ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​កង់​បី​ច្នៃ​ដាក់​ធុង​ទឹក​បា.ញ់​ពន្លត់អគ្គី​ភ័យ​ និង​លាង​ផ្លូវ​ក្នុង​ខណ្ឌដូនពេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​កង់​បី​ត្រូវ​បាន​រដ្ឋបាល​ខណ្ឌដូនពេញ​កែ​ច្នៃ​ដាក់​ធុង​ទឹក ដាក់​ម៉ូ​ទ័​រ សម្រាប់​ធ្វើ​អនាម័យ លាង​ការ៉ូឡា​តាម​ផ្លូវ​សាធារណៈ​ជា​ពិសេស​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​អគ្គិ​ស​ភ័យ​ដែល​កើតឡើង​ក្នុង​មូល​ដ្ឋាន​(​អគ្គី​ភ័យ​តូចតាច​) ។ លោក​សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​កង់​បី​ត្រូវ​បាន​រដ្ឋបាល​ខណ្ឌដូនពេញ​កែ​ច្នៃ​ដាក់​ធុង​ទឹក ដាក់​ម៉ូ​ទ័​រ សម្រាប់​ធ្វើ​អនាម័យ លាង​ការ៉ូឡា​តាម​ផ្លូវ​សាធារណៈ​ជា​ពិសេស​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​អគ្គិ​ស​ភ័យ​ដែល​កើតឡើង​ក្នុង​មូល​ដ្ឋាន​(​អគ្គី​ភ័យ​តូចតាច​) ។

លោក​សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​កង់​បី​របស់​រដ្ឋបាល​ខណ្ឌដូនពេញ​មាន​ចំនួន​៤​គ្រឿង ជា​យានយន្ត​សម្រាប់​ជួយ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ដែល​កើតឡើង​ព្រោះ​ក្នុង​ម៉ូតូ​មួយ​គ្រឿង​បំពាក់​ដោយ​ធុង​ទឹក​ចំណុះ​ពី​២០០​ទៅ​៤០០​លី​ត្រ​និង​បំពាក់​ម៉ាស៊ីនបូមទឹក ។

លោក​អភិបាល​ខណ្ឌ​បាន​បន្ត​ថា ម៉ូតូ​កង់​បី​នេះ​សម្រាប់​ដឹក​កំលាំង​ប្រជា​ការពារ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ធ្វើ​អនាម័យ លាង​ការ៉ូឡា និង​អាច​ជួយ​សម្រួល​ដល់​កិច្ចការ​ជា​ច្រើន​ផ្សេង​ទៀត​សម្រាប់​បម្រើ​ផលប្រយោជន៍​រដ្ឋបាល​ខណ្ឌ និង​សម្រាប់​បម្រើ​ផល​ប្រ​យោ​ជ​ន៏​ទូទៅ​ផង​ដែរ​។ ជា​ពិសេស​ម៉ូតូ​កង់​បី​តូច​ល្មម​នេះ​បាន​កែ​ច្នៃ​ទៅ​ជា​ម៉ូតូ​ដឹក​ទឹក​, ដឹក​សំភារៈ​អនាម័យ​, ដឹក​សម្ភារៈ​សម្រាប់​ធ្វើ​លូ និង​ដឹក​សំភារៈ​ជួសជុល​ផ្លូវ​សំបុកមាន់​តូចតាច​ជាដើម​។

លោក​អភិបាល​ខណ្ឌ​បាន​បន្ត​ថា ម៉ូតូ​កង់​បី​ចំនួន​៤​គ្រឿង​របស់​រដ្ឋបាល​ខណ្ឌដូនពេញ​បាន​ប្រតិបត្តិការ​ដូច​ជា ៖ ១-​បាញ់​ទឹក​ពន្លត់អគ្គីភ័យ​តាម​គេហដ្ឋាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដែល​បាន​កើតឡើង​ជាយថាហេតុ​(​អគ្គី​ភ័យ​តូចតាច​), ២-​ជួយ​ដឹក​សំរាម​ក្រោយ​ពេល​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ប្រមូល​នៅ​សេសសល់​, ៣-​ជួយ​ដឹក​សំភារៈ​សំណង់​បាន​មួយ​ចំនួន​, ៤-​ជួយ​បាញ់​ទឹក​លាង​សំអាត​ការ៉ូឡា​តាម​សួនច្បារ និង​តាម​ទីតាំង​នានា ដែល​ស៊ី​ន​ទ្រី​ប្រមូល​សំរាម​រួច​នៅ​សល់​កាក​សំណល់​មិន​ទាន់​សំអាត​បាន​ល្អ និង​៥-​ជួយ​សម្រួល​ដឹក​ជញ្ជូន​ប្រជា​ការពារ​ក្នុង​ការ​ចុះ​រៀបចំ​សំអាត​អនាម័យ រៀបចំ​ស​ណ្ហា​ប់​។​ល​។ នេះ​ជា​អត្ថ​ប្រ​យោ​ជ​ន៏​ដ៏​សំខាន់ និង​ចាំបាច់​បំផុត​សម្រាប់​បំរើ​ការងារ​ទូទៅ​ក្នុង​មូលដ្ឋាន​ដែល​គិត​ថា​មិន​អាច​ខ្វះ​បាន​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ