ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​អឺរ៉ុប​អនុម័ត​ BREXIT​ ពោរពេញ​ដោយ​ការ​ក្ដុកក្ដួល

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស​-​សហភាព​អឺរ៉ុប ៖ ២​ថ្ងៃមុន​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប ហៅ​BREXIT សភា​អឺរ៉ុប​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​២៩​មក​រា ដោយ​សំឡេង​ភាគច្រើន​លើសលុប លើ​សន្ធិសញ្ញា​នៃ​ការ​ដកខ្លួន​ថយ​របស់​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប ហើយ​ធ្វើការ​លាគ្នា​ពោរពេញ​ដោយ​ការ​ក្ដុកក្ដួល ក្រោយ​ការ​អនុម័ត​ដែល​ពុំ​មានការ​ភ្ញាក់ផ្អើល​លើ​កិច្ចព្រមព្រៀង ដោយ​៦២១​សំឡេង…

ប្រទេស​អង់គ្លេស​-​សហភាព​អឺរ៉ុប ៖ ២​ថ្ងៃមុន​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប ហៅ​BREXIT សភា​អឺរ៉ុប​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​២៩​មក​រា ដោយ​សំឡេង​ភាគច្រើន​លើសលុប លើ​សន្ធិសញ្ញា​នៃ​ការ​ដកខ្លួន​ថយ​របស់​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប ហើយ​ធ្វើការ​លាគ្នា​ពោរពេញ​ដោយ​ការ​ក្ដុកក្ដួល ក្រោយ​ការ​អនុម័ត​ដែល​ពុំ​មានការ​ភ្ញាក់ផ្អើល​លើ​កិច្ចព្រមព្រៀង ដោយ​៦២១​សំឡេង ៤៩​សំឡេង​ប្រឆាំង​និង​១៣​សំឡេង​អនុប្បវាទ​។

នេះ​ជា​ដំណាក់កាល​ចម្បង​ចុង​ក្រោយ ចំពោះ​ការ​ផ្ដល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នោះ​៣​ឆ្នាំ​កន្លះ បន្ទាប់​ពី​ការ​បោះ​ប្រជាមតិ​លើ​BREXIT​និង​ជិត​កន្លះ​សតវត្ស​ក្រោយ​ពី​អង់គ្លេស​ចូល​ក្នុង​សហភាព​អឺរ៉ុប​។ ភ្លាម​ៗ​បន្ទាប់​ពី​ការ​អនុម័ត​នោះ​ដែល​នាំ​ឲ្យ​បណ្ដា​សមាជិក​សភា​អឺរ៉ុប​មក​ពី​អង់គ្លេស​ចាក​ចេញ សមាជិក​សភា ច្រើន​រួប​បាន​ចាប់ដៃ​លាគ្នា​ពោរពេញ​ដោយ​ការ​ក្ដុកក្ដួល​។

តំណាង​របស់​អង់គ្លេស​ប្រចាំ​សហភាព​អឺរ៉ុប​លោក​ទី​ម​បា​រ៉ូ​វ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​មក​រា​បាន​ដាក់​ជូន​ក្រុមប្រឹក្សា​អឺរ៉ុប នូវ​ឯកសារ​ផ្លូវការ​ដែល​បង្ហាញ​ថា​ក្រុង​ឡុ​ង​ដ៏​បាន​បំពេញ​រាល់​កាតព្វកិច្ច​ស្របច្បាប់​សម្រាប់​ចាក​ចេញពី​សហភាព​អឺរ៉ុប​។ ថ្ងៃ​ទី​៣១​មក​រា ១​ម៉ោង​មុន​ពាក់កណ្ដាល​យប់ អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ដាច់​ស្រឡះ​ហើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ