ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញហៅ​ជាងមក​ភ្ជាប់GPS​​បែរ​លួច​យក​បាត់​ ខណៈ​ម្ចាស់​អាង​ក្រុម​ហ៊ុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង បន្ទាប់​ពី​ម្ចាស់​ហៅ​ជាង​ពី​ក្រុមហ៊ុនមក​ដាក់ GPS នឹកគិត​ថា​ឲ្យ​មាន​សុវត្ថិភាព ផ្ទុយ​ទៅ​វិញ​ ជាង​មក​ដាក់ GPS ខណៈ​ដែល​ធ្វើការ​ត្រួតពិនិត្យ​បច្ចេកទេស​មួយ​ថ្ងៃ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង បន្ទាប់​ពី​ម្ចាស់​ហៅ​ជាង​ពី​ក្រុមហ៊ុនមក​ដាក់ GPS នឹកគិត​ថា​ឲ្យ​មាន​សុវត្ថិភាព ផ្ទុយ​ទៅ​វិញ​ ជាង​មក​ដាក់ GPS ខណៈ​ដែល​ធ្វើការ​ត្រួតពិនិត្យ​បច្ចេកទេស​មួយ​ថ្ងៃ មិន​ទាន់​បាន​ដំណើរការ​ស្រួល ចូល​មក​ដល់​ថ្ងៃ​ទី​២ ពេល​ម្ចាស់​ភ្លេចខ្លួន​ដោយសារ​អាង​ក្រុមហ៊ុន​មានការ​ទទួល​ខុស​ត្រូវ ​ស្រាប់តែជាង​បើករថយន្ត​យក​ទៅ​បាត់ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ មក​រា ។
ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ដ​ដែល​ចោរលួច​យក​ទៅ​បាត់​ម៉ាក​ឡិច​ស៊ី​ស NX200T ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AY-6695 មាន​ម្ចាស់​ឈ្មោះ សាញ់ ចិន្តា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មុខរបរ​លក់ដូរ ។ ចំណែក​កូនស្រី ជា​អ្នក​ប្រើប្រាស់​រថ​យន្ត​ខាងលើ ឈ្មោះ សន សុ​ី​វ​ហុង អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ ។ ជួប​ជាមួយ​ស្ត្រី​រង​គ្រោះជា​ម្ចាស់​រថយន្ត​ទាំង​២​នាក់​ម្តាយកូន​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដែល​គាត់​ហៅ​មក​ដាក់​GPS គាត់​ធ្លាប់​ដាក់​រថយន្ត​ចំនួន​៤​គ្រឿង​មក​ហើយ ។ ចំណែក​រថយន្ត​ឡិច​ស៊ី​ស​ដែល​បាត់​ខាងលើ ត្រូវ​បាន​ខាង​ក្រុមហ៊ុន​បញ្ជូន​ជាង​ម្នាក់​ឈ្មោះ ខន ពន្លក ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត នៅ​ខេត្តកំពង់ចាម ជា​ជនសង្ស័យ មក​ដាក់​GPS អស់​រយៈពេល​ជាង​១​ខែ​មក​ហើយ គិត​ថា​ដើម្បី​ឲ្យ​មាន​សុវត្ថិភាព ។

ដោយសារ​រថយន្ត មាន​បញ្ហា​បច្ចេកទេស​ផ្នែក​ប្រព័ន្ធ​ភ្លើង គាត់​ទំនាក់ទំនង​ទៅ​ខាង​ក្រុមហ៊ុន ក្រែង​មក​ពី​GPS ទើប​នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២០ ជាង​ឈ្មោះ ខន ពន្លក ប្រចាំ​ក្រុមហ៊ុន​នោះ មក​ធ្វើ​កម្មវិធី​ភ្ជាប់​ប្រព័ន្ធ​GPS​ឡើង​វិញ តែ​មិន​ទាន់​ដំណើរការ​ស្រួលបួល ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមករា ជាង​ជា​ជនសង្ស័យ​ដដែល បាន​មក​ធ្វើការ​កែសម្រួល​ម្តងទៀត ។ ស្រប​ពេល​ដែល កូនស្រី​ម្ចាស់​រថយន្ត​ឈ្មោះ សន សុ​ី​វ​ហុង ចាំ​ជាង​ធ្វើ​រថយន្ត​យូរ​ពេក ក៏​ប្រញាប់​ទៅ​លក់ដូរ​នៅ​ឯ​សន្ធរ​ម៉ុ​ក នៅ​តែ​ម្តាយ ឈ្មោះ សាញ់ ចិន្តា មើល​ជាង ។ លុះដល់​វេលា​ម៉ោង​១០​កន្លះ​ម្ចាស់​ជាប់រវល់​តែ​មើល​កម្មករ​លើក​អីវ៉ាន់ ជនសង្ស័យ​ក៏​ធ្វើ​ជា​បើករថយន្ត​ទៅ​មុខ​ថយក្រោយ ក៏​បង្វែរ​ក្បាល​រថយន្ត បើក​ចេញ​ក្រៅ​ផ្ទះ​ទៅ​បាត់​ភ្លាម​ៗ​តែ​ម្តង ។

ចំណែក​ម្ចាស់​ឃើញ​ដែរ តែ​គិត​ថា​ជាង​ក្រុមហ៊ុន​ជា​ម៉ូយ​របស់​គាត់ ក្រែងលោ​គេ​បើក​សាក​រថយន្ត ។ លុះ​ចាំ​បាត់​ៗ​អស់​រយៈពេល​៥​នាទី ក៏​មិនឃើញ​បើករថយន្ត​មក​វិញ ក៏​ដេញ​កម្មករ​ម្នាក់​ឲ្យ​ជិះ​ម៉ូតូ​ទៅ​តាម បាន​ឃើញ​​រថយន្ត បើក​ឡើង​ទៅ​ផ្លូវ​ចោម​ចៅ​បត់​ស្តាំ​ទៅ​ខាងកើត​បាត់​ស្រមោល គឺ​តាម​មិន​ទាន់​ទេ បើក​លឿន​ណាស់ ទើប​នាំ​គ្នា​ផ្អើល​ឆោឡោ​ឆែក​ពិនិត្យ​រូបភាព​លើ​កាមេរ៉ា​សុវត្ថិភាព ដើម្បី​យក​រូបភាព​ខ្លះ​ៗ​រត់​ទៅ​ប្តឹង​សមត្ថកិច្ច ផ្អើល​អស់​សមត្ថកិច្ច​មួយ​រាជធានី​ភ្នំពេញ ឃ្លាំ​ពិនិត្យ​មើល​ភិនភាគ​រថយន្ត​ឡិច​ស៊ី​ស​ខាងលើ តែ​ពុំ​ទទួល​បាន​លទ្ធផល ។

ជុំវិញ​ករណី​លួច​រថយន្ត​សេ​៊​រី​ទំនើប​ខាងលើ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ ហៅ​នាំ​ជន​
រង​គ្រោះ​២​នាក់​ម្តាយកូន ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ​តែ​ម្តង ពុំ​ចាំបាច់​ទៅ​ប៉ុស្តិ៍​ចោម​ចៅ​៣​ឡើយ ។
រហូត​​មក​ដល់​រសៀល​ថ្ងៃ​ដដែល ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ផ្ទាល់​ដោយ​លោក ឡេ​ង វាសនា នាយ​ផ្នែក នាំ​ជន​រង​គ្រោះ​ទៅ​សាកសួរ​ដល់​ក្រុមហ៊ុន​នៅ​ក្បែរ​សាលា​តិច​ណូ ដើម្បី​សហការ​ស្វែងរក​ជន​សង្ស័យ ។ បើ​តាម​ប្រភព​មួយ​ផ្សេង​ទៀត ជនសង្ស័យ​ឈ្មោះ ខន ពន្លក ជា​ជាង​ជំនាញ​ខាង​ប្រព័ន្ធ​GPS​
ធ្លាប់​លួច​រថយន្ត​ឡិច​សុ​ី​ស RX300 របស់​អតិថិជន​ម្តង​ហើយ កាលពី​ចុងឆ្នាំ​២០១៩ រត់គេច​ខ្លួន​ពី​ក្រុមហ៊ុន​ខេ​ជី មក​ធ្វើការ​ក្រុមហ៊ុន​ថ្មី ។

មក​ដល់​ពេល​នេះ​លួច​រថយន្ត​ឡិច​សុ​ី​ស​NX200t​បាន​សម្រេច​ម្តងទៀត​គេចខ្លួន​បាត់​ស្រមោល ។ ពេល​នេះ​សមត្ថកិច្ច​ខណ្ឌ​ពោធិ​សែន​ជ័យ កំពុងធ្វើការ​ស្រាវជ្រាវ​ទាំង​ល្វីងមុខ ខណៈ​ក្នុង​ថ្ងៃ​នោះ​កើត​មាន​ចោរលួច ប្លន់ ម៉ូតូ រថយន្ត ចំនួន​៤​ករណី​ផ្ទួន​ៗ​គ្នា ។ បើ​តាម​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ខ្លះ​ទាំង​អារម្មណ៍​ភ័យ​ព្រួយ ព្រោះ​សកម្មភាព​បទល្មើស លួច ប្លន់ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ ដូច​ជា​ឌឺ​លោក​វរសេនីយ៍ឯក មន វុ​ធី អធិការ​ទើប​ឡើង​កាន់​តំណែង​ថ្មី​ដល់​ហើយ ៕ ​

អត្ថបទសរសេរ ដោយ