ខេត្តកំពង់ធំ ៖ ដោយសារតែឥវ៉ាន់ទាំងនោះត្រូវបានគេនាំគ្នាលួចយកស្ទើរតែអស់ទៅហើយបន្ទាប់ដឹកយកទៅទុកនៅសាលាក្រុង។
គួរំលឹកថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាក្រុងស្ទឹងសែន បានចាប់ឥវ៉ាន់ពលរដ្ឋមួយចំនួនយកទៅរក្សាទុកនៅសាលាក្រុង តាមរយៈការចុះរៀបចំសណ្តាប់ធ្នាប់ខាងក្រោយផ្សារកំពង់ធំ អស់រយៈពេលជាង២ខែមកហើយ។

លុះរហូតមកដល់សៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ខាងសាលាក្រុង ប្រាប់ឲ្យទៅទទួលយកឥវ៉ាន់មកវិញ ធ្វើឱ្យម្ចាស់ឥវ៉ាន់ពេលឮថា ឲ្យទៅយកឥវ៉ាន់វិញគាត់ខំអរ។ ហើយក៏បានធ្វើឲ្យអាជីករម្ចាស់ឥវ៉ាន់ម្នាក់បានប្រែប្រួលទឹកមុខភ្លាមៗមួយរំពេច ពីទឹកមុខរីករាយមកជាក្រៀមក្រំទៅវិញ នៅពេលដែលមន្ត្រីសាលាក្រុងពីរនាក់ បានទៅចាក់សោរយកឥវ៉ាន់ប្រគល់ឲ្យនោះ ហើយខណៈពេលនោះ រូបគាត់ក៏ឃើញឥវ៉ាន់ជាច្រើនរបស់គាត់ដែលខាងរៀបចំសណ្តាប់ក្រុងចាប់យកទៅទុកនោះ ត្រូវបានគេលួចយកចែកគ្នាអស់ គឺរបស់ណាដែលថ្លៃៗបាត់អស់ នៅសល់តែរបស់ថោកៗ នឹងទឹកត្រីមួយកន្ត្រកតែប៉ុណ្ណោះ។ ចំណែករបស់ថ្លៃៗដែលបាត់បង់ មានដូចជា ប្រេងឆាខ្លះមួយដបតម្លៃជិត១ម៉ឺនរៀលទៅដល់ជិត២ម៉ឺនរៀល ធូបមួយដុំជាង១ម៉ឺនរៀលមួយចំនួន ស្ករស ប៊ីចេង និងម្សៅរ៉ូឌី…..។ល។

ម្ចាស់ឥវ៉ាន់ម្នាក់ប្រាប់ថា គាត់ប្រកបមុខរបរលក់ដូររាល់ថ្ងៃអស់រយៈពេលជាច្រើនឆ្នាំមកហើយ មិនមែនបានន័យថា គេចាប់យកឥវ៉ាន់លក់ដូររបស់គាត់យកទៅ ហើយមិនដឹងថាយកអ្វីខ្លះនោះទេ នៅពេលសាលាក្រុងស្ទឹងសែនជាច្រើននាក់មកចាប់កញ្ឆក់យកទៅពីមុខ ពីក្រោយដាក់លើរ៉ឺម៉កម៉ូតូកាលពីថ្ងៃទី០៧ វិច្ឆិកានោះរួមមាន៖

១. ស្កសរកាចៗបេចំនួន២បេ ២. ធូបចម្រុះ១កញ្ច្រែងផ្លែឈើ ៣. ប្រេងឆាចម្រុះ១កញ្ច្រែងផ្លែឈើ ៤. ប្រេងឆា៥លីត្រ ២ប៊ីដុង ៥. សាប៊ូលាងចានដបតូច និងធំមួយចំនួន ៦. ទឹកត្រីចម្រុះ១កញ្ច្រែងផ្លែឈើ ៧. អំបិលស្ងោ អំបិលកិន និងអំបិលអ៊ីយ៉ូតមួយចំនួន ៨. ខ្ទឹមក្រហមកន្លះបេសំណាញ់ ៩. ខ្ទឹមសរ១កញ្ច្រែងល្ពាក់ ១០. ឆៃប៉ូវ១ចានដែក និង១១. រ៉ូឌីតូចខ្សែរ និងប៊ីចេងតូចខ្សែៗមួយចំនួនទៀត។

លុះដល់ពេលសាលាក្រុងប្រគល់ឲ្យវិញ នៅសល់តែទឹកត្រីមួយកន្ត្រក និងរបស់ថោកៗតែបន្តិចប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យគាត់ហួសចិត្តនិយាយលែងចេញ ហើយក៏ប្រាប់ទៅកាន់លោកមន្ត្រីសាលាក្រុងទាំងពីរព្រះអង្គនោះវិញថា នៅពេលដែលពួកលោកចាប់យកសម្ភារៈរបស់ខ្ញុំយកមកមានច្រើន តែពេលហៅមកប្រគល់ឲ្យវិញសល់តែប៉ុណ្ណឹង ហើយត្រូវឲ្យធ្វើកិច្ចសន្យាទៀតនោះ! មិនចាំបាច់យកវិញទេ សូមលោកយកទាំងអស់ចុះទាន។
គួររំលឹកថា ៖ រៀបចំសណ្តាប់ធ្នាប់ ចាប់យករបស់គេហើយមិនឱ្យវិញទេ
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។ (កែសម្រួលដោយ ៖ បុប្ផា)



ចែករំលែកព័តមាននេះ