ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​ទេសចរណ៍​ខេត្ត​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ការ​គ្រប់គ្រង​និង​កំណត់​តំបន់​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​សាលាខេត្ត​ព្រះ​សីហ​នុ មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​បាន​បើក​កិច្ចប្រជុំ​ដើម្បី​ធ្វើ​បទ​បង្ហាញ ស្តី​ពី​ការ​គ្រប់គ្រង​និង​កំណត់​តំបន់​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត​មនុស្ស​ពេញវ័យ នៅ​ខេត្ត​ព្រះ​សីហ​នុ ក្រោម​អធិបតីភាព…

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​សាលាខេត្ត​ព្រះ​សីហ​នុ មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​បាន​បើក​កិច្ចប្រជុំ​ដើម្បី​ធ្វើ​បទ​បង្ហាញ ស្តី​ពី​ការ​គ្រប់គ្រង​និង​កំណត់​តំបន់​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត​មនុស្ស​ពេញវ័យ នៅ​ខេត្ត​ព្រះ​សីហ​នុ ក្រោម​អធិបតីភាព លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​ចូលរួម​ពី​មន្ទីរ អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង ស្រុក និង​តំណាង​អាជីវកម្ម​ទេសចរណ៍​ក្នុង​ខេត្ត​ព្រះ​សីហ​នុ បាន​ម​កចូល​រួម​ផង​ដែរ ។

លោក តាំង សុចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើ​បទ​បង្ហាញ ស្តី​ការ​គ្រប់គ្រង និង​ការ​កំណត់​តំបន់​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត​មនុស្ស​ពេញវ័យ ក្នុង​រយ​:​ពេល​២​ទៅ​៣​ឆ្នាំ​ចុង​ក្រោយ​បន្ទាប់​ពី​ការ​អភិវឌ្ឍន៍​ខាងលើ ខេត្ត​ព្រះ​សីហ​នុ និង​មានការ​រីក​ចម្រើន​ប្រកបដោយ​ស្តង់ដារ​ខ្ពស់ ដែល​អាច​ផ្តល់​នូវ​ការ​ទាក់ទាញ និង​កម្សាន្ត​សំរាប់​ភ្ញៀវ​ទេសចរណ៍ ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ការ​រៀប​ចំការ​កំណត់​តំបន់​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត​ទេសចរណ៍​សំរាប់​មនុស្ស​ពេញវ័យ ជា​ការ​ឆ្លើយ​តប​តាម​ការ​ណែនាំ តាម​អនុក្រឹត្យ និង​ការ​ប្រកាស​របស់​ក្រសួងទេសចរណ៍ ហើយ​មាន​សារ​:​ប្រយោជន៍​ដល់​វិស័យ​ឯកជន​និង​ចូលរួម​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ផង​ដែរ ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បន្ត​ថា ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា កំណត់​ក្នុង​គោលនយោបាយ​សេដ្ឋកិច្ច និង​ទេសចរណ៍ អភិវឌ្ឍ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស គំរូ​ពហុ​បំណង ស្រប​តាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ របស់​រាជរដ្ឋាភិបាល និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ជាតិ គឺជា​គោលដៅ​សំខាន់​មួយ​ក្នុង​ចំណោម​ប៉ូ​លអ​ទិ​ភាព​ទាំង​បួន​រួម​មាន​រាជធានី​ភ្នំពេញ​, ខេត្តសៀមរាប​, ខេត្ត​តំបន់ឆ្នេរ​សមុទ្រ​, និង​ខេត្ត​ភូមិភាគ​ឦសាន និង​បាន​ប្រសិទ្ធ​នាម «​តារា​រះ​នា​ទិសនិរតី​» នៃ​តំបន់ឆ្នេរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ និង​ទាក់ទាញ​ទេសចរ​ទេសចរណ៍​កម្ពុជា គឺជា​គោលដៅ​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បន្ត​ថា នៅ​ឆ្នាំ​២០១៩ មន្ទីរ​បាន​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្ស​ពេញវ័យ​ចំនួន​២៦​លើក ស្មើនឹង​៥១​ទីតាំង ត្រួតពិនិត្យ​ច្រក​សុវត្ថិភាព​ត្រឹមត្រូវ​ចំនួន​៣២​ទីតាំង អាជីវកម្ម​ដែល​មាន​ប្រព័ន្ធ​គ្រប់គ្រង​អគ្គិសនី​តាម​ស្តង់ដារ​ចំនួន​៣៣​ទីតាំង ក្នុង​នោះ​កម្រិត​មធ្យម​១៨​កម្រិត កម្រិត​ល្អ​១ ទីតាំង​ល្អ​បង្គួរ​១៤​ទីតាំង និង​ការ​ប្រើប្រាស់​បំពង់​អគ្គិសនី​មាន​ចំនួន​៣៣​ទីតាំង ។

លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ណែរ​នាំ​ឱ្យ​មន្ទីរ​ទេសចរណ៍ ខេត្ត​រក​ទីតាំង (​ឬ​ហ្សូ​ន ) ដើម្បី​រៀបចំ​មណ្ឌល​កម្សាន្ត​សម្រាប់​មនុស្ស​ពេញវ័យ ពិសេស​ត្រូវ​ស្ទង់​មតិ ស្វែងរក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ ឈាន​ទៅ​ចេញ​ជា​គោលការណ៍ ប្រមូលផ្តុំ​សំរាប់​មណ្ឌល​កម្សាន្ត​មនុស្ស​ពេញវ័យ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់ ធានា​បាន​សន្តិសុខ សុវត្ថិភាព​សាធារណ​ជូន​ដល់​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ