ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ សោ​ម៉ា​វ​ត្តី និង​វ៉ា​ហេ​ទ មង្គលការ​អាច​ពន្យា ព្រោះ​ហេតុផល​១

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី សុខ សោ​ម៉ា​វ​ត្តី និង​កីឡាករ​បាល់ទាត់​មាន​ជំនាញ​ខ្សែការពារ​កណ្តាល លោក​លី វ៉ា​ហេ​ទ មួយ​រយៈ​មុន​ពួក​គេ​បាន​បង្ហោះ​រូបភាព​ថត​មង្គលការ​ឈុត​រៀប​ការ​។ ម្នាក់​ៗ​មានការ​រីករាយ​ពេល​ទទួល​ដំណឹង​មួយ​នេះ…

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី សុខ សោ​ម៉ា​វ​ត្តី និង​កីឡាករ​បាល់ទាត់​មាន​ជំនាញ​ខ្សែការពារ​កណ្តាល លោក​លី វ៉ា​ហេ​ទ មួយ​រយៈ​មុន​ពួក​គេ​បាន​បង្ហោះ​រូបភាព​ថត​មង្គលការ​ឈុត​រៀប​ការ​។ ម្នាក់​ៗ​មានការ​រីករាយ​ពេល​ទទួល​ដំណឹង​មួយ​នេះ ដោយសារ​តែ​សុខ សោ​ម៉ា​វ​ត្តី លែង​នៅ​ម្នាក់ឯង ព្រោះតែ​រកបាន​មនុស្ស​លួង​បេះដូង​ជា​ប្រុស​ស្អាត​រឹង​មាំ​។

យ៉ាងណាមិញ អ្នក​ទាំង​២​ប្រហែលជា​លើក​ពេល​មួយ​គ្រា ដោយ​មិន​ទាន់​ដាក់​ការ​កំណត់ ព្រោះតែ​ការ​ចាប់ដៃ​បង្កើត​ជំនួញ​។

សុខ សោ​ម៉ា​វ​ត្តី និង​លោក លី វ៉ា​ហេ​ទ ស្ងាត់​ៗ​ស្រាប់តែ​ចំណាយ​ដើមទុន​បង្កើត​មុខរបរ​លក់​ផលិត​ផល​សុខភាព​ជា​អាហារ​បំប៉ន​។ ពួក​គេ​បាន​ចេញ​សិក្សា​ឈ្វេងយល់​ពី​របៀប​ពន្យល់​ណែនាំ​លើ​ផលិតផល​ដល់​អតិថិជន​យ៉ាង​ល្អិតល្អន់ ដែល​គេ​និយម​និយាយ​ថា ចេះ​អ្វី ចេះ​ឱ្យ​មាន​គ្រូ​។

សុខ សោ​ម៉ា​វ​ត្តី មានគំនិត​រកស៊ី​ស្រឡាញ់​ជំនួញ​មួយ​នេះ​យូរ​មក​ហើយ ព្រោះ​នាង​យល់​ថា មនុស្ស​រីក​ចម្រើន​អាស្រ័យ​លើ​សុខភាព​ជា​សំខាន់ បើ​សុខភាព​មិន​អំណោយផល​ការងារ​ក៏​មិន​ទៅ​មុខ​។

តប​ជាមួយនឹង​រឿង​រៀប​ការ សុខ សោ​ម៉ា​វ​ត្តី ដែល​ត្រូវប៉ាន់​ទីផ្សារ​ភាពយន្ត​រឿង​ដុំ បាន​ថ្លែង​ថា «​រកស៊ី​សន្សំ​ប្រាក់​សិន ទាន់​មាន​ពេលវេលា​អំណោយផល​។ រៀប​ការ​មួយ​ភ្លែត​ទេ ដើម្បី​ប្រកាស​ឱ្យ​គេ​ដឹង សំខាន់​រួមគំនិត​គ្នា​ដឹកនាំ​ហាង​ជោ​យ​ដើរទៅ​មុខ មាន​គ្រឹះ​ល្អ​សិន​»​។

ចំណែក​រឿង​ផ្ទាល់ខ្លួន​ដំបូង​គិត​ថា រៀបចំ តែ​ក៏​ប្តូរ​ទៅ​ជា​ការ​មក​ជួយ​លើ​មុខរបរ​ឱ្យ​ល្អ ទើប​គិត​តាម​ក្រោយ​។ សម្រាប់​នាង និង​វ៉ា​ហេ​ទ ក៏​សម្រេចចិត្ត​ថា ចាប់ដៃ​គ្នា​ពង្រឹង​មុខងារ​ថ្មី​ឱ្យ​ដើរ ទើប​អាច​និយាយ​ជំ​ហ៊ាន​នោះ​បាន​។ រង់ចាំ​បន្ត​ទៀត ក៏​មិន​ទាន់​ហួសពេល ព្រោះ​ម្នាក់​ៗ​សុទ្ធតែ​យល់​ពី​អារម្មណ៍​គ្នា​ទៅ​វិញ​ទៅ​មក ទើប​ឈាន​ដល់​កម្រិត​នេះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ