អ្នកឆ្លងវីរុសក្នុងនាវាកម្សាន្ត ឡើងដល់៦១នាក់ហើយ
ប្រទេសជប៉ុន ៖ បើតាមអាជ្ញាធរជប៉ុន បានរាយការណ៍នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីឡើងដល់៦១នាក់ ក្នុងនាវាកម្សាន្ត DIAMOND PRINCESS…
ប្រទេសជប៉ុន ៖ បើតាមអាជ្ញាធរជប៉ុន បានរាយការណ៍នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីឡើងដល់៦១នាក់ ក្នុងនាវាកម្សាន្ត DIAMOND PRINCESS…
ប្រទេសជប៉ុន ៖ បើតាមអាជ្ញាធរជប៉ុន បានរាយការណ៍នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីឡើងដល់៦១នាក់ ក្នុងនាវាកម្សាន្ត DIAMOND PRINCESS ដែលបង្ខាំងទុកនៅជប៉ុន។
គេកំពុងបន្តពិនិត្យបណ្ដាអ្នកជិះលើនាវានោះ ដែលមានអ្នកដំណើរនិងសមាជិកក្រុមនាវិកប្រមាណជា៣៧០០នាក់ ក្នុងនោះ២៧៣នាក់ រហូតមកទល់ពេលនេះត្រូវបានធ្វើតេស្ត។ ក្នុងចំណោមអ្នកឆ្លងថ្មីមាន ជនជាតិជប៉ុន២១នាក់ ព្រមទាំងជនជាតិអាមេរិក កាណាដា អូស្ត្រាលី អាហ្សង់ទីននិងអង់គ្លេស។
ជាមួយមនុស្ស៦១នាក់ជាអ្នកនៅលើនាវាកម្សាន្តដែលឆ្លងវីរុស ជប៉ុនក្នុងដែនដីខ្លួនមានអ្នកឆ្លង២៥នាក់។ ភាគច្រើននៃអ្នកឆ្លងទាំងនេះ បានប៉ះពាល់ ជាមួយបណ្ដាមនុស្សដែលធ្លាប់ទៅកាន់វូហាន។ ជប៉ុនពេលនេះ បានធ្វើមាតុភូមិនិវត្តន៍ជនជាតិខ្លួនជាង៦០០នាក់ពីតំបន់ក្រុងវូហាន៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ