ក្រសួង​អធិការកិច្ច និង​ដំឡើង​កម្មវិធី​ទទួល​ពាក្យបណ្តឹង​តាម​ប្រព័ន្ធ​អន​ឡាញ និង​គ្រោង​ឱ្យ​ប្រើប្រាស់​អ៊ី​បណ្ណាល័យ​នា​ខាង​មុខ


រាជ​ធា​ភ្នំពេញ ៖ លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ក្នុង​ដំណាក់កាល​នៃ​កា​វិវត្តន៍​វិស័យ​ឌី​ជី​ធ​ល និង​ដើម្បី​បំរើសេវា​កម្ម​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​ត្រៀម​តម្លើង​កម្មវិធី​ទទួល​ពាក្យបណ្តឹង​អន​ឡាញ និង​គ្រោង​ដាក់​ឱ្យ​ប្រើប្រាស់​អ៊ី​បណ្ណាល័យ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អាច​ដាក់​ពាក្យបណ្តឹង និង​មើល​ឯកសារ​ច្បាប់​នានា​តាម​កុំព្យូទ័រ និង​ទូរស័ព្ទ​ដៃ​បាន​យ៉ាង​ងាយស្រួល ។

លោក​ជំទាវ ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​បញ្ជាក់​បែប​នេះ នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩,២០២០ របស់​ក្រសួង​អធិការកិច្ច កាលពី​រសៀល​ថ្ងៃ​ទី​២០ មក​រា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ។ លោក​ជំទាវ ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ទន្ទឹម​នឹង​លទ្ធផល​សកម្មភាព​ការងារ​ដែល​កើត​ចេញពី​ការ​ខិតខំ​កាលពី​ឆ្នាំ​២០១៩ អង្គសន្និបាត​ក៏​បាន​បង្ហាញ​ពី​វឌ្ឍនភាព​ចុង​ក្រោយ​ដែល​ទើប​សម្រេច​ដោយ​ជោគជ័យ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ដើមឆ្នាំ​២០២០ បន្ទាប់​ពី​បាន​ទទួល​នូវ​ការ​ប្រគល់​ភារកិច្ច​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៩ លើ​កិច្ចការ​សម្របសម្រួល​បញ្ចប់ទំនាស់​ដីធ្លី​រវាង​មណ្ឌលកុមារ​កំព្រា និង​សាលា​នៃ​ក្តី​សង្ឃឹម​សាខា​ក្រុងព្រះសីហនុ របស់​អង្គការ Assemblies of God នៅ​លើ​ទីតាំង​ដី​គ្រប់គ្រង​ដោយ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​និ​តិ​សម្បទា កាលពី​ថ្ងៃ​ទី​៥ ខែមករា និង​ករណី​យ៍​វិវាទ​ដីធ្លី​រវាង​លោក លឹ​ម ទា​ឡេ​ង និង​លោក​ស៊ុន​បណ្តូល នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារ​កណ្តាល ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២០ ដែល​វិវាទ​ទាំង​ពីរ​នេះ​បាន​អូស​បន្លាយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ ករណី​សម្រប សម្រួល​នេះ​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ និង​មានការ​ឯកភាព​ទទួលយក​ដោយ​រីករាយ​ពី​ភាគី​ទំនាស់​ទាំង​សង្ខាង និង​ឈរ​លើ​ស្មារតី​ឈ្នះ ឈ្នះ »​។

ទន្ទឹម​នឹង​លទ្ធផល និង​ទិ​ដៅ​ភារកិច្ច​សំរាប់​អនុវត្តន៍​បន្ត​លោក​ជំទាវ​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន ដើម្បី​រួមចំណែក​ពង្រឹង​តួនាទី​ភារកិច្ច​ធ្វើ​ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល​ដូច​ជា ៖ ១.​ដោយសារ​ការ​ផ្សព្វផ្សាយ​ច្បាប់ ជា​តម្រូវការ​ចាំបាច់ ក្រុមការងារ​ក្រសួង​ត្រូវ​បន្ត​យុទ្ធនាការ​អប់រំ និង​ផ្សព្វផ្សាយ​ច្បាប់​ឲ្យ​បាន​ទូលំទូលាយ​គ្រប់​២៥ រាជធានី​-​ខេត្ត​ជា​ពិសេស​ទៅ​តាម​ទីប្រជុំជន និង​ជនបទ​ដាច់​ស្រ​យ៉ា​ល និង​ជម្រុញ​ការងារ​សិក្សា​ស្ទាបស្ទង់​មតិ (Survey) ដោយ​បណ្តុះបណ្តាល​ពី​វិធីសាស្ត្រ​នៃ​ការ​សិក្សា​ស្ទាបស្ទង់ និង​ការ​វិភាគ​ទិន្នន័យ​ដល់​មន្ត្រី​ដែល​ពាក់ព័ន្ធ ដើម្បី​ធ្វើ​របាយការណ៍​នៃ​លទ្ធផល​ដែល​រក​ឃើញ​ពី​ការ​ស្ទាបស្ទង់​ទាំងនោះ ។ ២.​ត្រូវ​អនុវត្ត​បន្ត​នូវ​កម្មវិធី​ទទួល​ពាក្យបណ្តឹង​អន​ឡាញ និង​បណ្ណាល័យ​អេ​ឡិច​ត្រូ​និក (e-Library) ដែល​តាម​រយៈ​កម្មវិធី ទាំងនោះ​ប្រជាពលរដ្ឋ​អាច​ដាក់​ពាក្យបណ្តឹង និង​អាច​មើល​ឯកសារ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​តាម​កុំព្យូទ័រ និង​ទូរស័ព្ទ​ដៃ​បាន​យ៉ាង​ងាយស្រួល ។ ការ​អនុវត្ត​កម្មវិធី គឺជា​ការ​សម្រួលការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ។ ៣.​ត្រូវ​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​បេសកកម្ម​ចុះ​ធ្វើ​អធិការ​កិច្ចការ​អង្កេត​ស្រាវជ្រាវ​ពាក្យបណ្តឹង និង​ការ​តាមដាន​ការ​អនុវត្ត​ច្បាប់​តាម​រយៈ​ការ​រក​ព័ត៌មាន​ឲ្យ​មាន​តុល្យភាព​ច្បាស់លាស់ មាន​ភស្តុ​តាង និង​ឯកសារ​សំអាង​គ្រប់គ្រាន់​ទាំង​អង្គហេតុ និង​អង្គច្បាប់ ។

រាល់​ពាក្យបណ្តឹង​ដែល​បញ្ជូន​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​ពិនិត្យ​ដោះស្រាយ ត្រូវ​តាមដាន​ស៊ើបសួរ​ព័ត៌មាន​អំពី​វឌ្ឍនភាព​នៃ​ការ​ដោះស្រាយ​ឲ្យ​បាន​ច្បាស់លាស់ និង​ទាន់​ពេលវេលា រួច​ជូន​ព័ត៌មាន​ទៅ​ដើមបណ្តឹង​វិញ ។ ទ​ង្វើ​នេះ​បង្ហាញ​ពី​ការ​ទទួលខុសត្រូវ​របស់​ស្ថាប័នរដ្ឋ ដែល​ជា​អ្នក​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

១០:១១ | ក្នុងស្រុក

អុីចឹងតើ ! ទើបម្នាក់ៗកាន់ OPPO Ren4 ក្នុងដៃគ្រប់ៗគ្នា ព្រោះតម្លៃលើសពីការរំពឹងទុកត្រឹមតែក្រោម $400 ពិសេសកាមេរ៉ាល្អបំផុតគ្មានគូប្រៀប បើធៀបនឹងតម្លៃប្រហាក់ប្រហែលគ្នា ! (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ