ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហីនយាន​និង​មហាយាន​មាន​លក្ខណៈ​ខុស​គ្នា​ដូច​ម្តេច ?

4 ឆ្នាំ មុន

បច្ចុប្បន្ន​ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​ផ្នែក​គឺ ហីនយាន និង​មហាយាន យាន​ទាំង​ពីរ​នេះ​មាន​លក្ខ ណៈ​នៃ​ការ​គោរព​ប្រណិប័តន៍​ខុស​គ្នា​ដោយ​ចំណែក​ខ្លះ​គឺ​ហីនយាន​ប្រកាន់​យក​ធម៌​ចាស់ តាម​លំ​អាន​ព្រះពុទ្ធ មាន​វិ​ន័​តឹងរ៉ឹង​ណាស់ ចំណែក​មហាយាន​មាន​វិន័យ​ស្រាល គោរព​ប្រតិបត្តិ​តាម​លទ្ធិ​របស់​គ្រូអាចារ្យ​ជា​ធំ ។…

បច្ចុប្បន្ន​ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​ផ្នែក​គឺ ហីនយាន និង​មហាយាន យាន​ទាំង​ពីរ​នេះ​មាន​លក្ខ ណៈ​នៃ​ការ​គោរព​ប្រណិប័តន៍​ខុស​គ្នា​ដោយ​ចំណែក​ខ្លះ​គឺ​ហីនយាន​ប្រកាន់​យក​ធម៌​ចាស់ តាម​លំ​អាន​ព្រះពុទ្ធ មាន​វិ​ន័​តឹងរ៉ឹង​ណាស់ ចំណែក​មហាយាន​មាន​វិន័យ​ស្រាល គោរព​ប្រតិបត្តិ​តាម​លទ្ធិ​របស់​គ្រូអាចារ្យ​ជា​ធំ ។
លក្ខណៈ​នៃ​យាន​ទាំង​ពីរ​គឺៈ
និកាយ​ហីនយាន​ជា​យាន​តូច​ចង្អៀត តាម​ន័យ​ប្រៀបធៀប​នឹង​យាន​ដែល​ផ្ទុក​សត្វលោក​ទៅ​កាន់​ព្រះ​និព្វាន​បាន​ចំនួន​តិច ពោល​គឺ​ក្រ​នឹង​បាន​សម្រេច​និព្វាន​ណាស់​ព្រោះ​កាន់​វិន័យ​តឹង​ពេក ។ និកាយ​ហីនយាន​និយម​ធម៌​ចាស់​គឺ​គោរព​តាម​ពុទ្ធោវាទ ដែល​ទ្រង់​បាន​សម្តែង​រួច​មក ។ សព្វថ្ងៃ​ប្រទេស​ដែល​និយម​និកាយ​ហីន​យាម​មាន​ដូច​ជា កម្ពុជា ថៃ ឡាវ ស្រី​លង្កា ប៉ា​ល់​ជាដើម ។

និកាយ​មហាយាន​ជា​យាន​ធំ​អាច​ផ្ទុក​សត្វលោក​បាន​ច្រើន​ទៅ​កាន់​គោលដៅ​ត្រឹម​ព្រះ​ពោធិសត្វ ដែល​អាច​ជួយ​ណែនាំ​ប្រោសសត្វ​បាន​ទៅ​កាន់​ឋាន​ទេវលោក ។ និកាយ​មហាយាន​និយម​ធម៌​ថ្មី​ជាង​ធម៌​ចាស់​ជា​ធម៌​ដែល​មាន​វិន័យ​ធូរស្រាល ហើយ​គោរព​ប្រតិបត្តិ​តាម​លទ្ធិ​គ្រូអាចារ្យ​របស់​ខ្លួន​ជា​ធំ​ពុំ​មែន​តាម​ពុទ្ធឱវាទ​ទាំង​ស្រុង​ទេ ។ សព្វថ្ងៃ​ប្រទេស​ដែល​និយម​និកាយ​មហាយាន​មាន​ដូច​ជា ចិន វៀតណាម ជប៉ុន ទី​បេ​ជាដើម ។

បើ​ទោះជា​យាន​ទាំង​ពីរ​នេះ​មានការ​គោរព​ធ្ងន់​ស្រាល​ជាង​គ្នា​យ៉ាងណា ក៏​លទ្ធិ​នៃ​យាន​ទាំង​ពីរ​អប់រំ​មនុស្ស​ក្នុង​ផ្លូវ​ល្អ ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ដល់​សព្វ​សត្វ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ