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន ​ក៏​បាន​សាងសង់​ភូមិ​គ្រឹះ​បាន​១៨​ហើយ​ ។

ទន្ទឹម​នោះ បាន​រក្សា​ព្រៃឈើ​នៅ​លើ​កោះពស់​ឱ្យ​បាន​៦០% ព្រម​ទាំង​បាន​រៀបចំ​ប្រព័ន្ធ​ទឹក​ស្អាត​ ​ប្រព័ន្ធ​ភ្លើង​ហើយ​រួចរាល់ ក្រៅពី​ប្រព័ន្ធ​ផ្លូវ​មេក៏បាន​សាងសង់​ផ្លូវ​តូច​ៗ​ជា​ច្រើន​ខ្សែ​​ទៀត​នៅ​លើ​កោះ ។ ​ការ​អភិវ​ឌ្ឍន៍​នៅ​លើ​កោះពស់ គឺដើម្បី​បំរើសេវា​ទេសចរណ៍ ម្យ៉ាងទៀត​ការ​សុំ​អភិវឌ្ឍ​កែលំអ​ឆ្នេរ​កម្សាន្ត​ មាន​ប្រវែង​៨៥០​ម៉ែត្រ ទទឹង​ពី​៣០​ទៅ​៣៥​ម៉ែត្រ ដើម្បី​បំរើ​ឱ្យ​វិស័យ​ទេសចរណ៍​ផង​ដែរ ។

លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ណែនាំមកវិញថា នៅកោះពស់ ទី​១​-នៅ​ថ្ងៃ​ទី​២២ ​កុម្ភៈ​ខាង​មុខ​នេះ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ និង​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ពី​ស្ថានភាព នៃ​ការ​អភិវឌ្ឍ​នា​ពេល​បច្ចុប្បន្ន ដើម្បី​បញ្ជាក់​ភាព​ជាក់ច្បាស់​, និងទី​២​-​ក្រុមហ៊ុនដែលអភិវឌ្ឍន៍ ​ត្រូវធ្វើ​ផែនការមេ​ឱ្យ​ខាង​តែ​បាន បើ​មាន​ផែនការមេ រដ្ឋបាល​ខេត្ត​គាំទ្រ​និង​ឯកភាព​ដោយ​ផ្អែក​តាម​ផែនការមេ គោរព​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស ដែល​ទទួលស្គាល់​ដោយ​មន្ត្រី​មន្ទីរ​និង​ស្ថាប័ន​ជំនាញ ។

អត្ថបទសរសេរ ដោយ