បើយោងទៅតាមស្ថិតិថ្មីបំផុតបានមកពីមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង និងបង្ការជំងឺ (CDC) បានឲ្យដឹងថា ការងងុយគេងក្នុងពេលបើកបរគឺជាមូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាង ៧២០០០ករណីឯណោះក្នុងឆ្នាំ ២០១៣។
ភាពងងុយគេងនឹងទៅបន្ថយរយៈពេលនៃការមានប្រតិកម្ម ប៉ះពាល់ដល់សមត្ថភាពក្នុងការសម្រេចចិត្តបានយ៉ាងល្អ និងការបន្លប់ពីការធ្វើដំណើរតាមផ្លូវដែរ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាអាការៈព្រមាននៃការងងុយគេងពេលបើកបរ ៖

១- ឧស្សាហ៍ស្ងាប់ ឬធ្លាក់ភ្នែក
២- ពិបាកចងចាំនូវចម្ងាយគីឡូដែលឆ្លងកាត់រួច
៣- ជិះហួសកន្លែងត្រូវបត់
៤- ជិះបែបជ្រែខ្លាំងពីផ្លូវ
៥- ជិះគៀកនឹងចិញ្ចើមផ្លូវពេក (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ