ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក ខ្ទេចអស់ផ្ទះ​មួយខ្នង ខណៈម្ចាស់ទុក​ចោល​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មានករណីអគ្គិភ័យ​​បាន​ឆាបឆេះ​ផ្ទះឈើប្រក់ក្បឿង​មួយខ្នង​ទំហំ​៥ម៉ែត្រគុណ​៨ម៉ែត្រដែលសង់លើដីឡូត៍ទំហំ៥០ម៉ែត្រគុណ១០០ម៉ែត្រ​ បណ្តាល​ឱ្យ​​​ឆេះអស់ទាំង​ស្រុង ខណៈម្ចាស់​ទុកចោលជា​យូរមកហើយ​នោះ​ ។​ ហេតុការណ៍​ខាងលើនេះបង្កការ​ភ្ញាក់​ផ្អើល​​កាលពី​វេលាម៉ោង​​​២​និង​​​​៥០នាទីរសៀលថ្ងៃទី​៧ កុម្ភៈ ឆ្នាំ​២០២០…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មានករណីអគ្គិភ័យ​​បាន​ឆាបឆេះ​ផ្ទះឈើប្រក់ក្បឿង​មួយខ្នង​ទំហំ​៥ម៉ែត្រគុណ​៨ម៉ែត្រដែលសង់លើដីឡូត៍ទំហំ៥០ម៉ែត្រគុណ១០០ម៉ែត្រ​ បណ្តាល​ឱ្យ​​​ឆេះអស់ទាំង​ស្រុង ខណៈម្ចាស់​ទុកចោលជា​យូរមកហើយ​នោះ​ ។​

ហេតុការណ៍​ខាងលើនេះបង្កការ​ភ្ញាក់​ផ្អើល​​កាលពី​វេលាម៉ោង​​​២​និង​​​​៥០នាទីរសៀលថ្ងៃទី​៧ កុម្ភៈ ឆ្នាំ​២០២០ ​នៅ​ចំណុច​ដីឡូត៍​មួយកន្លែង​ ស្ថិតក្នុងភូមិ​ចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ។

ម្ចាស់​ផ្ទះកើតហេតុ​ខាងលើឈ្មោះដេវិត ភេទប្រុស អាយុ​៣៥​ឆ្នាំ ។

តាមសេចក្តីរាយការណ៍បានបន្ត​ថា ផ្ទះកើតហេតុ​ខាងលើ​ត្រូវ​បាន​ម្ចាស់ទុកចោល ដោយ​មិនមានតបណ្តាញអគ្គិសនីនោះទេ ហើយ​ពាក់ព័ន្ធនឹងមូលហេតុ ត្រូវបានគេសង្ស័យ​ថា ​មាន​ក្មេង​មករកឃ្មុំ ​ដោយដុត ឬ​​បោះកន្ទុយបារីចោលទៅលើសំរាម ​និង​​ស្មៅ ទើប​បង្កជាអគ្គិភ័យ​ឆេះរាលដាលដល់ផ្ទះ​​​ខាងលើតែម្តង ។

តាមសេចក្តីរាយការណ៍បានបន្ត​​​ទៀត​ថា ​ក្នុងហេតុការណ៍​ខាងលើ​​​​​បាន​ប្រើប្រាស់​​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​៤គ្រឿង​ ក្នុងនោះ​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ក្រុមហ៊ុន​ចំនួន​​៣គ្រឿង និង​រថយន្តពន្លត់អគ្គិភ័យ​​របស់​ទីក្រុង​ជ្រោយចង្វាចំនួន​១គ្រឿង​ ​ហើយភ្លើងបាន​រលត់ទៅវិញនៅវេលាម៉ោង​៣​និង​​១៥នាទីរសៀលថ្ងៃដដែល ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ