ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ថ្ងៃនេះ អ្នក​បាត់​បង់​ជីវិតឡើង​ដល់​​៥៦៣​នាក់ និង​អ្នក​ឆ្លង​ថ្មី​៣៦៩៤​នាក់​ត្រឹម​​១​ថ្ងៃ

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​តុល្យការ​ថ្មី​​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៦ ខែ​​កុម្ភៈ ឆ្នាំ​២០២០ ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នៅ​ចិនដីគោក ចំនួន​អ្នកបាត់​បង់​ជីវិត​​ឡើង​ដល់​៥៦៣​នាក់​។ ហើយ​បណ្ដា​វិធាន​រឹ​ត​ត្បិត​ត្រូវ​បាន​ពង្រីក​នៅ​ចិន ​និង​នៅ​បរទេស​។…

ប្រទេស​ចិន ៖ យោង​តាម​តុល្យការ​ថ្មី​​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៦ ខែ​​កុម្ភៈ ឆ្នាំ​២០២០ ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នៅ​ចិនដីគោក ចំនួន​អ្នកបាត់​បង់​ជីវិត​​ឡើង​ដល់​៥៦៣​នាក់​។ ហើយ​បណ្ដា​វិធាន​រឹ​ត​ត្បិត​ត្រូវ​បាន​ពង្រីក​នៅ​ចិន ​និង​នៅ​បរទេស​។

ក្រោយ​ពី​ដាក់​ក្រុង​វូ​ហាន​និង​ខេត្ត​ហ៊ូ​ប៉ី​ឲ្យ​នៅ​ដាច់​ពី​គេ បណ្ដា​ទីក្រុង​នៅ​ភាគ​ខាងកើត​ចិន បាន​ចាត់​បណ្ដា​វិធានការ​រិ​ត​ត្បិត ក្នុង​ការ​ដើរហើរ សម្រាប់​ប្រជាជន​ច្រើន​សិប​លាន​នាក់​ថែម​ទៀត​។

នៅ​ក្រុង​វូ​ហាន​អ្នក​ទទួលខុសត្រូវ​ម្នាក់​អះអាង​ថា ក៏​ទោះបី​មានការ​កសាង​បន្ទាន់​មន្ទីរពេទ្យ និង​ការ​បង្វែរ​អគារ​រដ្ឋ​នានា​សម្រាប់​ជាទី​តាំង​ទទួល​អ្នក​ជំ​ងឹ​ក្ដី ក៏​ទីក្រុង​នោះ​ជួប​ការ​ខ្វះខាត​ខ្លាំង​នូវ​គ្រែ និង​បណ្ដា​ឧបករណ៍​ព្រមទាំង​សម្ភារ​និង​ថា​បណ្ដា​គ្រូពេទ្យ​ក៏​ខ្វះខាត​។

គណៈកម្មាធិការ​សុខាភិបាល​ជាតិ​គូសបញ្ជាក់​នា​ថ្ងៃ​ទី​៦​កុម្ភៈ​ថា ចំនួន​មនុស្ស​ដែល​ឆ្លង​បាន​ឡើង​ដល់​២៨.០១៨​នាក់ នៅ​ចិនដីគោក​មិន​គិត​ក្រុង​ហុងកុង​និង​ម៉ា​កាវ ជាមួយ​អ្នក​ឆ្លង​ថ្មី​តែ​មួយ​ថ្ងៃ​មាន​​ដល់​៣.៦៩៤​នាក់​។ គណៈកម្មាធិការ​នោះ​រៀបរាប់​ម្យ៉ាងទៀត​ពី​អ្នក​ស្លាប់​៧៣​នាក់ ក្នុង​នោះ​៧០​នាក់​នៅ​ខេត្ត​ហ៊ូ​ប៉ី ជា​ប្រភព​នៃ​ការ​ឆ្លង​វីរុស​នេះ នាំ​ឲ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិត​សរុប​ឡើង​ដល់​៥៦៣​នាក់់​ក្នុង​ប្រទេស​។

អង្គការ​សុខភាព​ពិភពលោក​ WHO​ បាន​អំពាវនាវ​រក​មូលនិធិ​៦៧៥​លាន​ដុល្លារ ហើយ​ប្រកាស​ថា ម៉ាស​៥០០.០០០ និង​ស្រោមដៃ​៣៥០.០០០​គូ​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​២៤ ព្រមទាំង​មានការ​ធ្វើតេស្ត​២៥០.០០០ ក្នុង​មន្ទីរពិសោធន៍​ជាង​៧០​លើ​ពិភពលោក​ទាំំ​ង​មូល​។ ចំណែក​មូលនិធិ​ប៊ី​ល​និង​មេ​លី​ន​ដា​ហ្គេ​ត គូសបញ្ជាក់​ថា​ខ្លួន​សន្យា​បញ្ចេញ​ប្រាក់​១០០​លាន​ដុល្លារ​សម្រាប់​តស៊ូ​ប្រឆាំង​វីរុស​ថ្មី​នេះ​។

ជិត​២០០​នាក់​ឆ្លង​នៅ​ក្រៅប្រទេស​ចិន
មនុស្ស​ជិត​២០០​នាក់​រក​ឃើញ​ឆ្លង​វីរុស​ថ្មី​នោះ​ក្រៅប្រទេស​ចិន​ក្នុង​ប្រទេស​ជាង​២០​។ ក្រុង​ហុង​កុង​ដែនដី​ពាក់កណ្ដាល​ស្វយ័ត​ចិន រៀបរាប់​កាលពី​ថ្ងៃ​ទី​៤​កុម្ភៈ​ពី​អ្នក​​បាត់​បង់​ជីវិត​ដំបូង​ម្នាក់​។ នៅ​​សហរដ្ឋអាមេរិក​មាន​អ្នក​ឆ្លង​ថ្មី​ម្នាក់​ទៀត ក្នុង​រដ្ឋ​វី​ស្កុន​សី​ន​ជា​មនុស្ស​ពេញវ័យ​ម្នាក់​ដែល​មក​ពី​ចិន ហើយ​ធ្លាប់​នៅ​ក្បែរ​អ្នក​ផ្ទុក​វីរុស​។ យន្តហោះ​២​គ្រឿង​បាន​ធ្វើ​មាតុភូមិនិវត្តន៍ បណ្ដា​ជនជាតិ​អា​មេ​រិ​កមក​ពី​ចិន​រួច​ហើយ​។ យន្តហោះ​២​គ្រឿង​ទៀត​ត្រូវ​ដឹក​ជនជាតិ​អា​មេ​រិ​កមក​ដល់​នា​ថ្ងៃ​ទី​៧​កុម្ភៈ​។

នៅ​ជប៉ុន​មនុស្ស​៣៧០០​នាក់​មាន​សញ្ជាតិ​ផ្សេង​ៗ​គ្នា នៅ​ជាប់​ក្នុង​នាវា​កម្សាន្ត​មួយ​យ៉ាងតិច​១៤​ថ្ងៃ​ក្នុង​ទីក្រុង​យូ​កូ​ហា​ម៉ា ហើយ​អ្នក​ដែល​ឆ្លង​ក្នុង​នាវា​នោះ​នា​ថ្ងៃ​ទី​៦​កុម្ភៈ​បាន​ឡើង​ពី​១០​នាក់​ដល់​២០​នាក់​។

នៅ​កំពង់​ផែ​ក្រុង​ហុងកុង មនុស្ស​១៨០០​នាក់​ត្រូវ​បង្ខាំង​ទុក​ពី​ថ្ងៃ​ទី​៥​កុម្ភៈ​មក ដើម្បី​ឆ្លងកាត់​ការ​ធ្វើតេស្ត​ក្រោយ​ពី​រក​ឃើញ​អ្នក​ឆ្លង​វីរុស​៣​នាក់ ក្នុង​ចំណោម​អ្នកដំណើរ​នៃ​នាវា​កម្សាន្ត​។ ក្រោម​ការ​គាបសង្កត់ អាជ្ញាធរ​ហុងកុង​បាន​បិទ​ស្ទើរ​ទាំងអស់​ប៉ុស្តិ៍​ព្រំដែន​ជាមួយ​ចិនដីគោក ហើយ​ចាប់ពី​ថ្ងៃ​ទី​៨​កុម្ភៈ​ទៅ នឹង​បង្ខាំង​ទុក​យ៉ាងតិច​២​ស​ប្ដា​ហ៍​រាល់​មនុស្ស​ទាំងអស់​មក​ពី​ចិនដីគោក​។

ឥណ្ឌូ​ណេ​ស៊ីបាន​កាត់​ផ្ដាច់​កាលពី​ថ្ងៃ​ទី​៥​កុម្ភៈ​រាល់​ជើង​យន្តហោះ​ជាមួយ​ចិន នាំ​ឲ្យ​អ្នកទេសចរ​ចិន​ច្រើន​ពាន់​នាក់​ជាប់​គាំង​នៅ​កោះ​ទេសចរណ៍​បាលី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ