ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាយប់​កើត​ហេតុ​ ខ្មាន់កាំភ្លើងថៃ​​​​​បង្ហោះ​ស​ម្តី​ប៉ុន្មាន​ឃ្លាក្នុង​ FACEBOOK និង​រូប​ថត​នានា

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ការ​បាញ់ប្រហារ​ដ៏​សាហាវ​មួយ កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ​ឆ្នាំ​២០២០ ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម នៃ​ទីក្រុង​មួយ​នា​ភាគ​ឦសាន​ថៃ ដោយ​ខ្មាន់កាំភ្លើង​ជា​ទាហាន​ម្នាក់​ដែល​​រត់គេច​ខ្លួន ក្រោ​យ​ពី​បាញ់​សម្លាប់​មនុស្ស​៣​នាក់​ក្នុង​ប​ន្ទា​យ​ទាហាន​មួយ…

ប្រទេស​ថៃ ៖ ការ​បាញ់ប្រហារ​ដ៏​សាហាវ​មួយ កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ​ឆ្នាំ​២០២០ ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម នៃ​ទីក្រុង​មួយ​នា​ភាគ​ឦសាន​ថៃ ដោយ​ខ្មាន់កាំភ្លើង​ជា​ទាហាន​ម្នាក់​ដែល​​រត់គេច​ខ្លួន ក្រោ​យ​ពី​បាញ់​សម្លាប់​មនុស្ស​៣​នាក់​ក្នុង​ប​ន្ទា​យ​ទាហាន​មួយ និង​សម្លាប់​មនុស្ស​យ៉ាងតិច​២០​នាក់ ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដោយ​កាំភ្លើងស្វ័យប្រវត្តិ​។

ការ​បាញ់ប្រហារ​ផ្ទុះ​ឡើង​នៅ​ច្រកចូល​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ TERMINAL 21​ន នៃខេត្ត​ណា​ខន​រ៉ាត​ចា​ស៊ី​ម៉ា ដោយ​ទាហាន​ជា​ព្រឹទ្ធ​បាល​ឯក​ម្នាក់ ឈ្មោះ​JAKRAPHANTH THOMMA ។ ជន​នេះ​បាន​ប្រហារ​លើ​មនុស្ស​ម្នា​នា​ពេល​ល្ងាច​។ រួច​នា​ពេល​យប់​បណ្ដា​អតិថិជន ដែល​ភ័យ​ជ្រួលច្របល់​ត្រូវ​បាន​ជម្លៀស​ចេញ ពី​មជ្ឈមណ្ឌល​ពា​ណិ​ជ្ច​កម្ម​ដ៏​ពេញ​និយម បំផុត​នេះ​ដោយ​ប៉ូលិស ។

អ្នកនាំពាក្យ​នៃ​ក្រសួង​ការពារ​ប្រទេស​ថៃ លោក​គង់​ជីប​តាន់​ត្រា​វ៉ា​និក​និយាយ​ថា តុល្យការ​បណ្ដោះ​​អាសន្ន​នៃ​ការ​បាញ់ប្រហារ​នោះ អ្នក​ស្លាប់មាន​ប្រមាណ​ជា​២៤​នាក់​។ ប៉ូលិស​ជា​ច្រើន​ដែល​ឡោម​ព័ទ្ធ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នោះ បាន​ស្នើ​ដល់​មនុស្ស​ម្នា​ឲ្យ​ចាក​ចេញពី​ទីនោះ ដោយ​លើកដៃ​ឡើង​លើ​ហើយ​ប្រាប់​ពី​អត្តសញ្ញាណ ដើម្បី​រារាំង​កុំ​ឲ្យ​ខ្មាន់កាំភ្លើង​អាច​គេចខ្លួន​បន្លំ​ជាមួយ​មហាជន​។

សាក្សី​ម្នាក់​រៀបរាប់​ថា​ មាន​មនុស្ស​ជា​ច្រើន​នាក់​ស្ថិត​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ ពេល​កើត​មានការ​បាញ់ប្រហារ​។ ប៉ូលិស​និង​កង​កុំម៉ង់ដូ​នៃ​កងទ័ព​បាន​ឡោម​ព័ទ្ធ​អគារ​នោះ​។ យោង​តាម​តុល្យការ​បណ្ដោះអាសន្ន​ថា មនុស្ស​៣១​នាក់​រង​របួស ក្នុង​នោះ​៤​នាក់​របួសធ្ងន់​។

នា​វេលា​យប់​បណ្ដា​រូបភាព​និង​វី​ដេ​អូ​ផ្សាយ​តាម​បណ្ដាញ​សង្គម បង្ហាញ​ពី​ការ​ផ្អើល​ជ្រួលច្របល់ និង​មនុស្ស​ម្នា​កំពុង​តែ​រត់គេច​ខ្លួន​ក្រោម​ការ​បាញ់ប្រហារ​នៃ​កាំភ្លើងស្វ័យប្រវត្តិ​។ ខ្មាន់កាំភ្លើង​ក៏​បា​ន​​បង្ហោះ​តាម​ FACEBOOK នូវ​វី​ដេ​អូ​ និង​រូបថត​នានា ​ព្រមទាំង​សារ​ជា​ច្រើន​ដែល​សរសេរ​ថា តើ​ខ្ញុំ​ត្រូវ​ប្រគល់​ខ្លួន​ឬ? និង​ប្រយោគ​ថា មនុស្ស​ម្នាក់​ៗ​មិន​អាច​គេច​ផុត​ពី​សេចក្ដីស្លាប់​បាន​ឡើយ​។

ក្នុង​វី​ដេ​អូ​មួយ​បង្ហាញ​ទាហាន​រូប​នេះ​ពាក់មួក​ដែក​យោធា ហើយ​ថតរូប​លើ​រថយន្ត​ហ្ស៊ី​ប​មួយ ដោយ​និយាយ​ថា ​ខ្ញុំ​ហត់នឿយ ខ្ញុំ​មិន​អាច​ពឹងពាក់​លើ​ម្រាមដៃ​ខ្ញុំ​បាន​ទៀត​ទេ​។ បណ្ដា​រូបភាព​បុរស​ម្នាក់​ពាក់​ម៉ាស​សម្រាប់​លេង​ស្គី​ហើយ​លើក​កាំភ្លើងខ្លី​មួយ​ដើម ក៏​ត្រូវ​បាន​ជន​នោះ​បង្ហោះ​តាម​ FACEBOOK​ ដែរ​។

ប៉ូលិស​គូសបញ្ជាក់​ថា ការ​បាញ់ប្រហារ​ចាប់ផ្ដើម​នា​ចុង​រសៀល​ថ្ងៃ​ទី​៨​កុម្ភៈ នៅ​ណា​ខន​រ៉ាត​ចា​ស៊ីម៉ា ក្នុង​ទីក្រុង​ដែល​គេ​ហៅ​ថា​ក្រុង​កូ​រ៉ាត​ដែល​មាន​មូលដ្ឋាន​យោធា​មួយ​។ ដំបូង​នាយ​ទាហាន​រង​រូប​នេះ​បាន​បាញ់ប្រហារ​ក្នុងផ្ទះ​របស់​នាយទាហានជាន់ខ្ពស់​ម្នាក់ ដោយ​សម្លាប់​នៅ​ទីនោះ​មនុស្ស​៣​នាក់ ក្នុង​នោះ​មាន​ទាហាន​ម្នាក់​បន្ទាប់​មក​ទើប​បាញ់​ក្នុង​បន្ទាយ​។ រូបគេ​បាន​ប្លន់​យក​រថយន្ត​យោធា​១​គ្រឿង ហើយ​បើក​ទៅ​កាន់​កណ្ដាល​ក្រុង​។ រូបគេ​បាន​លុក​ចូល​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ហើយ​បាញ់​ពាស​វាល​ពាស​កាល លើ​បណ្ដា​អតិថិជន​ដោយ​មិន​រើសមុខ ជាមួយ​បណ្ដា​អាវុធ​ដែល​គេ​ប្រមូល​យក​បាន​ពី​បន្ទាយ​។

ការ​វាយលុក​មួយ​របស់​កងកម្លាំង​សន្តិសុខ​នា​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ម៉ោង​ក្នុងស្រុក ថ្ងៃ​ទី​៩​កុម្ភៈ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ ក្នុង​ចំណោម​កងកម្លាំង​ប៉ូលិស​។ នេះ​ជា​ការ​អះអាង​នា​ព្រឹក​ថ្ងៃ​ទី​៩​កុម្ភៈ​របស់​ឧបនាយករដ្ឋមន្ត្រី​ថៃ លោក​ANUTIN CHARNVIRAKUL ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews (​កែសម្រួល​ដោយ ៖ បុប្ផា​) ប្រភព​វីដេអូ ៖ Khaosod English & ฮุก31 นครราชสีมา Hook31 & อิหมิน

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ