ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាត់ សុ​ឃី​ម មិន​ពេញចិត្ត​ជុំវិញ​ការ​បន្តុះបង្អាប់​ស្នេហា​ខុស​វ័យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​អ្នក​នាង​ខាត់ សុ​ឃី​ម បាន​ស្នើ​ដល់​បុគ្គល​ខ្លះ​ឈប់​បន្តុះបង្អាប់​ស្នេហា​ខុស​វ័យ​របស់​នាង ក្នុង​ពេល​ដែល​នាង​កំពុង​កសាង​សុភមង្គល​គ្រួ​សារបាន​ល្អ ។ នាង​ចាត់​ទុក​ការ​បន្តុះ​បង្អាប់​ស្នេហា​របស់​នាង​អាច​ជា​ចេតនា​ណាមួយ​បំបែកបំបាក់​គ្រួសារ​នាង​ឲ្យ​ប្រេះឆា និង​អាច​ឈាន​ទៅ​ដល់​ការ​មើល​មុខ​គ្នា​មិន​ត្រង់ ដោយសារ​ការ​ប្រកាន់​វ័យ​នេះ…

រាជធានី​ភ្នំពេញ ៖ ​អ្នក​នាង​ខាត់ សុ​ឃី​ម បាន​ស្នើ​ដល់​បុគ្គល​ខ្លះ​ឈប់​បន្តុះបង្អាប់​ស្នេហា​ខុស​វ័យ​របស់​នាង ក្នុង​ពេល​ដែល​នាង​កំពុង​កសាង​សុភមង្គល​គ្រួ​សារបាន​ល្អ ។ នាង​ចាត់​ទុក​ការ​បន្តុះ​បង្អាប់​ស្នេហា​របស់​នាង​អាច​ជា​ចេតនា​ណាមួយ​បំបែកបំបាក់​គ្រួសារ​នាង​ឲ្យ​ប្រេះឆា និង​អាច​ឈាន​ទៅ​ដល់​ការ​មើល​មុខ​គ្នា​មិន​ត្រង់ ដោយសារ​ការ​ប្រកាន់​វ័យ​នេះ ។

អ្នក​នាង​ខាត់ សុ​ឃី​ម បាន​បញ្ជា​ក់់តាម​សារ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នា​ពេល ថ្មី​ៗ​នេះ​ថា «​ភាគច្រើន​នៃ​ស្នេហា​ប្រុស​ក្មេង​ស្រី​ចាស់​តែងតែ​ទទួល​បាន​ពាក្យ​នេះ​ «​អ្ហែង​ក្មេង​សង្ហា​អ៊ីចឹង​ទៅ​យក​ម្នាក់​ហ្នឹង​ធ្វើ​អី អាយុ​ច្រើន អត់​ខ្មាស​គេ​ទេ​» ។ ចម្លើយ​៖ ខ្មាស​រឿង​អី ខ្ញុំ​ស្រលាញ់​គាត់ ខ្ញុំ​មិន​ខ្វល់​ថា ​គាត់​ចាស់ ឬ​ក្មេង ក្រមុំ ឬ​មេម៉ាយ​ទេ ដែល​ស្រលាញ់​នេះ​ក៏​ព្រោះតែ​គាត់​ជា​មនុស្ស​ល្អ ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ពិសេស​ពេល​នៅ​ជាមួយ​គ្នា »​។

អ្នក​នាង ​ខាត់ សុ​ឃី​ម បាន​ស្នើ​ឲ្យ​ឈប់​យក​រឿង​អាយុ រឿង​ជីវិត មក​ទាញ​ពួក​នាង​ឲ្យ​ចេញពី​គ្នា ព្រោះ​សម័យនេះ​គេ​លែង​គិត​រឿង​អស់នេះ​ហើយ បើ​នៅ​ជាមួយ​គ្នា​មាន​ក្តី​សុខ​ក៏​ទទួលយក​គ្នា ។

អ្នក​នាង​ខាត់ សុ​ឃី​ម បាន​សាង​ជីវិត​គ្រួសារ ជាមួយ​លោក​អ៊ិ​ន សុ​បញ្ញា ហើយ​មហាជន​សង្កេត​ឃើញ​ថា ជីវិត​អាពាហ៍ពិពាហ៍​របស់​ពួក​គេ រស់នៅ​ជាមួយ​គ្នា​ប្រកប​ទៅ​ដោយ​សេចក្តីសុខ និង​សុភមង្គល ។ បើ​គិត​មក​ទល់​ពេល​នេះ គឺ​ពួក​គេ​បាន​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​ប្រមាណ​៥​ឆ្នាំ​ហើយ និង​មានកូន​ស្រី​មួយ ។

បន្ទាប់​ពី​អ្នក​នាង​ខាត់ សុ​ឃី​ម និង​លោក អ៊ិ​ន សុ​ផា​ណូ រៀប​អាពាហ៍ពិពាហ៍ បាន​រង​ការ​រិះគន់​ពី​អ្នក​ក្រៅ និង​ក្នុង​រង្វង់​សិល្បៈ​ថា ស្នេហា​មួយ​នេះ​មិនមែន​ជា​ការណ៍​ពិត​ទេ ដោយ​អ្នកខ្លះ​រិះគន់​ថា ស្រី​ចាស់​ស្រឡាញ់​ប្រុស​ក្មេង ពោល​គឺ​ស្នេហា​ប្រើ​ទឹក​លុយ​ជា​ធ្នាក់ ហើយ​មាន​មនុស្ស​មួយ​ចំនួន​នោះ​ហ៊ាន​និយាយ​ថា លោក​អ៊ិន សុ​ផា​ណូ ត្រូវ​អ្នក​នាង ខាត់ សុ​ឃី​ម ជួល​ឲ្យ​រៀប​មង្គលការ​ជាមួយ​ទៀត​ផង ។

ពាក់ព័ន្ធ​ការ​រិះគន់​នេះ ទាំង​ខាត់ សុ​ឃី​ម និង​អ៊ិ​ន សុ​ផា​ណូ ធ្លាប់​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា ថា ស្នេហា​​របស់​ពួក​គេ​ជា​ស្នេហា​ពិត ផ្តើម​ចេញពី​បេះដូង​បរិសុទ្ធ​ហើយ​ពួក​គេ​បាន​តស៊ូ​ជម្នះ​ការ​រិះគន់​មិន​​តិច​ទេ ទម្រាំ​តែ​ឈាន​ដល់​ថ្ងៃ​មិន​អាច​បំភ្លេច​បាន​ក្នុង​នាម​ជា​ប្តី​ប្រពន្ធ​ក្នុង​ឆាកជីវិត​នេះ ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ