ពិសេស​ណាស់ ផ្លែ​ត្របែក​មាន​អត្ថ​ប្រយោជន៍​​មិន​គួរ​ឲ្យ​ជឿ​


បន្លែ និង​ផ្លែ​ឈើ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​មួយ​នៃ​របប​អាហារ ជា​ពិសេស​នៅ​ពេល​អ្នក​ត្រូវការ​ញ៉ាំ​អាហារ​បួស​តែ​ម្តង​។ ជីវជាតិ​ភាគច្រើន​ដែល​រាង​កាយ​ត្រូវការ​គឺ​បាន​ចេញពី​អាហារ​ដែល​យើង​ញ៉ាំ​តែ​ម្តង​។ បន្លែ និង​ផ្លែ​ឈើ​សម្បូរ​ទៅ​ដោយ​ជាតិ​រ៉ែ វីតាមីន និង​ជីវជាតិ​ជា​ច្រើន​ទៀត​។​យ៉ាង​ណា​មិញ ផ្លែ​ឈើ​ផ្តល់​សុខភាព​ជា​ប្រភេទ​ផ្លែ​ត្របែក​នោះ​គឺថា វា​អាច​ទទួល​បាន​ប្រយោជន៍​ចំពោះ​សុខភាព​។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​មួយ​ចំនួន​តូច​នៃ​ផ្លែ​ត្របែក​៖

១-ជួយ​ដល់​ការ​រំលាយ​អាហារ ៖ ការ​ញ៉ាំ​ផ្លែ​ត្របែក​អាច​ជួយ​ពង្រឹង​ដល់​ការ​រំលាយ​អាហារ និង​បន្ថយ​​ការ​ប្រឈម​នឹង​បញ្ហា​រំលាយ​អាហារ​ដូច​ជា រាករូស​តែ​ម្តង​។ ផ្លែ​ត្របែក​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​។ តាម​ការ​សិក្សា​បាន​ណែនាំ​ថា គ្រាន់តែ​ផ្លែ​ត្របែក​មួយ​អាច​ផ្តល់​ជា​ជាតិ​សរសៃ ១២​ភាគរយ​នៃ​តម្រូវការ​ជាតិ​សរសៃ​ដែល​រាង​កាយ​ត្រូវការ​ក្នុង​មួយ​ថ្ងៃ​។ ផ្លែ​ត្របែក​ក៏​ផ្ទុក​ទៅ​ដោយ​សារ​ធា​តិ​សម្លាប់​មេរោគ ដែល​អាច​បន្ថយ​ការ​រាករូស​បាន​តាម​រយៈ​ការ​បន្ថយ​សកម្មភាព​របស់​បាក់តេរី​គ្រោះថ្នាក់​ក្នុង​ពោះវៀន​។

២-សម្រក​ទម្ងន់ ៖ ក្រៅពី​ជំនួយ​ដល់​ការ​រំលាយ​អាហារ​ប្រកបដោយ​សុខភាព ផ្លែ​ត្របែក​អស្ចារ្យ​ណាស់​សម្រាប់​ការ​សម្រក​ទម្ងន់ ព្រោះ​វា​ជា​អាហារ​សម្រន់​ផ្តល់​សុខភាព​។ ជាតិ​សរសៃ​ក្នុង​ផ្លែ​ត្របែក​ក៏​ជួយ​ឲ្យ​ឆាប់​ឆ្អែត និង​បន្ថយ​ភាព​ឃ្លាន​ផង​ដែរ​។ ត្របែក​ក៏​មាន​កាឡូរី​ទាប ដែល​ធ្វើ​ឲ្យ​វា​ក្លាយទៅជា​ជម្រើស​ដ៏​អស្ចារ្យ​សម្រាប់​អាហារ​សម្រន់​ទម្ងន់​។

៣-គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ៖ ផ្លែ​ត្របែក​គឺជា​អាហារ​ដែល​មាន​ជាតិ​ផ្អែម​តិច​។ ដូច្នេះ​វា​ក៏​ស័ក្តិ​សម​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ដែរ​នៅ​ពេល​ចង់​ញ៉ាំ​ផ្អែម​។ ជាតិ​សរសៃ​ដ៏​ច្ព​ស់​របស់​ផ្លែ​ឈើ​នេះ​ក៏​ធ្វើការ​យ៉ាង​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ថែម​ទៀត​។ វា​ទៅ​បន្ថយ​ការ​រំលាយ​ជាតិ​ស្ករ​ក្នុង​ចរន្តឈាម ដូច្នេះ​វា​នឹង​ល្អ​សម្រាប់​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម និង​បង្ការ​កុំ​ឲ្យ​ជាតិ​ស្ករ​ឡើង​ខ្ពស់​បាន​។

៤-បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក ៖ អង់​ទី​អុក​ស៊ី​ដង់​ដែល​មាន​ក្នុង​អាហារ​គឺ​ទទួលខុសត្រូវ​លើ​ការ​បន្ថយ​សកម្មភាព​រ៉ា​ឌី​កាល​សេរី​ក្នុង​រាង​កាយ​។ រ៉ា​ឌី​កាល​សេរី​អាច​បង្ក​គ្រោះថ្នាក់​ដល់​សរីរាង្គ និង​បង្ក​ជំងឺមហារីក​បាន​។ ផ្លែ​ត្របែក​សម្បូរ​ទៅ​ដោយ​អង់​ទី​អុក​ស៊ី​ដង់​ដែល​ជួយ​បន្ថយ​សកម្មភាព​រ៉ា​ឌី​កាល​សេរី និង​លុប​បំបាត់​ការ​ប្រឈម​នឹង​ជំងឺមហារីក​ច្រើន​ប្រភេទ​ទៀត​ផង​។

៥-ពង្រឹង​ដល់​ភាព​ឃើញច្បាស់​របស់​ភ្នែក ៖ បើសិនជា​កូន​អ្នក ឬ​អ្នក​ខ្លួនឯង​កំពុង​តែ​មាន​បញ្ហា​ភ្នែក ដោយសារ​តែ​មើល​ទូរស័ព្ទ​ច្រើន​ពេក ឬ​កង្វះ​ជីវជាតិ អ្នក​ត្រូវ​តែ​បញ្ចូល​ផ្លែ​ត្របែក​ទៅ​ក្នុង​របប​អាហារ​។ ផ្លែ​ឈើ​មួយ​នេះ​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន A ដែល​អាច​ជួយ​បង្ការ​ការ​ខូចខាត​នៃ​ភាព​ឃើញច្បាស់​របស់​ភ្នែក​បាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ