គ្រាន់តែ​ប្រើ​ខ្ញី ទឹកឃ្មុំ និង​ម្រេចខ្មៅ​ បង្កើត​​ជា​​សេ​រ៉ូ​​អាច​​បំបាត់​​ក្អក​តាម​បែប​ធម្មជាតិ


ដោយសារ​តែ​អាកាសធាតុ​ប្រែប្រួល​ច្រើន ហើយ​រដូវ​កាល​ក៏​នឹង​ផ្លាស់​ប្តូរ​កាន់តែ​ច្រើន​ដែរ​នោះ ដូច្នេះ​យក​ល្អ​គួរតែ​ចេះ​វិធី​ធ្វើ​យ៉ាងណា​ឲ្យ​សុខភាព​ខ្លួន​កាន់តែ​មាន​សុវត្ថិភាព​ផង​។ ការ​ញ៉ាំ​អាហារ​ដែល​អាច​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​អនុវត្ត​អនាម័យ​ផ្ទាល់ខ្លួន អាច​ជួយ​ក្នុង​ការ​បង្ការ​ការ​បង្ក​រោគ​ដែល​កើតឡើង​ញឹកញាប់​ក្នុង​ពេល​ផ្លាស់​ប្តូរ​រដូវ​កាល​នេះ​បាន​ដូច​ជា ផ្តាសាយ និង​ក្អក​ជាដើម​។

យ៉ាងណាមិញ ពេល​ខ្លះ​មិន​ខ្វល់​ថា​អ្នក​ព្យាយាម​បង្ការ​បែប​ណា​ទេ វា​នៅ​តែ​អាច​ធ្វើ​ឲ្យ​អ្នក​ឈឺ​បាន​ដដែល​។ ករណី​បែប​នេះ​ខ្ញុំ​សូម​ណែនាំ​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​បែប​ធម្មជាតិ​មួយ​ប្រភេទ នោះ​គឺ​ការ​បង្កើត​សេ​រ៉ូ​ក្អក​។

សេ​រ៉ូ​ក្អក​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ខ្ញី ម្រេចខ្មៅ និង​ទឹកឃ្មុំ​។ គ្រឿងផ្សំ​ទា​មង​នេះ​សុទ្ធតែ​មាន​សមត្ថភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​ផ្តាសាយ​។ ខ្ញី​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​ការ​រលាក និង​សម្លាប់​មេរោគ​។ វា​នឹង​ជួយ​បន្ថយ​ការ​រលាក​ក្នុង​បំពង់ករ និង​ជួយ​ទ​បស់​ស្កាត់​មេរោគ​បង្ក​ជំងឺ​។ ម្រេចខ្មៅ​ត្រូវ​បាន​គេ​រក​ឃើញ​ថា អាច​ជួយ​បំ​រំលាយ​អ្វី​ដែល​មាន​ក្នុង​ច្រមុះ និង​សម្អាត​ផ្លូវដង្ហើម ព្រមទាំង​កំចាត់​វា​ចេញពី​រាង​កាយ​ផង ដើម្បី​ងាយស្រួល​ដកដង្ហើម និង​បន្ថយ​ការ​ក្អក​។ ទឹកឃ្មុំ​វិញ​អាច​ជួយ​បំបាត់​ការ​ឈឺបំពង់ករ និង​បំបាត់​ការ​តឹង​ច្រមុះ​។

ដើម្បី​ធ្វើ​សេ​រ៉ូ​ក្អក ចូរ​ធ្វើ​ទៅ​តាម​វិធី​ងាយ​ៗ​ខាងក្រោម​នេះ​ ៖

១-ចាក់ទឹក​ចូល​ទៅ​ក្នុង​ឆ្នាំ​ហើយ​ដាក់​លើ​ភ្លើង
២- ចិត​ខ្ញី​ដុំ​តូច​ៗ​ហើយ​ដាក់​វា​ចូល​ទៅ​ក្នុង​ទឹក
៣- បើ​ភ្លើង​រឹម​ៗ​ដើម្បី​ឲ្យ​ចំហាយ​ខ្ញី​ចូល​សព្វ​ក្នុង​ទឹក
៤- រយៈពេល ១ ទៅ​២​នាទី​ក្រោយ ទឹក​ចាប់ផ្តើម​ពុះ ចាក​ម្រេចខ្មៅ​បន្តិច​ចូល ហើយ​ថែម​ទឹក​បន្តិចទៀត
៥- ចូរ​សម្រិតទឹក​ចូល​ទៅ​ក្នុង​កែវ​មួយទៀត
៦- ចូរ​លាយ​ទឹកឃ្មុំ​ទៅ​ក្នុង​ល្បាយ​ខាងលើ
៧- ចូរ​ទុក​វា​ឲ្យ​ត្រជាក់​បន្តិច​ចាំ​ញ៉ាំ​វា​ម្តង​មួយ​ពែង​ៗ​។

ចូរ​ក្រេប​ល្បាយ​នេះ​បន្តិច​ម្តង​ៗ ចំនួន​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​បំផុត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ