ចង់ឱ្យ​កូនកំពស់​​ខ្ពស់មែ​ន​ទេ កុំ​បារម្ភ! មាន​​អាហារ​ទាំងនេះហើយ


កំពស់​ខ្ពស់​សមរម្យ គឺជា​អ្វីមួយ​ដែល​ភាគច្រើន​នៃ​ពួក​យើង​ចង់បាន​ដើម្បី​បង្កើន​ទំនុកចិត្ត ឬ​ភាព​ជឿជាក់​លើ​ខ្លួនឯង​ពេល​ឈរ​នៅ​ក្បែរ​អ្នក​ដទៃ​។​ជា​ធម្មតា​ការ​លូត​កំពស់​មាន​ទំនាក់ទំនង​ទៅ​នឹង​កត្តា​ហ្សែ​ន លំ​ហាត់ប្រាណ ព្រមទាំង​ប្រភេទ​នៃ​ចំណីអាហារ​ដែល​យើង​ទទួលទាន​។

ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​កើន​កម្ពស់​បន្ថែម អ្នក​ត្រូវ​ដឹង​អំពី​ប្រភេទ​នៃ​អាហារ​បែប​ណា​ដែល​មាន​ប្រសិទ្ធភាព​រក្សា​ភាពរឹងមាំ ក៏​ដូច​ជា​ជួយ​ដល់​ការ​លូតលាស់​នៃ​ឆ្អឹង​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ពី​អាហារ​ដែល​លោក​អ្នក​គួរ​ព្យាយាម​ឱ្យ​កូន​ទទួលទាន​ដើម្បី​ជួយ​បង្កើន​កម្ពស់​កំឡុង​ពេល​លូតលាស់ ៖

១. ទឹកដោះគោ ៖ ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​កាល់ស្យូម​ដែល​ជួយ​ពង្រឹង​សុខភាព​ឆ្អឹង​។ លើស​ពី​នេះ​ទៅ​ទៀត​ប្រូតេអ៊ីន​ក្នុង​ទឹកដោះគោ​ចាំបាច់​សម្រាប់​រក្សា​សុខភាព​សាច់ដុំ​។ សុខភាព​ឆ្អឹង​និង​សាច់ដុំ​ល្អ​ប្រសើរ​ជួយ​ឱ្យ​កុមារ​លូតលាស់​បាន​ត្រឹមត្រូវ​។

២. ស៊ុត ៖ ការ​រួម​បញ្ចូល​ស៊ុត​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​កុមារ​ក៏​ជួយ​ឱ្យ​ពួក​គេ​អាច​លូត​កម្ពស់​បាន​ត្រឹមត្រូវ​ផង​ដែរ​។ នេះ​ក៏​ព្រោះតែ​ស៊ុត​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយទៀត​នៃ​ជាតិ​ប្រូតេអ៊ីន​ដែល​ចាំបាច់​សម្រាប់​ការ​លូតលាស់​ឆ្អឹង​និង​សាច់ដុំ​។

៣. សាច់​មាន់ ៖ ដូច​បាន​រៀបរាប់​ច្រើន​ដង​ខាងលើ​រួ​កមក​ហើយ ប្រូតេអ៊ីន​គឺ​ចាំបាច់​សម្រាប់​ការ​លូតលាស់​និង​រក្សាសុខ​ភាពល្អ​ប្រសើរ​នៃ​ឆ្អឹង​និង​សាច់ដុំ​។ ហើយ​សាច់​មាន់​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​។ ដូច្នេះ​កុំ​ភ្លេច​រួម​បញ្ចូល​សាច់​មាន់​ក្នុង​របប​អាហារ​របស់​កុមារ​ដើម្បី​ធានា​បាន​ថា​ពួក​គេ​អាច​លូត​កម្ពស់​បាន​ប្រសើរ​។

៤. បន្លែ​បៃតង ៖ បន្លែ​បៃតង​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ផង​ដែរ​។ ដូច្នេះ​កុំ​ភ្លេច​ឱ្យ​កូន​ញ៊ាំ​បន្លែ​បៃតង​ដើម្បី​ជួយ​ដល់​ការ​លូត​កម្ពស់​របស់​ពួក​គេ​។

៥. ផ្លែ​ឈើ ៖ ក្រៅពី​ជួយ​រក្សាសុខ​ភាពល្អ​ប្រសើរ​ហើយ​នោះ ការ​រួម​បញ្ចូល​ផ្លែ​ឈើ​ចម្រុះ​ក្នុង​របប​អាហារ​កុមារ​ក៏​ជួយ​ដល់​ការ​លូត​កម្ពស់​របស់​ពួក​គេ​គួរ​ឱ្យ​កត់សម្គាល់​។ ផ្លែ​ឈើ​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​វីតាមីន​និង​ជាតិ​រ៉ែ​ចាំបាច់​ដែល​រាង​កាយ​កំពុង​លូតលាស់​របស់​ក្មេង​ត្រូវការ​។ លើស​ពី​នេះ​ទៅ​ទៀ​ការ​ទទួលទាន​ផ្លែ​ឈើ​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ផង​ដែរ​។

៦. ត្រី​សម្បូរ​ខ្លាញ់ ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​វីតាមីន D ដែល​ជួយ​ដល់​រាង​កាយ​ក្នុង​ការ​ស្រូប​យក​សារធាតុចិញ្ចឹម​ដូច​ជា កាល់ស្យូម ល្អ​សម្រាប់​ការ​លូតលាស់​នៃ​ឆ្អឹង​។ ជាតិ​ប្រូតេអ៊ីន​នៃ​ត្រី​ក៏​ជួយ​ពង្រឹង និង​រក្សា​សុខភាព​ឆ្អឹង ព្រមទាំង​សាច់ដុំ​ល្អ​ប្រសើរ​បង្កើន​ការ​លូត​កំពស់​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ