ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារដ៏​ពិសេស​​​ជួយ​ឱ្យ​​អ្នក​ឆ្អែត​បាន​យូរ

4 ឆ្នាំ មុន

ធ្លាប់​ដឹង​ទេ​ថា ​អាហារ​អ្វីខ្លះ​ជួយ​ឱ្យ​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ?​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ពី​អាហារ​ដែល​សម្បូរ​ដោយ​ជាតិ​សរ​សៃ​ជួយ​ឱ្យ​ឆ្អែត​បាន​យូរ ៖ ១. ផ្កា​ខាត់ណា​ខៀវ ៖ មិន​ត្រឹមតែ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ល្អ​សម្រាប់​សុខភាព​ទប់ស្កាត់​សូ​ម្បី​ជំងឺមហារីក​ប៉ុណ្ណោះ​ទេ…

ធ្លាប់​ដឹង​ទេ​ថា ​អាហារ​អ្វីខ្លះ​ជួយ​ឱ្យ​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ?​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ពី​អាហារ​ដែល​សម្បូរ​ដោយ​ជាតិ​សរ​សៃ​ជួយ​ឱ្យ​ឆ្អែត​បាន​យូរ ៖

១. ផ្កា​ខាត់ណា​ខៀវ ៖ មិន​ត្រឹមតែ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ល្អ​សម្រាប់​សុខភាព​ទប់ស្កាត់​សូ​ម្បី​ជំងឺមហារីក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​រួម​បញ្ចូល​ផ្កា​ខាត់ណា​ខៀវ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ក៏​ជួយ​ឱ្យ​ឆ្អែត​បាន​យូរ​និង​មាន​ថាមពល​ផង​ដែរ​។ នេះ​ក៏​ព្រោះតែ​បន្លែ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ជាតិ​ស​សៃ​។ ត្រឹម ១ ពែង​នៃ​ផ្កា​ខាត់ណា​ខៀវ​ចំហុយ ឬ​ស្ងោរ​មាន​ផ្ទុក​ជាតិ​ស​សៃ​ដល់​ទៅ ៥ ក្រាម​។

២. ផ្លែ​បឺ​រ ៖ ផ្លែ​ឈើ​នេះ​ក៏​ជា​អាហារ​សម្រន់​ដ៏​ល្អ​សម្រាប់​សុខភាព​និង​ជួយ​ឱ្យ​ឆ្អែត​បាន​យូរ​ផង​ដែរ​។ ប៉ុន្តែ​ការ​ទទួលទាន​ច្រើន​ពេក​អាច​ធ្វើ​ឱ្យ​កើន​ទម្ងន់​ក៏​ព្រោះ​ផ្លែ​បឺ​រ​មាន​ផ្ទុក​ជាតិ​ខ្លាញ់ monounsaturated​។

៣. សណ្ដែក ៖ មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​និង​ជាតិ​ស​សៃ​ខ្ពស់​ជួយ​ឱ្យ​ឆ្អែត​បាន​យូរ​។ ត្រឹម​កន្លះ​ពែង​នៃ​សណ្ដែក​មាន​ផ្ទុក​ជាតិ​ស​សៃ ៨ ក្រាម​និង​ជាតិ​ប្រូតេអ៊ីន ៩ ក្រាម​។

៤. គ្រាប់​អាល់​ម៉ុ​ន ៖ ជា​ប្រភព​ដ៏​ល្អ​បំផុយ​មួយ​នៃ​ប្រូតេអ៊ីន ជាតិ​ស​សៃ និង​អាស៊ីត​ខ្លាញ់​សុខភាព​ល្អ​អូ​មេ​ហ្កា ៣​។ អាល់​ម៉ុ​ន​ជា​អាហារ​សម្រន់​ពេល​ថ្ងៃ​ប្រសើរ​បំផុត​ដោយ​ជួយ​ឱ្យ​ឆ្អែត​បាន​យូរ​ទប់ទល់​ការ​ឃ្លាន​បាន​ពេញ​មួយ​ថ្ងៃ​។ ទោះជា​យ៉ាងណា​មិន​ត្រឹម​ទទួលទាន​លើស​ពី​មួយ​ក្ដាប់ដៃ​ពេញ​ឡើយ​។ កន្លះ​ពែង​នៃ​គ្រាប់​អាល់​ម៉ុ​ន​មាន​ផ្ទុក​ជាតិ​ស​សៃ ៩​ក្រាម​។

៥. ផ្លែ​សា​រី ៖ ក៏​ជា​អាហារ​សម្រន់​ដ៏​ល្អ​ជួយ​ឱ្យ​ឆ្អែត​បាន​យូរ​ផង​ដែរ​តាម​រយៈ​ជាតិ​ស​សៃ​ខ្ពស់​ដែល​ផ្លែ​ឈើ​នេះ​មាន​ផ្ទុក​។ ផ្លែ​សា​រ៊ី​ទំហំ​មធ្យម​មួយ​ផ្លែ​មាន​ផ្ទុក​ជាតិ​ស​សៃ​៥.៥​ក្រាម​។

៦. គ្រាប់​ជី ៖ កុំ​ភ្លេច​រួម​បញ្ចូល​គ្រាប់​ជី​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ប្រសិនបើ​ចង់​ឆ្អែត​បាន​យូរ​និង​មាន​សុខភាព​ល្អ​។ ត្រឹម ២ ស្លាបព្រា​នៃ​គ្រាប់​ជី​មាន​ផ្ទុក​ជាតិ​ស​សៃ​ដល់​ទៅ ៩.៨​ក្រាម​។

៧. ការ៉ុត ៖ មិន​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​ភ្នែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ៉ុត​ក៏​ផ្ដល់​នូវ​វីតាមីន​ខ្ពស់​និង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​ដែល​ជួយ​ឱ្យ​ឆ្អែត​បាន​យូរ​ផង​ដែរ​។

៨. ផ្លែ​ប៉ោម ៖ ការ​ទទួលទាន​ផ្លែ​ប៉ោម​អាច​ជួយ​ឱ្យ​អ្នក​ឆ្អែត​បាន​យូរ​ដោយសារ​បរិមាណ​នៃ​ជាតិ​ស​សៃ​ដែល​ផ្លែ​ឈើ​នេះ​មាន​ផ្ទុក​។ ផ្លែ​ប៉ោម​ទំហំ​មធ្យម​មួយ​ផ្លែ​មាន​ផ្ទុក​ជាតិ​ស​សៃ ៤.៤​ក្រាម (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ