ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​សិន​​​ពិសារ​អាហារ​ប្រភេទ​បែប​នេះ អ្នក​​នឹង​ប្រឈម​បញ្​ជំងឺ​មហារីក

4 ឆ្នាំ មុន

ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​ជំងឺមហារីក​កើតឡើង​លើ​ខ្លួន​អ្នក អ្នក​គួរតែ​ចៀស​ពី​ការ​បរិភោគ​បាយ​ដូច​ខាងក្រោម​។ តើ​មាន​អ្វី​ខ្លះទៅ? ១-អ្នក​មិន​គួរ​ពិសារ​សាច់​ច្រើន​ជាង​បន្លែ​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺមហារីក​ពោះវៀន​បាន​។ ២-ប្រសិនជា​អ្នក​មិន​ចង់​ប្រឈម​មុខ​នឹង​ជំងឺមហារីក​ក្រពេញទឹកមាត់ អ្នក​គួរតែ​កុំ​ពិសារ​ស្រា និង​បារី​ឲ្យ​សោះ​។ ៣-អាហារ​ដែល​បំពង ជា​ពិសេស…

ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​ជំងឺមហារីក​កើតឡើង​លើ​ខ្លួន​អ្នក អ្នក​គួរតែ​ចៀស​ពី​ការ​បរិភោគ​បាយ​ដូច​ខាងក្រោម​។ តើ​មាន​អ្វី​ខ្លះទៅ?

១-អ្នក​មិន​គួរ​ពិសារ​សាច់​ច្រើន​ជាង​បន្លែ​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺមហារីក​ពោះវៀន​បាន​។

២-ប្រសិនជា​អ្នក​មិន​ចង់​ប្រឈម​មុខ​នឹង​ជំងឺមហារីក​ក្រពេញទឹកមាត់ អ្នក​គួរតែ​កុំ​ពិសារ​ស្រា និង​បារី​ឲ្យ​សោះ​។

៣-អាហារ​ដែល​បំពង ជា​ពិសេស ប្រហិត​បំពង​ជាដើម នឹង​អាច​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺមហារីក​សួត​។ ដូចនេះ អ្នក​គួរតែ​កាត់​បន្ថយ​ក្នុង​ការ​បរិភោគ​អាហារ​បំពង​ទាំងឡាយ​។

៤-អាហារ​ដែល​ផ្អាប់​ទុក​យូរ ក៏​អាច​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺមហារីក​ក្រពះ​ផង​ដែរ​។ ដូចនេះ បើ​អ្នក​អាច​ចៀស​កុំ​ពិសារ អ្នក​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ ទើប​សុខភាព​អ្នក​មិន​ងាយ​ប្រឈម​មុខ​នឹង​ជំងឺមហារីក​។

៥-អាហារ​ដែល​អ្នក​ពិសារ អ្នក​គួរតែ​បរិភោគ​អាហារ​ដែល​មាន​សីតុណ្ហភាព​ចាប់ពី​៦០​អង្សា​សេ​ចុះ​ក្រោម ទើប​អ្នក​មិន​ងាយ​ប្រឈម​មុខ​នឹង​ជំងឺមហារីក​ប្រព័ន្ធ​រំលាយ​អាហារ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ