ពេលចេញវស្សាទី៤៥ ព្រះពុទ្ធទ្រង់ប្រកាសដាក់អាយុសង្ខារនៅចំពោះមុខមារថា ព្រះអង្គនឹងបរិនិព្វានក្នុងរយៈពេលបីខែទៀត ។
ព្រះភិក្ខុសង្ឃទាំងឡាយជាសាវក ពិសេសគឺព្រះអានន្ទ ជាអ្នកបម្រើព្រះអង្គផ្ទាល់ កាលបើដឹងថាព្រះពុទ្ធបានកំណត់អាយុសង្ខាររួចទៅហើយនោះ ក៏យំសោក ស្តាយព្រះអង្គយ៉ាងក្រៃលែងគឺមិនទាន់ចង់ឱ្យព្រះអង្គបរិនិពា្វនឡើយ ។
ព្រះសម្មាសម្ពុទ្ធទ្រង់បានប្រកាសដាក់អាយុសង្ខារនៅថ្ងៃ១៥កើត ពេញបូណ៌មី ខែមាឃ ឆ្នាំម្សាញ់ ក្នុងព្រះជន្មាយុ៨០ព្រះឆ្នាំគត់ ។ សាន សារិន
ចែករំលែកព័តមាននេះ