ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ប្រចាំ​ថ្ងៃ​ទាំង៦ អាច​ជះ​ឥទ្ធិ​ពល​​ដល់​ការ​គេង​របស់​អ្នក​​គួរ​ឱ្យ​បារម្ភ

4 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ដឹង​ថា ការ​គេង គឺ​សំខាន់​ណាស់​ចំពោះ​សុខភាព​រាង​កាយ​។ ​ប្រសិន​បើ​អ្នក​ត្រូវការ​ពេល​យូរ​ជាង​៣០​នាទី​ដើម្បី​គេង​លក់​ក្រោយ​ពេល​សម្ងំ​គេង ឬ​ក៏​ពេល​ខ្លះ​អ្នក​ភ្ញាក់​កណ្តាល​យប់​ហើយ​គេង​មិន​លក់​វិញ​សម្រាប់​រយៈពេល​លើស​ពី ២០​នាទី នោះ​អ្នក​គួរតែ​ផ្លាស់​ប្ដូរ​ទម្លាប់​ប្រចាំ​ថ្ងៃមួយ​ចំនួន​ចេញ​ដើម្បី​បង្កើន​គុណភាព​នៃ​ការ​គេង​! ថា​តើ​ទម្លាប់​អ្វីខ្លះ​ជះ​ឥទ្ធិពល​គួរ​ឱ្យ​ព្រួយបារម្ភ​ចំពោះ​ដំណេក? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh…

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ដឹង​ថា ការ​គេង គឺ​សំខាន់​ណាស់​ចំពោះ​សុខភាព​រាង​កាយ​។ ​ប្រសិន​បើ​អ្នក​ត្រូវការ​ពេល​យូរ​ជាង​៣០​នាទី​ដើម្បី​គេង​លក់​ក្រោយ​ពេល​សម្ងំ​គេង ឬ​ក៏​ពេល​ខ្លះ​អ្នក​ភ្ញាក់​កណ្តាល​យប់​ហើយ​គេង​មិន​លក់​វិញ​សម្រាប់​រយៈពេល​លើស​ពី ២០​នាទី នោះ​អ្នក​គួរតែ​ផ្លាស់​ប្ដូរ​ទម្លាប់​ប្រចាំ​ថ្ងៃមួយ​ចំនួន​ចេញ​ដើម្បី​បង្កើន​គុណភាព​នៃ​ការ​គេង​! ថា​តើ​ទម្លាប់​អ្វីខ្លះ​ជះ​ឥទ្ធិពល​គួរ​ឱ្យ​ព្រួយបារម្ភ​ចំពោះ​ដំណេក? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ទម្លាប់​ដែល​អ្នក​គួរ​បញ្ឈប់​ដើម្បី​អាច​គេង​លក់​បាន​ពេញលេញ​ស្កប់ ៖

១. មើល​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​មុន​ពេល​ចូល​គេង ៖​ ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ដឹង​ហើយ​ថា​ពន្លឺ​ពណ៌​ខៀវ​ដែល​ជះ​ចេញពី​អេ​ក្រង់​ទូរ​សព្ទ​អាច​បង្ក​ការ​រំខាន​ដល់​ដំណេក ដូច្នេះ​អ្នក​នឹង​ជួប​ប្រទះ​បញ្ហា​ពិបាក​គេង​លក់​បាន​ស្កប់​ជា​មិន​ខាន​ប្រសិនបើ​មើល​ទូរទស្សន៍​ឫ​ឧបករណ៍​ផ្សេង​ៗ​រួម​មាន​ទូរ​សព្ទ ឬ​កុំព្យូទ័រ​ជាដើម​នៅ​មុន​ពេល​ចូល​គេង​។ នេះ​ក៏​ព្រោះតែ​ពន្លឺ​ពណ៌​ខៀវ​ដែល​ជះ​ចេញពី​អេ​ក្រង់​នៃ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​រាំងស្ទះ​ដល់​ការ​ផលិត​អ័រម៉ូន​មេ​ឡា​តូ​នី​ន ដែល​ជួយ​ធ្វើ​ឱ្យ​ងងុយគេង​។ ដើ​ម្ប​ជា​ការ​ប្រសើរ​អ្នក​គួរ​កុំ​ប្រើប្រាស់​ទូរស័ព្ទ ឬ​គ្រឿង​អេ​ឡិច​ត្រូ​និក​ផ្សេង​ទៀត​មុន​ពេល​ចូល​គេង​យ៉ាង​ហោច​ណាស់ ២ ម៉ោង​។

២. ញ៉ាំ​ច្រើន​ពេក​មុន​ពេល​ចូល​គេង ៖ ការ​ទទួលទាន​អាហារ​ច្រើន​ពេក​នៅ​ពេល​ល្ងាច ឬ​មុន​ពេល​ចូល​គេង​អាច​បង្ក​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ដែល​ធ្វើ​ឱ្យ​អ្នក​ពិបាក​គេង​លក់​បាន​ស្កប់​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​អ្នក​គួរ​ណា​កុំ​ទទួលទាន​អាហារ​ច្រើន​ជ្រុល​មុន​ពេល​ចូល​គេង​បី​ម៉ោង​។

៣. ទទួលទាន​ភេសជ្ជៈ ឬ​អាហារ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​មុន​ពេល​ចូល​គេង ៖ ប្រសិនបើ​អ្នកជា​មនុស្ស​ញៀន​កាហ្វេ​នោះ អ្នក​ប្រាកដជា​ងាយ​នឹង​ជួប​ប្រទះ​បញ្ហា​ពិបាក​ក្នុង​ការ​គេង​លក់​នៅ​ពេល​យប់​មិន​ខាន ពិសេស​ប្រសិនបើ​ទទួលទាន​ភេសជ្ជៈ​កាហ្វេ​អ៊ី​ន​ណាមួយ​មុន​ពេល​ចូល​គេង​។ កាហ្វេ​ត្រឹម​មួយ​ពែង​អាច​ស្ថិត​ក្នុង​រាង​កាយ​យ៉ាង​ហោច​ណាស់ ៦ ម៉ោង​ឯណោះ​។ ឧទាហរណ៍​ប្រសិនបើ​អ្នក​ទទួលទាន​កាហ្វេ​នៅ​ម៉ោង ៤ ល្ងាច នោះ​មាន​ន័យ​ថា​ជាតិ​កាហ្វេ​អ៊ី​ន​អាច​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍​ស្វាយ​ដល់​ម៉ោង ១០ យប់​។

លើស​ពី​នេះ​ទៀត​ការ​ផលិត​អ័រម៉ូន​គ្រប់គ្រង​វដ្ត​នៃ​ការ​គេង​មេ​ឡា​តូ​នី​ន​ក៏​ត្រូវ​បាន​ទប់ស្កាត់​ដែល​នាំ​អោយ​មាន​បញ្ហា​ក្នុង​ការ​គេង​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​កុំ​ទទួលទាន​កាហ្វេ​នៅ​មុន​ពេល​ចូល​គេង​។ ជាក់ស្តែង​មនុស្ស​ជា​ច្រើន​ប្រហែលជា​មិនសូវ​ចាប់អារម្មណ៍​ឡើយ​ថា​ក្រៅពី​កាហ្វេ ក៏​នៅ​មាន​ភេសជ្ជៈ​និង​អាហារ​ជា​ច្រើន​មុន​ទៀត​ដែល​មាន​ផ្ទុក​សារធាតុ​កាហ្វេ​អ៊ី​ន​ដែល​ក្នុង​នោះ​រួម​មាន សូកូឡា តែ សូ​ដា និង​ភេសជ្ជៈ​ប៉ូវ​កំលាំង​មួយ​ចំនួន​ទៀត​ដែល​សុទ្ធតែ​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​ស្វាង​ងងុយ​។ ដើម្បី​ជា​ការ​ប្រសើរ​អ្នក​គួរ​ណា​ទទួលទាន​វា​ក្នុង​កំរិត​សម​ល្មម​នៅ​ពេល​ព្រឹក​បាន​ហើយ​។

៤. ដាក់​ម៉ោង​រោ​ទិ៍​ញឹក​ជាប់​គ្នា​ពេក ៖ ការ​ដាក់​ម៉ោង​រោ​ទិ៍​ច្រើន​ជាប់​គ្នា​ពេក​មិន​ត្រឹមតែ​រំខាន​ដល់​ការ​គេង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ផង​ដែរ​។ នេះ​ក៏​ព្រោះ​ការ​ធ្វើ​បែប​នេះ​បង្កើន​កម្រិត​នៃ​អ័រម៉ូន​ស្រេស​(cortisol ) ក្នុង​រាង​កាយ​។

៥. របប​អាហារ​គ្មាន​សុខភាព​ល្អ ៖ ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​របប​អាហារ​គ្មាន​ផ្ទុក​វីតាមីន A វីតាមីន B1 វីតាមីន D កាល់ស្យូម និង​ស័ង្កសី​គ្រប់គ្រាន់​អាច​បង្ក​បញ្ហា​ដល់​ការ​គេង​គួរ​ឱ្យ​កត់សម្គាល់​។

៦. បន្ទប់​គេងរ​ញ៉េ​រ​ញៃ ៖ បន្ទប់​គេង​ដែល​មាន​បរិយាកាស​ល្អ​ពិតជា​សំខាន់​ណាស់​មិន​ថា​ចំពោះ​កុមារ ឫ​មនុស្ស​ពេញវ័យ​ឡើយ​។ នេះ​ក៏​ព្រោះតែ​បន្ទប់​គេង​មាន​សភាព​រញ៉េរញ៉ៃ​អាច​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ស្ត្រេ​ស​។ ដូច្នេះ​ដើម្បី​គេង​លក់​បាន​ស្កប់​ស្រួល​ចូរ​រៀបចំ​របស់របរ​ក្នុង​បន្ទប់​គេង​ឱ្យ​មាន​សណ្ដាប់ធ្នាប់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ