ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ហ៊ុន សែន ថាស​ម្តេច​កាន់​តំណែង​១០​ឆ្នាំ​ទៀត

4 ឆ្នាំ មុន

សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៤ ខែមករា បាន​អះអាង​ជា​ថ្មី​ម្តងទៀត​ថា លោក​អាច​នឹង​បន្ត​កាន់​តំណែង​រហូត​ដល់​១០​ឆ្នាំ​ទៀត ។ សម្តេច​បាន​ធ្វើការ​អះអាង​បែប​នេះ ក្នុង​ពិធី​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​ទូ​ទាំង​ប្រទេស…

សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៤ ខែមករា បាន​អះអាង​ជា​ថ្មី​ម្តងទៀត​ថា លោក​អាច​នឹង​បន្ត​កាន់​តំណែង​រហូត​ដល់​១០​ឆ្នាំ​ទៀត ។ សម្តេច​បាន​ធ្វើការ​អះអាង​បែប​នេះ ក្នុង​ពិធី​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​ទូ​ទាំង​ប្រទេស ខណៈ​ដែល​មានការ​និយាយ​ច្រើន ពិសេស​ក្នុង​ចំណោម​សារព័ត៌មាន​បរទេស​ចំពោះ​សំនួរ​ដែល​ថា តើ​ក្រោយ​ហ៊ុន សែន គឺជា​នរណា ?

សម្តេច​បាន​និយាយ​ថា ពេល​នេះ​គេ​មិន​ត្រូវ​និយាយ​អំពី​ការ​ផ្ទេរអំណាច​ទេ ។ សម្តេច​បាន​លើក​ឡើង​ថា​គេ​និយាយ​ថា សម្តេច​កំពុង​ប្រឹងប្រែង​រៀបចំ​អោយ​កូន​ឡើង​កាន់​អំណាច ។ សម្តេច​បាន​បន្ត​ទៀត​ថា នឹង​គ្មាន​រឿង​នេះ​កើតឡើង​ទេ​យ៉ាងតិច​១០​ឆ្នាំ​ទៀត ។ ដូច្នេះ​បើ ហ៊ុន​ម៉ា​ណែ​ត មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី គេ​ត្រូវ​រង់ចាំ​រហូត​ដល់​ក្រោយ​ឆ្នាំ​២០២៨ ឬ​យូរ​ជាង​នេះ​ទើប​អាច​ប្រឡូក​ក្នុង​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​បាន ។

សារព័ត៌មាន​បរទេស​មួយ​ចំនួន​បាន​ធ្វើ​សេចក្តី​រា​ការណ៍​ព័ត៌មាន​ទាក់ទង​នឹង​ការ​បន្តវេន​ពី​សម្តេច​តេ​ជោ ។ លោក ហ៊ុន ម៉ា​ណែ​ត​ដែល​ជា​អគ្គមេបញ្ជាការ​រង​កង​យុទ្ធ​ពល​ខេ​ម​ភូមិន្ទ កម្ពុជា​ស្ថិត​នៅ​ក្នុង​ការ​តាមដាន របស់​ពួក​គេ​ដោយសារ​តែ​ភាព​លេចធ្លោ​របស់​លោក​នៅ​ក្នុង​ជួរ​យោធា និង​ប្រជាប្រិយភាព​ក្នុង​ចំណោម​មហាជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ