ខេត្តសៀមរាប៖ សេចក្តីរាយការណ៍ឱ្យដឹងថា មនុស្សប្រុស-ស្រី៤នាក់ជិះម៉ូតូឌុបគ្នាក្នុងទិសដៅបញ្ច្រាសស្រាប់តែបុកពេញទំហឹង បណ្តាលឱ្យបាត់បង់ជិវិតទាំងសងខាងសរុបចំនួន៤នាក់ភ្លាមៗនៅនឹងកន្លែង និងបង្កឱ្យកកស្ទះចរាចរណ៍មួយសន្ទុះធំផង កើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃ ទី៣១ មករា នេះ ស្ថិតនៅចំណុច លើកំណាត់ផ្លូវជាតិលេខ6 ភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
បើតាមលោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគងឱ្យដឹងថា ម៉ូតូនឹងម៉ូតូ បើកបុកគ្នាខាងលើ ភាគីម្ខាងអ្នកបើកម៉ូតូមានឈ្មោះ ទីត ថន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិយាងទេស ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប (បាត់បង់ជីវិត) បើកម៉ូតូម៉ាក HONDAC125 ពណ៌ខ្មៅ ស៊េរី2005 ពាក់ផ្លាកលេខសៀមរាប1C.64.83 មកពីទិសខាងកើតទៅលិច ។
លុះដល់ចំណុចកើតហេតុ បានឡើងវ៉ារថយន្តមួយគ្រឿង ក៏ជ្រុលទៅបុកជាមួយម៉ូតូម៉ាក HONDAC125 ពណ៌ខ្មៅ ស៊េរី2015 ពាក់ស្លាកលេខសៀមរាប1U63.58 បើកបរដោយឈ្មោះជៀប ជិន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិត្រាង. ឃុំកណ្តែកស្រុកប្រាសាទ បាគង និងអ្នកជិះពីក្រោយ២នាក់ ម្នាក់ឈ្មោះស្ងួន ជៀប ភេទប្រុស អាយុ៦៨ឆ្នា និងម្នាក់ទៀតឈ្នោះខាត់ ព្រេក ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិត្រាង ឃុំកណ្តែកស្រុកប្រាសាទបាគង(ទាំង៣នាក់បាត់បង់ជិវិតទាំងអស់ ) ។
បច្ចុប្បន្ន ត្រូវបានកម្លាំងជំនាញប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូទាំងសងខាងយកទៅរក្សាទុកនៅអធិការនគបាលស្រុកប្រាសាទបាគង ដើម្បីរង់ដោះស្រាយតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ