ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​លាភ​អត់​លាភ​ក៏​ព្រោះ​សម្តី

4 ឆ្នាំ មុន

ពាក្យ​សម្តី​មនុស្ស​យើង​សំខាន់​ណាស់ បើ​និយាយ​ត្រឹមត្រូវ​ពិត​ត្រង់​នឹង​បានជា​លាភ​ជា​ប្រយោជន៍​ដល់​អ្នក​ស្តាប់ តែបើ​និយាយ​បែប​ភូត​កុហក បោកប្រាស់​គេ នឹង​នាំ​ឱ្យ​ខូច​លាភ​ខូចប្រយោជន៍​មិន​ខាន ។ ហេតុ​នោះ​ហើយ​ទើប​ចាស់​បុរាណ​លោក​ពោល​ថា មនុស្ស​គេ​យកសម្តី​បើ​សម្តី​ពោល​ទៅ​ហើយ​ត្រូវធ្វើ​ឱ្យ​បាន ពាក្យ​សម្តី​ហ្នឹងហើយ​ជា​ប្រភព​នាំ​ឱ្យ​កើត​ប្រយោជន៍ ។…

ពាក្យ​សម្តី​មនុស្ស​យើង​សំខាន់​ណាស់ បើ​និយាយ​ត្រឹមត្រូវ​ពិត​ត្រង់​នឹង​បានជា​លាភ​ជា​ប្រយោជន៍​ដល់​អ្នក​ស្តាប់ តែបើ​និយាយ​បែប​ភូត​កុហក បោកប្រាស់​គេ នឹង​នាំ​ឱ្យ​ខូច​លាភ​ខូចប្រយោជន៍​មិន​ខាន ។ ហេតុ​នោះ​ហើយ​ទើប​ចាស់​បុរាណ​លោក​ពោល​ថា មនុស្ស​គេ​យកសម្តី​បើ​សម្តី​ពោល​ទៅ​ហើយ​ត្រូវធ្វើ​ឱ្យ​បាន ពាក្យ​សម្តី​ហ្នឹងហើយ​ជា​ប្រភព​នាំ​ឱ្យ​កើត​ប្រយោជន៍ ។

សម្តី​ដែល​និយាយ​ចេញ​ទៅ​ប្រកបដោយ​លក្ខណៈ​ល្អ​៤​យ៉ាង​នឹង​បានជា​ប្រយោជន៍​ច្រើន​ដល់​អ្នក​ស្តាប់​គឺៈ ១- មិន​និយាយ​កុហក ២-​មិន​និយាយ​ញុះញង់ ៣-​មិន​និយាយ​ទ្រគោះបោះបោក និង​៤-​មិន​និយាយ​ពាក្យ​រោយរាយ​ឥតប្រយោជន៍ ។

សម្តី​ទាំង​៤​យ៉ាងនេះ​លោក​ចាត់​ថា​ជាស​ម្តី​ត្រូវ ឬ​ការ​និយាយ​ត្រូវ ឬ​ក៏​ហៅ​ថា​សម្មាវាចា​ដូច្នេះ​វិញ​ក៏​បាន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ