ពិសេស​ម៉្លេះ ផ្លែ​ឈើ​ទាំង​នេះ​​​អាច​ជួយ​ទប់​ស្កាត់​ជំងឺមហារីក​ទៀត


ជំងឺមហារីក​ជា​បញ្ហា​សុខភាព​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​មួយ​ដែល​អាច​ឆក់​យកអាយុ​ជីវិត​មនុស្ស​បាន​យ៉ាង​ងាយ​។ ទោះជា​យ៉ាងណា ជំងឺមហារីក​មិន​លូតលាស់​ភ្លាម​ៗ​ត្រឹម​រយៈពេល​តែ​មួយ​យប់​នោះ​ទេ ហើយ​មាន​វិធី​បង្ការ​បែប​សាមញ្ញ​ច្រើន​ណាស់​ដែល​អ្នក​គួរ​អនុវត្ត​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់​នេះ​ដោយ​គ្រាន់តែ​កែប្រែ​សកម្មភាព​ប្រចាំ​ថ្ងៃ​ដូច​ជា​ការ​ទទួលទាន​អាហារ និង​ភេសជ្ជៈ ព្រមទាំង​ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផ្លែ​ឈើ​មួយ​ចំនួន​ដែល​អាច​ជួយ​ទប់ស្កាត់​ជំងឺមហារីក ៖

១. ផ្លែ​ទទឹម ៖ ផ្លែ​ឈើ​នេះ​មាន​ផ្ទុក​បរិមាណ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​។ ជា​ពិសេស សារធាតុ Polyphenols ដែល​ជួយ​តាមដាន​ត្រួតពិនិត្យ​លើ​ព្រឹត្តិការណ៍​ជីវសាស្ត្រ​ផ្សេង​ៗ​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺមហារីក រួម​ទាំង​កា​រវិ​វត្ត​ទៅ​ជា​ជំងឺមហារីក​។ ផ្លែ​ទទឹម​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ថ្លើម មហារីក​សុដន់ មហារីក​ស្បែក និង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ បន្ថែម​ផ្លែ​ឈើ​នេះ​ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដើម្បី​ទទួល​បាន​គុណប្រយោជន៍​ដ៏​ល្អ​ប្រសើរ​ចំពោះ​សុខភាព​ជៀស​ឆ្ងាយ​ពី​ជំងឺមហារីក​។

២. ផ្លែ​ប៉ោម​ក្រហម ៖ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម flavonoids ជាតិ​ស​សៃ​ខ្ពស់ និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​នៃ​ផ្លែ​ប៉ោម​ក្រហម​អាច​ជួយ​ទប់ស្កាត់​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ច្រើន​ប្រភេទ ជា​ពិសេស​មហារីក​សួត ពោះវៀនធំ ស្បែក ក៏​ដូច​ជា​មហារីក​សុដន់​។

៣. ផ្លែស្វាយ ៖ ផ្លែ​ឈើ​នេះ​ជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​រួម​មាន isoquercitrin, quercetin, fisetin, vastragalin, methylgallat និង gallic acid ដែល​ជួយ​ការពារ​ទប់ស្កាត់​រាង​កាយ​ប្រឆាំង​នឹង​ជំងឺមហារីក​សុដន់ មហារីក​ពោះវៀនធំ មហារីក​ខួរឆ្អឹងខ្នង និង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​។

៤. ផ្លែ​ឈើ​ប្រភេទ Citrus ៖ រួម​មាន​ផ្លែក្រូច ទំពាំងបាយជូរ ក្រូចឆ្មារ​ជាដើម​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C​។ វីតាមីន​នេះ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំងក្លា​បំផុត​មួយ​ដែល​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ទប់ស្កាត់​ការ​កកើត​នៃ​សារធាតុ nitrosamine ដែល​បង្ក​មហារីក​ក្រោយ​ពេល​ទទួលទាន​សាច់​កែ​ច្នៃ​ផង​ដែរ​។ ម្យ៉ាងវិញទៀត​ផ្លែក្រូច​មាន​ផ្ទុក​សារធាតុ D- limonene ដែល​ជួយ​ទប់ស្កាត់​ជំងឺមហារីក​ច្រើន​ប្រភេទ​ដូច​ជា​ជំងឺមហារីក​សួត ជំងឺមហារីក​ស្បែក និង​សូ​ម្បី​មហារីក​សុដន់​។

៥. ផ្លែ​គី​វី ៖ មាន​ផ្ទុក​វីតាមីន C ខ្ពស់​ដែល​ប្រសើរ​សម្រាប់​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​។

៦. ផ្លែ​បឺ​រ​ ៖ មាន​ផ្ទុក​សារធាតុ Lutein ម៉ា​ញ៉េ​ស្យូ​ម និង​ខ្លាញ់​ល្អ monounsaturated​។ ការ​ទទួលទាន​ផ្លែ​បឺ​រ​ជា​ប្រចាំ​អាច​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ មហារីក​សុដន់ និង​ក្រពេញ​ប្រូ​ស្តា​ត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

១០:១១ | ក្នុងស្រុក

អុីចឹងតើ ! ទើបម្នាក់ៗកាន់ OPPO Ren4 ក្នុងដៃគ្រប់ៗគ្នា ព្រោះតម្លៃលើសពីការរំពឹងទុកត្រឹមតែក្រោម $400 ពិសេសកាមេរ៉ាល្អបំផុតគ្មានគូប្រៀប បើធៀបនឹងតម្លៃប្រហាក់ប្រហែលគ្នា ! (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ